ខែថ្មីហេងៗ! មកដឹងពីរាសីឆ្នាំទាំង ១២ ប្រចាំខែ «តុលា» មានឆ្នាំខ្លះឡើង ឆ្នាំខ្លះចុះ តែអាចកែកុនបានតាមវិធីទាំងនេះ

Share This

នាពេលថ្មីៗនេះ តាមរយៈផេក ហុងស៊ុយ របស់លោកគ្រូចិនសែ ម៉ុង បានចែករំលែករឿងរ៉ាវរាសីជុំវិញឆ្នាំទាំង ១២ ដែលបានកើតឡើង និង របៀបកែកុនក្នុងខែតុលា ដោយតាមក្បួនហុងស៊ុយគិតចាប់ពីថ្ងៃទី ០៨ ខែតុលា ដល់ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលក្នុងខែនេះ ឆ្នាំទាំង ១២ នឹងជួបប្រទះរឿងល្អខ្លះ និង មិនសូវល្អខ្លះ។

ខាងក្រោមនេះ ជារឿងរ៉ាវឆ្នាំទាំង ១២ ដែលកើតឡើង ក្នុងខែតុលា ឆ្នាំ ២០២៥ ៖

១. ឆ្នាំជូត

អ្នកឆ្នាំជូត ក្នុងខែនេះរាសីល្អគួរសម តែមានរឿងខ្លះដែលចង់ឱ្យអ្នកប្រយ័ត្ន
– ប្រយ័ត្នគ្រោះថ្នាក់ត្រង់ភ្នែក ឬ មានជំងឺត្រង់ភ្នែក
– ប្រយ័ត្នគ្រោះថ្នាក់ដោយសារពាក្យសំដី
– ​រឿងផ្សេងៗទៀត សូមព្យាយាមជឿជាក់លើភ្នែករបស់ខ្លួនឯងឱ្យបានច្រើន គឺជាការល្អបំផុត

ដំណោះស្រាយ៖ សូមធ្វើបុណ្យចែកម្ហូបដើម្បីកែប៉ុន្មានខាងលើនេះ ឱ្យល្អឡើងវិញ ជាពិសេសអាចលើករាសីរបស់អ្នកបានទៀតផង។

២. ឆ្នាំឆ្លូវ

ខែនេះ គឺមិនសូវល្អប៉ុន្មាននោះទេ រាសីមានការប្រែប្រួលមិនទៀងនោះទេ ម្ដងឡើងម្ដងចុះ ដូចនេះធ្វើការងារត្រូវចេះប្រយ័ត្នមុខក្រោយ កុំឱ្យមានបញ្ហាធ្វើឱ្យខ្លួនឯងមានរឿង សម្រាប់អ្នករកស៊ីវិញ អាចកើតបញ្ហាចេញពីបុគ្គលិក ឬ សង្វាក់ផលិតកម្មរបស់ខ្លួនឯង អាចនាំឱ្យខូចខាតការងារតែម្ដង។ ប្រយ័ត្នគ្រោះថ្នាក់ដែលកើតចេញពីដែក ជាពិសេសប៉ះពាល់ផ្នែកជើងសងខាង។

ដំណោះស្រាយ៖ សូមយកខោអាវដែលអ្នកធ្លាប់ពាក់ ចែកដល់អ្នកក្រីក្រ ដែលខ្វះខាតយ៉ាងហោច២ឈុត (មានខោមានអាវ)។

៣. ឆ្នាំខាល

ក្នុងខែនេះ គឺមានភាពល្អគួរសម រឿងមួយចំនួនដែលពិបាកដោះ ក្នុងខែនេះព្យាយាមរកវិធីសាស្រ្ដបន្តិច អាចដោះបានដោយជោគជ័យ លាភឪកាសផ្សេងៗ អាចមានច្រើនគួរសម សូមចាប់តាមការគួរ។ រឿងផ្សេងៗអាចថាល្អ តែសូមឱ្យប្រយ័ត្នរឿងខ្លះ ដូចជាករណីវិលមុខ ឬ ករណីជំងឺប្រចាំកាយធ្លាក់ខ្លួនឈឺ ឬ រើឡើងមកវិញ គឺមានបញ្ហាតែម្ដង។

