នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ តាមរយៈផេក ហុងស៊ុយ របស់លោកគ្រូចិនសែ ម៉ុង បានចែករំលែករឿងរ៉ាវរាសីជុំវិញឆ្នាំទាំង ១២ ដែលបានកើតឡើង និង របៀបកែកុនក្នុងខែវិច្ឆិកា ដោយតាមក្បួនហុងស៊ុយគិតចាប់ពីថ្ងៃទី ០៨ ខែវិច្ឆិកា ដល់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលក្នុងខែនេះ ឆ្នាំទាំង ១២ នឹងជួបប្រទះរឿងល្អខ្លះ និង មិនសូវល្អខ្លះ។

ខាងក្រោមនេះ ជារឿងរ៉ាវឆ្នាំទាំង ១២ ដែលកើតឡើង ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥ ៖
១. ឆ្នាំជូត
អ្នកឆ្នាំជូត ក្នុងខែនេះរាសីល្អកម្រិត ៩០% ស្ងានភាពរាសីមានភាពល្អប្រសើរ មិនសូវបារម្ហនោះទេ។ ឱកាសមានច្រើនគួរសម តែឱកាសខ្លះអាចពិបាកចាប់បន្តិច តែក៏មានឱកាសខ្លះងាយស្រួលចាប់ដូចគ្នា អ្នកឆ្លាតគឺចាប់ប្រភេទស្រួលៗតែបានលុយ។ ថ្នាក់លើអាចផ្ដល់ឱកាសពិសេសមួយដល់អ្នក ដូចនេះត្រូវចេះចាប់យកកុំប្រហែសឱ្យសោះ។ មនុស្សស្រីដែលពិបាកមានបុត្រពីធម្មតា គឺអាចមានឪកាសមានបុត្រផងដែរ សូមប្រយ័ត្នជាមួយការខឹងរបស់អ្នកដទៃ តែគេមកជះកំហឹងដាក់អ្នកទៅវិញ នេះទើបជាបញ្ហាធំក្នុងខែនេះ។
ដំណោះស្រាយ៖ សូមទៅលេងទឹកឈូធម្មជាតិឱ្យបានម្ដងក្នុងខែនេះ គឺល្អខ្លាំង។
២. ឆ្នាំឆ្លូវ
ខែនេះល្អជាងខែមុនៗ រាសីអាចនិយាយថា ខ្ពស់គួរសម ខែនេះ អ្នកអាចជួបមនុស្សថ្មីៗ ដែលគេអាចល្អជាងខ្លួន ហើយគេអាចផ្ដល់គំនិត ឬជួយអ្នកក្នុងបញ្ហាអ្វីមួយដែលអ្នកបានជួប ដូចនេះគឺចេះបើកចិត្តទទួលបន្តិច។ ខែនេះលាភរបស់អ្នកគឺតូចៗទេ តែជាលាភដែលសុទ្ធតែបានសម្រេច ឬហុចផ្លែផ្កាមកឱ្យអ្នកវិញ។ អ្នកឆ្នាំឆ្លូវ គួរចេះប្រយ័ត្នការនិយាយស្ដីបន្តិច កាត់បន្ថយការជេរដោយពាក្យមិនពិរោះ ព្រោះអាចកាត់លាភ ឬនាំឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯងផងដែរ។
ដំណោះស្រាយ៖ អ្នកគួរចូលបច្ច័យកសាង យ៉ាងតិចឱ្យបានម្ដង គឺល្អខ្លាំង។
