ក្រៅពីរមទមស្លៀកពាក់តាមបែបផ្លូវការ លោកជំទាវ ចម និម្មល ក៏ជាស្ត្រីមានស្ទីលទាន់សម័យ រសនិយមបែបទំនើប រៀបរយគ្រប់កាលៈទេសៈ

Share This

លោកជំទាវ ចម និម្មល ត្រូវ​បានមហាជនចាត់ទុកស្ត្រីខ្លាំង ស្ត្រីគំរូ និង ជាស្ត្រីដ៏មានឥទ្ធិពលនៅក្នុងសង្គម ដែលបច្ចុប្បន្នលោកជំទាវកំពុងកាន់តំណែងធំនៅក្នុងជួររដ្ឋាភិបាល ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅកម្ពុជា។ បើតាមបទសម្ភាសជាមួយទស្សនាវដ្តីអន្តរជាតិ Prestige នៅក្នុងជីវិតលោកជំទាវ លោកជំទាវបានឱ្យភាពសំខាន់ចម្បងទៅលើចំណុចពីរ៖ ទី១ ​របៀបរស់នៅសុខភាពល្អ (Healthy Lifestyle) ដែលជាគន្លឹះធ្វើឱ្យប្រើសើរទាំងផ្លូវកាយ និង ផ្លូវចិត្ត។ ចំណែកទី ២ អាចផ្តល់បរិយាកាសជំរុញឱ្យរីកចម្រើន (nurturing environment) សម្រាប់ក្រុមគ្រួសារ និង ក្រុមការងារ។ លោកជំទាវ និយាយថា៖ «ខណៈដែលខ្ញុំមានស្វាមី កូន ឪពុកម្តាយ និង បងប្អូនបង្កើត ខ្ញុំត្រូវតែបែងចែកពេលឱ្យស្មើគ្នា ដើម្បីជាផ្នែកមួយនៃជីវិតរបស់ពួកគេ។»

Image: Prestige

នៅពេលនិយាយដល់ស្ទាយ៌រៀបចំខ្លួនវិញ លោកជំទាវថាខ្លួនមិនមែនជាអ្នកសម្ភារនិយមនោះទេ ប៉ុន្តែលោកជំទាវចូលចិត្តស្ទាយ៌បែបទាន់សម័យ អេឡហ្គង់ និង ទំនើប។ ចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់លោកជំទាវ គឺជាការលាយបញ្ចូលគ្នានូវ អាកប្បកិរិយា គុណភាព ការជឿជាក់លើខ្លួនឯង និង ភាពពិតប្រាកដ។ បើទោះភាគច្រើន លោកជំទាវប្រើសម្លៀកបំពាក់ផ្លូវការទៅធ្វើការ តែលោកជំទាវក៏ផ្លាស់ប្តូរស្ទាយ៌ទៅតាមឱកាសខុសៗគ្នាផងដែរ។ លោកជំទាវថាសម្លៀកបំពាក់ឯកសណ្ឋានធ្វើការ ធ្វើឱ្យលោកជំទាវមានទំនុកចិត្ត និង មានអំណាច។

Image: Prestige

វ័យជាង ៤០ ឆ្នាំទៅហើយក្តី ប៉ុន្តែសម្រស់លោកជំទាវមើលមកពិតជាក្មេងវ័យ ដូចទៅនឹងស្ត្រីវ័យជាង ២០ ឆ្នាំ​។ ចំពោះការថែរក្សាសម្រស់ លោកជំទាវបង្ហើបថា លោកជំទាវប្រើផលិតផលថែរក្សាសម្រស់តិចតួចបំផុត។ ភាពស្រស់ស្អាតសម្រាប់លោកជំទាវ គឺមិនមែនទាល់តែចំណាយពេលច្រើនម៉ោងធ្វើការតុបតែងមុខនោះទេ តែវាជាអ្វីដែលធ្វើទៅសមរម្យ។ តួយ៉ាង សម្រាប់លោកជំទាវផ្ទាល់ បើចង់ឱ្យខ្លួនមើលមកក្មេងជាងវ័យ លោកជំទាវគ្រាន់តែទម្លាក់សក់ចុះជាការស្រេច។ ដោយឡែកនៅកន្លែងធ្វើការ ភាគច្រើនលោកជំទាវលើកសក់ឡើងឱ្យផុតមុខ ដើម្បីមើលមកសមរម្យ និង កាត់បន្ថយការរំខាន៕

Image: Prestige

ប្រភព៖ Prestige 

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មិនទាន់ផុតគ្រោះទេ! ថ្ងៃនេះ ខ្យល់ពុល PM2.5 នៅបាងកក ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន គ្រាន់តែអ្នកធ្លាក់ខ្លួនឈឺ សរុបជិត ៣ ពាន់នាក់

ប្រជាជននៅហាតយ៉ៃជិត ៤ ម៉ឺននាក់ នាំគ្នាទៅជួបពេទ្យផ្លូវចិត្ត អ្នកខ្លះបាក់ស្បាតនឹងទឹកជំនន់ខ្លាំង អាចប្រឈមការបញ្ច.ប់ជី-វិ-តខ្លួនឯង

ច្បាស់ថ្ងៃហើយ! រ៉េត សារីតា និង ស្វាមី នឹងរៀបចំមង្គលការ ៣ ថ្ងៃ នៅទីតាំងផ្សេងៗគ្នាលើទឹកដីសៀមរាប ក្នុងគោលបំណងធំមួយ

ឡើងកម្ដៅជាថ្មី! បវរកញ្ញា Haiti ចេញបកអា.ក្រា.តស្ថាប័ន MU រឿងបន្ទោសបវរកញ្ញា Jamaica ដដែលៗពីការដើរធ្លាក់ឆាក

កម្ពុជា ស្នើសូម ICRC ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ បន្តតាមដានសុខទុក្ខវីរកងទ័ពកម្ពុជាទាំង ១៨ រូប និង ជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាតាមការសន្យា

ព័ត៌មានបន្ថែម

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

៥ ឈុតពី លោកជំទាវ យឹម ឆៃលីន បែបប្រពៃណីលាយសម័យទំនើប ស្រស់ស្អាតគ្មានកន្លែងទាស់

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្វែងរកព័ត៌មាន​ ឬវីដេអូ