ដំណោះស្រាយ ៖ សូមធ្វើបុណ្យចែកម្ហូបដើម្បីកែប៉ុន្មានខាងលើនេះ ឱ្យល្អឡើងវិញ ជាពិសេសអាចលើករាសីរបស់អ្នកបានទៀតផង។

៤. ឆ្នាំថោះ

រាសីខែនេះ គឺមានសំណាងល្អខ្លាំង លាភសំណាងមានច្រើនគួរសម ត្រូវចេះយកឱកាសផង ព្រោះឱកាសរបស់អ្នក គឺប្រភេទមកលឿនទៅវិញលឿន ដូចនេះសូមប្រុងប្រយ័ត្នក្នុងការចាប់។ អ្នកអាចជួបមនុស្សល្អ ក្នុងការចុះមកជួយដោះស្រាយបញ្ហារបស់អ្នក សម្រាប់អ្នកនៅលីវ គឺអាចជួបមនុស្សដែលចាប់អារម្មណ៍ផងដែរ។ រឿងខ្លះត្រូវប្រើបញ្ញាបន្តិច ទើបអាចប្រែលាភពីតូចឱ្យទៅជាធំបាន។

ដំណោះស្រាយ៖ សូមធ្វើបុណ្យចែកម្ហូបដើម្បីកែប៉ុន្មានខាងលើនេះឱ្យល្អឡើងវិញ ជាពិសេសអាចលើករាសីរបស់អ្នកបានទៀតផង។

៥. ឆ្នាំរោង

ខែនេះ ឆ្នាំរោងឆុងខ្លាំងណាស់ រាសីមិនសូវល្អប៉ុន្មាននោះទេ រឿងល្អចូលមក ៣- ៤ថ្ងៃ គឺចាកចេញទៅវិញ ហើយរឿងអាក្រក់ចូលមកវិញម្ដង ខែនេះអ្នកអាចជួបមនុស្សល្អៗខ្លះៗដែរ មិនអត់មានសោះនោះទេ។ ការងារ និង ការរស់នៅ អាចជួបរឿងលំបាកខ្លះៗដែរ រក្សាចិត្តឱ្យល្អ គឺអាចដោះស្រាយបាន។ ស្នេហាមានភាពល្អប្រសើរ តែបើមានភាពសង្ស័យលើដៃគូរបស់ខ្លួនឯង អាចសួរនាំគ្នាឱ្យច្បាស់តែម្ដងគឺរឹតតែល្អ។ គ្រោះថ្នាក់ កើតចេញពីអាហារដែលមិនមានអនាម័យ ឬ មានមេរោគ។

ដំណោះស្រាយ៖ ហូបស៊ុបក្ដៅៗ ឱ្យបានច្រើន និងលើខ្លួនគួរមានពណ៌ក្រហមជាប់ជានិច្ច តែកម្រិតតិចបំផុត សម្រាប់អ្នកឆុងជាមួយពណ៌ក្រហម។

៦. ឆ្នាំម្សាញ់

រាសីក្នុងខែនេះ មានរាសីមិនសូវមានបញ្ហាទេ រឿងធំៗហាក់ពុំគួរបារម្ហនោះទេ តែគួរប្រយ័ត្នរឿងតូចៗវិញ។ ប្រយ័ត្នការជួយអ្នកដទៃអស់ពីចិត្តពេក អាចត្រូវបានគេបកខាំវិញដោយអាក្រក់មើលបំផុត អ្នកដែលកំពុងរកស៊ីចូលហ៊ុនគ្នា សូមប្រុងប្រយ័ត្នបន្តិច អាចបែកហ៊ុនដោយសារតែជនទី៣។ ប្ដីប្រពន្ធអាចបែកគ្នាដោយសារម្ដាយខាងប្ដី ហើយអ្នកអាចរវល់ជាមួយការងារ តែអ្នកត្រូវចេះប្រើប្រាស់ ឬ បែងចែកពេលវេលាការងារ និង គ្រួសារឱ្យបានល្អ។