៣. ឆ្នាំខាល
ក្នុងខែនេះ ពុំសូវល្អទេ គឺអាចប្រឈមជាមួយបញ្ហាច្រើនគួរសម ជាពិសេសបញ្ហាដែលកើតចេញពីការដែលអ្នកជួយអ្នកដទៃតែម្ដង។ អ្នកគួរប្រយ័ត្នបន្តិច លាភ ឬ ឪកាសល្អៗខ្លះក្នុងខែនេះ អាចជាល្បិចតែប៉ុណ្ណោះ។ អ្នកដែលកំពុងមានគំនិតអាក្រក់ចង់បំផ្លាញគេ ក្នុងរូបភាពណាក៏ដោយ សូមប្រយ័ត្ន ព្រោះអាចនាំបរាជ័យ ហើយខ្មាសគេពេញភូមិ។ អ្នកដែលកំពុងមានជំងឺ សូមប្រយ័ត្នបន្តិច ព្រោះអាចប្រឈមជាមួយការព្យាបាលខុសបច្ចេកទេស ឬ មិនត្រូវចិត្ត។
ដំណោះស្រាយ៖ សូមអ្នកពិសាម្ហូបបួសឱ្យបានច្រើនដង ក្នុងខែនេះ គឺរឹតតែល្អ អាចកាត់ស៊យបានខ្លះ។
៤. ឆ្នាំថោះ
រាសីខែនេះ មានរាសីល្អខ្លាំងដែរ ទោះបីជីវិតក្នុងខែនេះមានព្យុះភ្លៀងតិចមែន តែអ្នកលក់អាវភ្លៀងដាច់ខ្លាំង នេះមានន័យថាអ្នកមានលាភក្រោយមានបញ្ហាតិចតួច។ អ្នកមានស្នេហាវិញ គឺម្ដងឡើងម្ដងចុះ គឺពិបាកគ្រប់គ្រងអារម្មណ៍បន្តិច អ្នកមានប្រឈមជាមួយការឈ្លោះគ្នាច្រើនដង។ ហាមចូលរួមបុណ្យសពជាដាច់ខាតក្នុងខែនេះ មិនដូចនេះទេ អាចស៊យដល់ដាច់ឆ្នាំតែម្ដង។ រឿងផ្សេងៗទៀត គឺមានភាពល្អប្រសើរ។
ដំណោះស្រាយ៖ សូមអ្នកពិសាម្ហូបបួសឱ្យបានច្រើនដង ក្នុងខែនេះ គឺរឹតតែល្អ អាចកាត់ស៊យបានខ្លះ។

៥. ឆ្នាំរោង
ខែនេះ ឆ្នាំរោង គឺមានភាពល្អខ្លាំងគួរសម ការងារដែលស្ទះ គឺអាចរលូនត្រឡប់មកវិញ អ្នកដែលរង់ចំាដំណឹងអ្វីមួយ អាចទទួលបានដំណឹងតបមកវិញ។ ខែនេះហាមធ្វើអ្វីមួយ មានចិត្តពីរបី ព្រោះអាចរលាយទៅវិញស្ទើរទាំងអស់ សូមប្រយ័ត្នចាស់ៗក្នុងផ្ទះ អាចមានគ្រោះថ្នាក់ដួលដោយសារទង្វើរបស់អ្នក។
ដំណោះស្រាយ៖ សូមព្យាយាមខាត់ស្បែក (សម្រាប់ស្រីៗ) សូមធ្វើបុណ្យកសាង ឬ ដើរហាត់ប្រាណឱ្យបានច្រើន ( សម្រាប់ប្រុសៗ ) គឺរឹតតែល្អ។
៦. ឆ្នាំម្សាញ់
