ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

Share This

មានរឿងរ៉ាវដ៏គួរឱ្យរំជួលចិត្តមួយបានកើតឡើងនៅប្រទេសចិន ដោយមាននារីម្នាក់កើតជំងឺខូចក្រលៀន សម្រេចចិត្តទៅរៀបការជាមួយបុរសកើតជំងឺមហារីកដំណាក់កាលចុងក្រោយ សង្ឃឹមបានក្រលៀនគេយកមកប្តូរនឹងខ្លួនឯង តែចុងក្រោយលង់ស្រឡាញ់គ្នាមែនទែន ក្លាយជាស្នេហាដ៏មានន័យ។

តាមព័ត៌មានបានឱ្យដឹងថា នារីខាងលើនេះមានឈ្មោះថា Wang Xiao វ័យ ២៤ ឆ្នាំ​ ជាអកុសលនាងបានកើតជំងឺខូចក្រលៀន (uremia) ទាំងនៅវ័យក្មេង ហើយមានជីវិតរស់បានតែ ១ ឆ្នាំប៉ុណ្ណោះ បើសិនជាមិនបានប្តូរក្រលៀនទាន់ពេលវេលា។ ក្នុងនោះ ក្រុមគ្រួសារនាងគ្មាននរណាដាច់ចិត្តបរិច្ចាគឱ្យនាងឡើយ ទើបនាងនឹកឃើញទៅប្រកាសរកបុរសម្នាក់កើតមហារីកដំណាក់កាលចុងក្រោយ ដើម្បីរៀបការជាមួយគ្នា ដោយសន្យាថានឹងមើលថែគេឱ្យបានល្អ ថ្នូរនឹងការសុំក្រលៀន ក្រោយពីពេលដែលគេស្លាប់ទៅ។

ជាសំណាងល្អ នាងក៏បានជួបនឹងបុរសម្នាក់ឈ្មោះ Yu Zhenping អាយុ ២៧ ឆ្នាំ ជាអ្នកលាប់ជំងឺមហារីកឡើងវិញ ហើយថែមទាំងមានប្រភេទឈាមដូចនាងដែរ។ នាង និង Yu បានចុះអេតាស៊ីវិលជាមួយគ្នាស្ងាត់ៗក្នុងឆ្នាំ ២០១៣ ដោយមានលក្ខខណ្ឌបរិច្ចាគក្រលៀនពី Yu បន្ទាប់ពីគេស្លាប់ទៅ។ ក្នុងអំឡុងពេលរស់នៅជាមួយគ្នា នាងបានមើលថែ ដិតដល់ណាស់ ដោយបានព្យាយាមលក់ផ្កាដើម្បីយកប្រាក់មកព្យាបាលគេទៀត។ លុះមកដល់ឆ្នាំ ២០១៤ អាការៈជំងឺរបស់ Yu ហាក់ដូចជាកាន់តែប្រសើរឡើង ហើយជំងឺរបស់នាងក៏ប្រសើរឡើងដូចគ្នា ដោយមិនចាំបាច់លាងឈាមច្រើនដងដូចកាលពីមុនឡើយ។

ចុងក្រោយ ទាំងគូក៏សម្រេចចិត្តកាន់ដៃគ្នាជាគូស្វាមីភរិយាពិត ដោយលែងគិតពីលក្ខខណ្ឌបរិច្ចាគក្រលៀនតទៅទៀត៕

ប្រភព៖ SCMP

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុ ៣០ ក្រាស់សម្រស់នៅតែខ្ញង់ តែ សុខ ពិសី បែរផុសសារមួយ អ្នកគាំទ្រអានហើយមិនស្រួលចិត្តសោះ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ព្រឹកមិញ! សកម្មជននយោបាយថៃ មិនសុខចិត្ត នាំពលរដ្ឋទៅអុកឡុកនៅភូមិព្រៃចាន់ តែត្រូវអនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ចេញមុខព្រមាន

មិនតូចតាចទេ! កម្លាំង CMAC បានសម្អាតគ្រាប់ផ្លោងសល់ពីសង្គ្រាម ធ្លាក់ចំផ្លូវគ្រួសក្រហម នៅព្រះវិហារ មានជម្រៅជាង ៤-៥ ម៉ែត្រ

សំណេរ ២ ផ្សេងគ្នាជាសារពីនារីអាថ៌កំបាំង កំពុងធ្វើឱ្យពិភពអ្នកលក់អនឡាញក្រឡាប់ចាក់ ព្រោះរឿងមួយៗសុទ្ធតែក្ដៅដូចភ្នំភ្លើងផ្ទុះ

ព័ត៌មានបន្ថែម

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ព្រឹកមិញ! សកម្មជននយោបាយថៃ មិនសុខចិត្ត នាំពលរដ្ឋទៅអុកឡុកនៅភូមិព្រៃចាន់ តែត្រូវអនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ចេញមុខព្រមាន

មិនតូចតាចទេ! កម្លាំង CMAC បានសម្អាតគ្រាប់ផ្លោងសល់ពីសង្គ្រាម ធ្លាក់ចំផ្លូវគ្រួសក្រហម នៅព្រះវិហារ មានជម្រៅជាង ៤-៥ ម៉ែត្រ

សំណេរ ២ ផ្សេងគ្នាជាសារពីនារីអាថ៌កំបាំង កំពុងធ្វើឱ្យពិភពអ្នកលក់អនឡាញក្រឡាប់ចាក់ ព្រោះរឿងមួយៗសុទ្ធតែក្ដៅដូចភ្នំភ្លើងផ្ទុះ

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

ជិតដឹងរឿងហើយ! ចែយៀក ចាយទុនឱ្យគេស៊ើបរឿង CEO ធ្វើឱ្យ BA មានផ្ទៃពោះ ក្រោយឈ្មោះស្វាមីត្រូវបានគេម៉ៃចូលឥតឈប់ឈរ

ឡុងចុង! អាជ្ញាធរថៃ ចុះបិទរោងចក្រផលិតក្លងថ្នាំហឺត ហង្សថៃ ២ ទីតាំង បើកគ្មានលិខិតអនុញ្ញាត និង រឹបអូសផលិតផលជាង ២ លានក្លង

ការសិក្សាថ្មី ៖ ចាក់ទឹកដូងគ្នានៅពេលព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