ដំណោះស្រាយ៖ សូមធ្វើអំពើល្អឱ្យបានច្រើន គឺល្អបំផុត។

៧. ឆ្នាំមមី

ខែនេះ រាសីល្អខ្លាំង មានទេវតានាំសំណាងច្រើនអង្គ កំពុងត្រៀមឱ្យលាភមកកាន់អ្នក ដូចនេះក្នុងខែនេះ អ្នកគួរធ្វើបុណ្យចែកទាន ឬ រាល់សកម្មភាពបុណ្យផ្សេងៗទៀត កាន់តែល្អ ព្រោះអាចធ្វើឱ្យស្ថានភាពរាសីអ្នកកាន់តែល្អប្រសើរជាងនេះ រឿងដែលគួរប្រយ័ត្ននោះគឺ ត្រូវចេះចំណាយពេលក្នុងគ្រួសារបន្តិច ព្រោះខ្លាចមានបញ្ហាអន់ចិត្តគ្នាក្នុងគ្រួសារ។

ដំណោះស្រាយ៖ សូមហូបអាហារក្ដៅៗឱ្យបានច្រើន ឬ ងូតទឹកក្ដៅឱ្យបានញឹកញាប់ គឺអាចសម្រួលរាសីបានខ្លះ ដូចកាលពីខែកញ្ញាដែរ។

៨. ឆ្នាំមមែ

រាសីអ្នកខែនេះមិនសូវល្អប៉ុន្មាននោះទេ គឺឆុងជាមួយខែនេះតែម្ដង ការងារអាចមានសម្ពាធបន្តិច អាចមានការងារមកជាន់គ្នាច្រើន ដែលពិបាកក្នុងការចាត់ចែងការងារតែម្ដង។ ងាយត្រូវបានគេបោកប្រាស់ ត្រូវវៃឆ្លាតបន្តិច ឯរឿងស្នេហាវិញ អ្នកនៅលីវ មិនទាន់ជួបស្នេហ៌ពិតនេះទេ ក្នុងខែនេះហាមដាច់ខាត ការសម្អាតកូនចេញ ឬ រំលូតកូន ព្រោះអាចឱ្យវិញ្ញាណអាក្រក់តាមអ្នកច្រើនឆ្នាំ នាំឱ្យមានផលពិបាកធ្ងន់នៅពេលក្រោយ។ សុខភាព គឺមិនសូវល្អទេ ចុកចាប់ផ្នែកសាច់ដុំជាដើម ឬ ត្រូវប្រយ័ត្នសុខភាពបេះដូង បញ្ហាឈាម។

ដំណោះស្រាយ៖ ហូបស៊ុបក្ដៅៗ ឱ្យបានច្រើន ហើយលើខ្លួនគួរមានពណ៌ក្រហមជាប់ជានិច្ច តែកម្រិតតិចបំផុត សម្រាប់អ្នកឆុងជាមួយពណ៌ក្រហម។

៩. ឆ្នាំវក

រាសីខែនេះ អាចថារាសី ៥០/៥០ ដូចនេះត្រូវចេះរស់នៅចូលស្ទឹងតាមបត់ ហាមដាក់ទុនរកស៊ីក្នុងរូបភាពវិនិយោគលុយកាក់ ព្រោះលទ្ធផលពិបាកស្មានបន្តិច។ ចំពោះអ្នកមានបញ្ហារឿងក្ដី អាចពិបាកឈ្នះបន្តិច ដូចនេះសូមដោះស្រាយតាមផ្លូវក្រៅប្រព័ន្ធតុលាការវិញអាចល្អជាង។ ប្រយ័ត្នមានជម្លោះតាមដងផ្លូវ រឿងផ្សេងៗទៀត គឺធម្មតា​។

ដំណោះស្រាយ៖ សូមរកពេលវេលាដើម្បីកាត់សក់ចេញឱ្យបានមុនថ្ងៃទី ១០ ខែនេះ ឬកាន់តែលឿនកាន់តែល្អ គួរកាត់ពេលព្រឹក ចាប់ពីពេលថ្ងៃរះ រហូតដល់ម៉ោង ១១ ថ្ងៃត្រង់។