ក្នុងខែនេះ រាសីឆ្នាំម្សាញ់ ពិបាកជុំទិស ត្រូវរស់នៅជាមួយភាពប្រយ័ត្នឱ្យបានច្រើន។ អ្នកអាចប្រឈមជាមួយការបោកប្រាស់ពីមនុស្សជុំវិញខ្លួន ជាពិសេសខែនេះអ្នកជួបជាមួយមនុស្សពូកែសំដែងច្រើន ឬ មនុស្សដែលសំដែងដាក់អ្នកយូរហើយ ខែនេះគេចេញកន្ទុយហើយ។ អ្នកដែលកំពុងមានចិត្តពុះកញ្ច្រោល ក្នុងរឿងស្នេហា ប្រយ័ត្នបង់ខាតទាំងរឿងបេះដូង ទាំងលុយកាក់ ទាំងរូបកាយ។ កំហឹងរបស់អ្នកអាចប៉ះពាល់អ្នកដទៃច្រើនមែនទែនតែម្ដង ប្រយ័ត្នគ្រោះថ្នាក់ជាមួយអគ្គីសនី។
ដំណោះស្រាយ៖ ស្រោចទឹក ប៉ាម៉ាក់ក៏បាន ព្រះសង្ឃក៏បាន។ ឧស្សាហ៌អុជធូបកន្លែងជីដូនជីតា និង ប្រើពណ៌ឱ្យត្រូវតាមធាតុ។
៧. ឆ្នាំមមី
ខែនេះ រាសីធ្លាក់ចុះគួរសម ប្រយ័ត្នកន្លែងមានការដ្ឋាន មានការបុកគ្រឹះ ឬ ប្រយ័ត្នគ្រោះថ្នាក់ក្នុងរូបភាពធ្លាក់រណ្ដៅ។ អ្នកអាចមានបញ្ហាជម្លោះផ្ទៃក្នុងគ្រួសារ ជាពិសេសរវាងម្ដាយជាមួយកូន ឬ កូនជាមួយម្ដាយ។ អ្នកអាចប្រឈមជាមួយការរំលោភបំពានផ្លូវចិត្ត ឬ រំលោភលើទ្រព្យសម្បត្តិនានា។ ក្នុងខែនេះសូមប្រយ័ត្នជាមួយអ្នកដែលទើបស្ពាល់ព្រោះពួកគេ អាចមានចេតនាអាក្រក់ជាមិនខាន។
ដំណោះស្រាយ៖ សូមហូបអាហារក្ដៅៗឱ្យបានច្រើន ឬងូតទឹកក្ដៅឱ្យបានញឹកញាប់ គឺអាចសម្រួលរាសីបានខ្លះ ដូចកាលពីខែតុលាដែរ។
៨. ឆ្នាំមមែ
រាសីអ្នក ក្នុងខែនេះ គឺមានភាពល្អប្រសើរខ្លាំង ខែនេះអាចមានអ្នកចាំជួយច្រើន ជាពិសេសសម្រាប់អ្នកដែលមានវិបត្តិរឿងរកស៊ីតែម្ដង។ រឿងដែលអ្នកតែងតែគិតថាមិនអាចទៅរួច ឬមិនបានផល ក្នុងខែនេះអាចបានផលខុសពីការគិត សូមប្រឹងប្រែងធ្វើការឱ្យបានល្អបំផុតទើបល្អ។ តែអ្នកដែលកើតឆ្នាំមមែ នៅឆ្នាំ ១៩៧៩ អាចលេចជំងឺចម្លែកដែលលាក់ក្នុងខ្លួនមកជាយូរហើយ ហើយអាចធ្វើទុក្ខខ្លាំង សូមជ្រើសរើសពេទ្យឱ្យបានត្រឹមត្រូវ។
ដំណោះស្រាយ៖ សូមធ្វើបុណ្យពាក់ព័ន្ធជាមួយការកសាង ឱ្យបានយ៉ាងតិច ៨០០០០ រៀលឡើងទៅ ល្អបំផុត។
៩. ឆ្នាំវក
