ខូចខាតមានបញ្ហាលែងបារម្ភទៅ! ពេលនេះមជ្ឈមណ្ឌលសេវាកម្មផ្លូវការរបស់ ASUS បានបើកដំណើរការហើយនៅភ្នំពេញ

Share This

ភ្នំពេញ, កម្ពុជា – ថ្ងៃទី 24 ខែមីនា ឆ្នាំ 2025 – ASUS ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា និង ការច្នៃប្រឌិត បានប្រកាសជាសាធារណៈអំពីការបើកមជ្ឈមណ្ឌលសេវាកម្មផ្លូវការជាលើកដំបូងនៅភ្នំពេញ ប្រទេសកម្ពុជា។ ការបើកមជ្ឈមណ្ឌលសេវាកម្មនេះ ជាការសម្គាល់ពីការប្តេជ្ញាចិត្តរបស់ ASUS ក្នុងការពង្រីងសេវាកម្មអតិថិជន និង ផ្តល់ការគាំទ្រក្រោយការទិញរបស់អតិថិជនយ៉ាងដិតដល់ ដែលមានគុណភាពខ្ពស់ដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។

មជ្ឈមណ្ឌលសេវាកម្មផ្លូវការនេះ ត្រូវបានរចនាឡើងដើម្បីផ្តល់បទពិសោធអតិថិជនដ៏ល្អឥតខ្ចោះ ជាមួយសេវាកម្មជួសជុលដោយមានវិជ្ជាជីវៈ ជំនួយទៅកាន់បញ្ហាបច្ចេកទេសនាៗ និង ការធានាផ្សេងៗក្រោយការទិញ។ អតិថិជនអាចប្រើប្រាស់ ASUS ធានាឥតខ្ចោះ (Perfect Warranty) ដែលផ្តល់ការធានាជូនក្នុងឆ្នាំដំបូងលើគ្រោះថ្នាក់ចៃដន្យនៅក្នុងប្រទេស ជាមួយការបញ្ចុះតម្លៃ 80% សម្រាប់ការជួសជុល ឬ ផ្លាស់ប្តូរផ្នែកណាមួយរបស់កុំព្យូទ័រយួរដៃ។ លើសពីនេះក៏មានការធានាសកល (International Warranty) ដែលផ្តល់ការធានាពីរឆ្នាំសម្រាប់ការជួសជុលនៅបណ្តាប្រទេសដែលមានមជ្ឈមណ្ឌលសេវាកម្ម ASUS។​

សេវាកម្មដ៏ទូលំទូលាយនៅមជ្ឈមណ្ឌលសេវាកម្មផ្លូវការរបស់ ASUS មានរួម ៖

  • ការជួសជុល និង ថែទាំផលិតផល : ក្រុមការងាររបស់មជ្ឈមណ្ឌលសេវាកម្មត្រូវបានឆ្លងកាត់ការបង្ហាត់បង្រៀនយ៉ាងម៉ត់ចត់ដែលមានវិញ្ញាបនបត្រពី ASUS ដើម្បីផ្តល់សេវាជួសជុលឱ្យឧបករណ៍ណាមួយរបស់ ASUS ដែលរួមមានកុំព្យូទ័រយួរដៃ កុំព្យូទ័រ Motherboard កាតក្រាហ្វិក និង ផលិតផលផ្សេងទៀតរបស់ ASUS។ មជ្ឈមណ្ឌលសេវាកម្មផ្តល់ដំណោះស្រាយលឿន និង ទំនុកចិត្តសម្រាប់បញ្ហាគ្រឿងបង្គុំ (Hardware) និង ប្រព័ន្ធដំណើរការ (Software) ។
  • ជំនួយការបញ្ហាបច្ចេកទេស : អតិថិជនអាចទទួលបានការជំនួយបច្ចេកទេស និង ការវិភាគបញ្ហាលម្អិតសម្រាប់ផលិតផល ASUS ជាច្រើនប្រភេទ។ ក្រុមការងាររបស់មជ្ឈមណ្ឌលសេវាកម្មនឹងផ្តល់ប្រឹក្សាអំពីការវិភាគបញ្ហាបច្ចេកទេស និង ផ្គត់ផ្គង់ដំណោះស្រាយសម្រាប់អតិថិជនរបស់ ASUS ។
  • ការធានា : មជ្ឈមណ្ឌលសេវាកម្មនឹងផ្តល់សេវាកម្មសម្រាប់អតិថិជនដែលមានសុពលភាពរបស់ការធានាឥតខ្ចោះ (Perfect Warranty) និង ធានាអន្តរជាតិ (International Warranty) ដើម្បីធ្វើឱ្យដំណើរការជួសជុលកាន់តែរលូន និង មានប្រសិទ្ធភាព។ អតិថិជនអាចទទួលបានការជួសជុលព្រមទាំងអត្ថប្រយោជន៍អំឡុងពេលធានា និង ការខូចខាតដោយចៃដន្យតាមគោលការណ៍ធានារបស់ ASUS។