១០. ឆ្នាំរកា

ខែនេះរាសីមិនសូវល្អទេ ប្រយ័ត្នគ្រោះថ្នាក់ដោយសារបាត់ទ្រព្យសម្បត្តិ អាចប្រឈមករណីចោរលួច ចាប់ពីកម្រិតស្រាល ដល់កម្រិតធ្ងន់ ចាប់បានចោរក្នុងផ្ទះ និង ដឹងថាមនុស្សដែលទុកចិត្តប្រែជាក្បត់អ្នកទៅវិញ សូមប្រយ័ត្នករណីនេះឱ្យបានល្អ។

ដំណោះស្រាយ៖ សូមធ្វើបុណ្យចែកអង្ករ ចំនួន ១៥ គីឡូឡើងទៅ កាន់តែឆាប់កាន់តែល្អ។

១១. ឆ្នាំច

ខែនេះ ជាខែច ដូចនេះកុំច្រឡំថា ច និងច ជាន់គ្នា ច ក្នុងខែនេះ គឺជាខែមានរាសីខ្ពស់ល្អគួរសម មានមនុស្សល្អចូលមកជួយច្រើន ពេលខ្លះច្រើនពេក អាចពិបាកបដិសេធ។ មានឱកាសការងារធំៗមកច្រើន តែសូមចាប់យកតែ ២ ឬ ១ ឱកាសបានហើយ កុំលោភប្រយ័ត្នខូចទាំងអស់។ កាត់បន្ថយកំហឹងបន្តិច បើខឹងទៅធ្វើខ្លួនឯងឱ្យច្រើន នោះទើបពុំខាតបង់ទ្រព្យសម្បត្តិ ឬពាក្យស្រួលស្ដាប់ គឺកាត់លាភរបស់អ្នក ខឹងច្រើនកាត់លាភ ត្រជាក់ច្រើនហើយសំងំធ្វើការងារគឺកើនលាភ។

ដំណោះស្រាយ៖ សូមធ្វើអំពើល្អឱ្យបានច្រើន គឺល្អបំផុត។

១២. ឆ្នាំកុរ

ក្នុងខែនេះ រាសីស្ថិតនៅចន្លោះ ៣០% តែប៉ុណ្ណោះ រឿងត្រូវប្រយ័ត្នហាមលេងទឹក ព្រោះអាចមានគ្រោះថ្នាក់ ប្រយ័ត្នសត្វពិសខាំ អាចប្រឈមជាមួយពាក្យសំដីមើលងាយពីអ្នកដទៃច្រើន អាចប្រឈមជាមួយគ្រោះថ្នាក់ពេលយប់។ សម្រាប់នារីដែលមានប្ដីជាអ្នកធ្វើការជាជាងសំណង់ សូមប្រយ័ត្ន អាចប្រឈមជាមួយការបាត់បង់ប្ដី (ព្រមស្លាប់) រឿងផ្សេងៗទៀត គឺអូខេ។

ដំណោះស្រាយ៖ សូមរកពេលវេលាដើម្បីកាត់សក់ចេញឱ្យបានមុនថ្ងៃទី ១០ ខែនេះ ឬកាន់តែលឿនកាន់តែល្អ គួរកាត់ពេលព្រឹក ចាប់ពីពេលថ្ងៃរះ រហូតដល់ម៉ោង ១១ ថ្ងៃត្រង់៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

ពិតអត់អ្នកកើតខែវិច្ឆិកា? ទាំងមិត្តភាព និង ស្នេហា បើស្រឡាញ់គឺស្រឡាញ់ខ្លាំង តែបើស្អប់សូម្បីមុខក៏មិនចង់ឃើញ

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

ព័ត៌មានបន្ថែម

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ផ្ទះណាបានជាកូនប្រសាសំណាងហើយ! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ មានចិត្តល្អតែងធ្វើម្ហូបចែកក្មេងតូចៗ

មិនចង់កើតជំងឺទឹកនោមផ្អែម កាត់ជើងចោល ពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