ក្នុងខែនេះ គឺហាក់មិនសូវល្អនោះទេ គឺស្ថិតនៅចំនុចមធ្យម។ សូមអ្នកប្រយ័ត្នបន្តិច គ្រោះថ្នាក់ជាមួយទឹក លង់ទឹក ឈ្លក់ទឹក ឬ អ្នកដែលមានបញ្ហាគីសទឹក សូមប្រយ័ត្ន ព្រោះអាចមានបញ្ហាខុសប្រក្រតីនាំឱ្យមានបញ្ហាធ្ងន់ធ្ងរដល់ជីវិតផងដែរ។ ហាមដាក់ដើមទុនធំៗចេញរកស៊ីក្នុងខែនេះ ហាមទៅមើលអ្នកមានឆ្លងទន្លេ។ ប្រយ័ត្នគ្រោះថ្នាក់ជាមួយឡានពណ៌ក្រហមៗ សូមប្រុងប្រយ័ត្នបន្តិចជាមួយបញ្ហាពុលអាហារ។
ដំណោះស្រាយ៖ សូមរកពេលវេលាទៅបូមឈាម ឬ ជុសឈាមចេញពីខ្លួនបន្តិច ដើម្បីកាត់ស៊យខាងលើ ៨០% ជាង។
១០. ឆ្នាំរកា
ខែនេះរាសីគឺមានភាពល្អប្រសើរខ្លាំង មានលាភចំនួនយ៉ាងតិចជាង ៣ លើកចូលមកក្នុងខែនេះ។ មានរឿងខ្លះអាចបាត់បង់ទៅវិញ តែអ្នកអាចទទួលបានផលល្អជាងអ្វីដែលបានបាត់នោះវិញ ក្នុងខែនេះ បើមិនចង់ឱ្យគេបោកទេ សូមប្រើភាពវៃឆ្លាត ដើម្បីសម្រេចការងារផ្សេងៗ។ ប្រយ័ត្នគ្រោះថ្នាក់ដោយសារដែក ឬអាចមុតដែកស្រួចៗ នាំឱ្យឆ្លងមេរោគ។
ដំណោះស្រាយ៖ សូមរកគ្រឿងអលង្ការពាក់ជាប់ខ្លួនបន្តិចក៏បានដែរ ក្នុងខែនេះ គឺល្អខ្លាំង។

១១. ឆ្នាំច
ខែនេះ ឆ្នាំច គឺមានរាសីល្អ គួរសម អ្នកអាចជួបមនុស្សល្អៗច្រើន ជាពិសេសអ្នកអាចរវល់ខ្លាំងជាងខែមុនៗ។ អ្នកអាចឡើងតំណែង អ្នកអាចទទួលបានគាំទ្រធំៗ ច្រើនក្នុងខែនេះ រឿងផ្សេងៗទៀតពុំគួរបារម្ហនោះទេ។
ដំណោះស្រាយ៖ សូមលែងសត្វមានជីវិត ជាត្រី ឬ ជាបក្សី យ៉ាងតិចម្ដង គឺរឹតតែល្អ។
១២. ឆ្នាំកុរ
ក្នុងខែនេះ រាសីឆុងមានលាភ អ្នកអាចប្រឈមជាមួយបញ្ហាលាភពណ៌ពីអ្នកដទៃ តែចុងក្រោយអ្នកបានលាភមកវិញទេ។ ហាមឈ្លោះគ្នា ឬការប្ដីងគ្នា ព្រោះអ្នកអាចចាញ់ ឬអាចខាតបង់លុយកាក់ផងដែរ ចំពោះសុខភាពខ្សោយខុសធម្មតា។ អ្នកបាត់បង់លុយកាក់ខ្លះ ជាពិសេសអាចខាតបង់ប្រាក់កាក់ខ្លះផងដែរ ហិរញ្ញវត្ថុ អាចពិបាកបន្តិច នៅសប្ដាហ៌ទី ២ និង ទី ៣ – គ្រោះថ្នាក់ អាចកើតចេញពីការប្រើប្រាស់ថ្នាំខុស។
ដំណោះស្រាយ៖ ស្រោចទឹក ប៉ាម៉ាក់ក៏បាន ព្រះសង្ឃក៏បាន ឧស្សាហ៌អុជធូបកន្លែងជីដូនជីតា ប្រើពណ៌ឱ្យត្រូវតាមធាតុ៕