  • គ្រឿងសម្ភារៈផ្លូវការ : ការជួសជុលដែលតម្រូវការផ្លាស់ប្តូរគ្រឿងបន្លាស់គឺមានប្រភពពិតប្រាកដ និង ជាផ្លូវការដើម្បីធានាថាឧបករណ៍ដែលជួសជុលមានគុណភាព និង ប្រតិបត្ដិការបានល្អ។ អតិថិជនក៏អាចស្វែងរកជម្រើសនៃផ្នែកផ្សេងៗក្នុងការដំឡើង ឬ ផ្លាស់ប្តូរសម្រាប់ម៉ាស៊ីនផ្ទាល់ខ្លួនដើម្បីបង្កើនសមត្ថភាពឧបករណ៍ផងដែរ។
  • តំបន់បង្ហាញផលិតផលផ្ទាល់ (Live Demo Zone) : ក្នុងមជ្ឈមណ្ឌលសេវាកម្មក៏មានធ្វើការតាំងជាមួយផលិតផលថ្មីៗរបស់ ASUS ដែលទើបតែមានក្នុងប្រទេសកម្ពុជាផងដែរ។ អតិថិជនអាចមកសាកល្បងជាមួយកុំព្យូទ័រយួរដៃថ្មីៗ ស្គាល់អំពីលក្ខណៈពិសេសផ្សេងៗ និង ទទួលការណែនាំល្អៗពីអ្នកជំនាញមុននឹងធ្វើការសម្រេចចិត្តទិញ។
  • សេវាកម្មអតិថិជន : បុគ្គលិកក្នុងមជ្ឈមណ្ឌលសេវាកម្មនឹងជួយណែនាំអតិថិជនទាក់ទងជាមួយបញ្ហាទូទៅ ឬ បញ្ហាបច្ចេកទេសណាមួយដោយសីលធម៌ និង វិជ្ជាជីវៈខ្ពស់ ដើម្បីធានាថាបទពិសោធល្អសម្រាប់អតិថិជន។

មជ្ឈមណ្ឌលសេវាកម្មផ្លូវការរបស់ ASUS មានទីតាំងនៅលើផ្លូវកម្ពុជាក្រោម ងាយស្រួលស្វែងរក និង មានបរិយាកាសទំនើប ធ្វើឡើងក្នុងការផ្តល់សេវាកម្មដ៏រហ័ស និង បង្កើនទុកចិត្តសម្រាប់អតិថិជនរបស់ ASUS។

«យើងមានក្តីរំភើបក្នុងការបើកមជ្ឈមណ្ឌលសេវាកម្ម ASUS នៅភ្នំពេញ ដើម្បីនាំយកសេវាកម្ម និង ការធានាដ៏មានគុណភាពខ្ពស់មកកាន់អតិថិជនរបស់យើងនៅប្រទេសកម្ពុជា។ គម្រោងមួយនេះគឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សេវាកម្មក្រោយការទិញ និង ជំរុញជំនឿទុកចិត្តរបស់អតិថិជនយើង»។ នេះជាការលើកឡើងរបស់លោក ស៊ឹម គឹមអាង ប្រធានគ្រប់គ្រងផលិតផលរបស់ ASUS Cambodia។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់​​ទំព័រ Facebook របស់ ASUS Cambodia។​

