ក្រោយម្ចាស់សិទ្ធិរបាំទ្រុឌបកស្រាយ ពេលនេះមានអ្នកអះអាងថា ធ្លាប់ទាក់ទងទៅសុំជួបអ្នកគ្រូ ឱ្យជួយបង្ហាត់ច្រើនដងមុនទៅប្រកួត តែគ្មានការឆ្លើយតប

Share This

ពេលនេះ នៅលើបណ្ដាញសង្គមមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបន្តចែករំលែក និង វែកញែកខ្លាំងជុំវិញរឿងវីដេអូ Talent ដែលបវរកញ្ញា ឈុំ ចាន់ដារ៉ា បានលើកយករបាំគ្រុឌ ដើម្បីត្រៀមសម្ដែងបង្ហាញក្នុងវគ្គ Talent Show លើឆាកអន្តរជាតិ ប៉ុន្តែត្រូវប្ដូរវិញ ដោយសារមិនបានសុំការអនុញ្ញាតសិទ្ធិពីម្ចាស់ដើម ទើបខាងម្ចាស់របាំនេះមិនបានអនុញ្ញាតឱ្យយកទៅបង្ហាញ។

ជុំវិញការវែកញែកខាងលើនេះដែរ ឃើញថាទាំងខាងស្ថាប័នបវរកញ្ញា MSC និង ខាងម្ចាស់សិទ្ធិរបាំគ្រុឌ កំពុងត្រូវបានមហាជន បញ្ចេញមតិវែកញែក និង រិះគន់រកខុសត្រូវរៀងៗខ្លួន ខណៈពុំទាន់មានការចេញបកស្រាយច្បាស់ពីរឿងរ៉ាវយ៉ាងណាឡើយពីភាគីទាំងសងខាង។

ស្របពេលកំពុងផ្ទុះវែកញែក និង មានមតិរិះគន់ច្រើនលើម្ចាស់សិទ្ធិរបាំនេះ ក៏បានឃើញហ្វេសប៊ុកផេក CBeauty Pageant បានបង្ហោះពីការបកស្រាយរបស់ម្ចាស់សិទ្ធិរបាំដែលមានឈ្មោះថា អ្នកគ្រូ ហ៊ុន ប៉ែន ជុំវិញរឿងរ៉ាវខាងលើ ដោយលើកឡើងជាច្រើនចំណុច និង មូលហេតុច្បាស់ៗដែលអ្នកគ្រូមិនអនុញ្ញាតