ខួបអាពាហ៍ពិពាហ៍ ១ ឆ្នាំ ហេង វិសាល ទម្លាយខ្ទេចពីចរិត ស្រីនា តាំងពីស្គាល់គ្នាដំបូង រហូតក្លាយជាប្រពន្ធស្របច្បាប់

Share This

ធ្មេចបើកៗ រយៈពេលមួយឆ្នាំមកហើយ ដែល Influnecer ល្បីឈ្មោះ លោក ហេង វិសាល និង អ្នកនាង ជា ស្រីនា បានរៀបការក្លាយជាប្តីប្រពន្ធនឹងគ្នា រស់នៅពោរពេញដោយសុភមង្គលពេញទី បើគិតចាប់តាំងពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤ កន្លងមក។

ក្នុងនោះ ក្រោយពីរៀបការរួចហើយ ស្វាមីភរិយាមួយគូនេះ ក៏កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីជីវិតគូរបស់អ្នកទាំង ២ ដោយខាងប្រុស និង ខាងស្រី សុទ្ធសឹងតែជាបុគ្គលជោគជ័យ ប្រឹងប្រែងក្នុងកិច្ចការងារផង និង តែងតែបង្កើតសេចក្តីសុខក្នុងគ្រួសារថែមទៀតផង។

យ៉ាងណាមិញ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ពោលគឺជាថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ ១ ឆ្នាំ លោក ហេង វិសាល បានបង្ហោះសារៀបរាប់ពីជីវិតគូរបស់លោក និង អ្នកនាង ជា ស្រីនា តាំងពីទើបបានស្គាល់គ្នា រហូតបានរៀបការជាមួយនឹងគ្នា ដោយបញ្ជាក់ច្បាស់ៗថា ភរិយាគឺអត្តចរិតមិនប្រួលប្រែឡើយ។

ក្នុងនោះ លោក ហេង វិសាល បានរៀបរាប់ថា៖ «មួយភ្លែតសោះ មួយឆ្នាំបាត់ហើយ ដែលខ្ញុំបានចំណាយជីវិតរបស់ខ្ញុំជាមួយនារីម្នាក់នេះ ពេលវេលាពិតជាដើរលឿនមែនទែន! ខ្ញុំនៅចាំបាន ពេលដែលខ្ញុំស្គាល់គាត់ដំបូង ខ្ញុំគិតក្នុងចិត្តថា កូននេះបែកៗ ត្រូវសប្បាយ ក៏សប្បាយ ត្រូវសេដ ធ្វើមុខសេដ ការគិតនៅពេលនោះខ្ញុំគិតថា ប្រហែលជាគាត់សម្តែង ដើម្បីចង់ឱ្យបរិយាកាសរីករាយហើយ ប៉ុន្តែមានឯណានៅជិតគាត់យូរទៅខ្ញុំក៏ឆ្លងតាមគាត់ដែរ ៤-៥ឆ្នាំ  ដែលខ្ញុំនៅជិតគាត់ គាត់មិនបានប្តូរទេ គាត់នៅតែជាមនុស្សស្រីម្នាក់ដែលហ៊ានបង្ហាញអារម្មណ៍ និង ហ៊ានរស់ជាខ្លួនឯង ដោយមិនខ្លាចការគិតរបស់អ្នកណា ហើយអ្វីដែលធ្វើឱ្យខ្ញុំរឹតតែសរសើរក្មេងស្រីម្នាក់នេះទៀត គឺពីមុនខ្ញុំគិតថាគាត់មិនចេះ ខឹង អន់ចិត្តទេ ដោយសារតែមិនដែលឃើញគាត់បញ្ចេញ ដល់តែនៅជាមួយគាត់យូរទើបខ្ញុំដឹងថា តាមពិត គាត់ក៏ជាមនុស្សដូចយើងដែរ គាត់ចេះ ខឹង អន់ចិត្ត តូចចិត្ត ប៉ុន្តែគាត់មិនបញ្ចេញ ព្រោះគាត់មិនចង់ឱ្យនរណាម្នាក់ឈឺចាប់។ ពេលនោះទើបខ្ញុំដឹងថា គាត់គ្រាន់តែជាក្មេងស្រីម្នាក់ប៉ុណ្ណោះ មិនមែនជាទេវតាទេ ប៉ុន្តែចិត្តដែលគាត់តែងតែគិតពីគេគឺពិតជាអស្ចារ្យ។ ខ្ញុំពិតជាអរគុណនារីម្នាក់នេះ ដោយសារតែគាត់ខ្ញុំចាប់ផ្តើមចេះបង្ហាញអារម្មណ៍ ខ្ញុំហ៊ានរស់ និង បង្ហាញអ្វី ដែលជាខ្លួនឯងក្រៅពីធ្វើជាប្រុសរឹងមាំឡូយៗមិនមាត់ៗ។ ខ្ញុំអាចធ្វើជាខ្លួនឯង ដែលលេងច្រើនក៏បាន សប្បាយក៏អាចបញ្ចេញបានបាន ពិបាកចិត្តក៏អាចបញ្ចេញបាន។ Happy 1 year anniversary»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

(វីដេអូ) ការទើបបាន ១ ខែ ប្រពន្ធមានទម្ងន់ ១ ខែកន្លះ ប្តីៗឈប់ឆ្ងល់ទៅមិនមែនប្រពន្ធមានក្រៅមុនការទេ រឿងពិតគឺយ៉ាងនេះ

ស្អាតឆ្លាតពូកែ! វ័យមិនដល់ ៣០ ឆ្នាំ បុរសសង្ហា ៥ រូប បង្កើតអាជីវកម្មលេចធ្លោក្នុងដៃ កំពុងមានទីផ្សារនៅកម្ពុជា

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញគេចាំតែច្រណែន ហើយជាន់ពន្លិច

ព័ត៌មានបន្ថែម

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ប្រឹងគ្រប់ច្រក រកលុយផងឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

អីយ៉ាស់! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក មួយថ្ងៃ

(វីដេអូ) បងប្អូនល្អ! រ៉េត ស្រីនាថ ជប់លៀងលាភាពនៅលីវជូនបងស្រី រ៉េត សារីតា ម្នាក់ៗស្លៀកឈុតគេង រាំសប្បាយអស់ដៃ

ស្រណោះណាស់! តារាប្រុស ២ រូប សុខចិត្តសំងំឈឺស្ងាត់ៗ មិនឱ្យគេដឹងរហូតដល់ថ្ងៃចាកចេញគ្មានថ្ងៃត្រឡប់

ក្រោយពិធីបូជាសពរួចរាល់ ក្មួយលោក អ៊ុន សិទ្ធា បង្ហោះសារសំណូមពរមួយដល់មហាជនពាក់ព័ន្ធមរណភាពរបស់ពូ

រៀបការជាង ១ ឆ្នាំ! សុភ័ក្រ្ត កុសុម៉ា និង ស្វាមី បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ចេញពីកម្លាំងញើសឈាមខំប្រឹងរកទាំងប្ដី-ប្រពន្ធ

ស្វែងរកព័ត៌មាន​ ឬវីដេអូ