អំពី ASUS

ASUS គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលើពិភពលោក ដែលផ្តល់នូវឧបករណ៍ គ្រឿងបន្លាស់ និង ដំណោះស្រាយច្នៃប្រឌិត និង ងាយស្រួលប្រើប្រាស់បំផុត ដើម្បីបង្កើតបទពិសោធដ៏អស្ចារ្យ ដែលធ្វើឱ្យជីវិតមនុស្សគ្រប់ទីកន្លែងកាន់តែប្រសើរឡើង។ ជាមួយនឹងក្រុមអ្នកជំនាញ R&D ចំនួន ៥០០០ នាក់ ក្រុមហ៊ុនត្រូវបានគេទទួលស្គាល់ជាសកលសម្រាប់ការបង្កើតឡើងវិញនូវបច្ចេកវិទ្យាសម័យទំនើបជាបន្ត។ ត្រូវបានគេវាយតម្លៃជាប់ជាប្រចាំថាជាក្រុមហ៊ុនដែលមានកិត្តិយសបំផុតមួយរបស់ពិភពលោកតាម Fortune, ASUS ក៏ប្តេជ្ញាចិត្តក្នុងការរក្សានូវអនាគតដ៏អស្ចារ្យផងដែរ។ គោលដៅគឺការបង្កើតសហគ្រាសសុទ្ធសូន្យដែលជួយជំរុញការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចរាងជារង្វងជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានទំនួលខុសត្រូវ ដែលបង្កើតតម្លៃរួមគ្នាសម្រាប់យើងទាំងអស់គ្នា៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

(វីដេអូ) រងព្យុះរិះគន់មួយប្រាវ! ទីបំផុតអ្នកគាំទ្រឃើញសមិទ្ធផល N.John លើឆាកអន្តរជាតិក្នុងនាមជាកូនខ្មែរ

(វីដេអូ) ស្អប់អារម្មណ៍មួយនេះណាស់! ណាន វីសារ ត្អូញទាំងព្រួយចិត្ត ខណៈឪពុកជាកងទ័ពជួរមុខ ព្យាបាលកន្លះខែហើយ នៅមិនទាន់ធូរស្រាលព្រោះផ្សែងពុល

ថៃ ប្រកាសប្រាប់ពលរដ្ឋឱ្យប្រុងជើងព្រួលទុកមុន ខណៈ ២ ថ្ងៃទៀត នឹងបើកទំនប់ទន្លេចៅផ្រះយ៉ា ដែលធ្វើឱ្យខេត្តមួយចំនួនអាចប្រទះនឹងទឹកជំនន់

ការពារប្រសើរជាងព្យាបាល! តាមហុងស៊ុយ ថ្ងៃនេះជាថ្ងៃវក ខែវក អ្នកមានខាលក្នុងតួរាសី ត្រូវប្រយ័ត្នខ្ពស់ ពិសេសការធ្វើដំណើរផ្លូវឆ្ងាយ

រឿងកំប្លែងថ្មី! ឧត្តមសេនីយ៍ Natthapol Nakphanit អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ប្រកាសដាច់ខាតនឹងមិនរើបន្លាលួសចេញពីទឹកដីកម្ពុជាទេ

ព័ត៌មានបន្ថែម

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

តើស្ត្រីគួរនិយាយពីការរួ/ម..ភេ../ទជាមួយដៃគូឬទេ? តើការរួ/ម..ភេ../ទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈ-ា/នដល់ចំណុចកំពូល និង មានសុវត្ថិភាព?

ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

ស្វែងយល់ពីបច្ចេកវិទ្យាលោហៈធាតុ Ceraluminum ដ៏ទំនើបរបស់ ASUS Zenbook

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

ស្វែងរកព័ត៌មាន​ ឬវីដេអូ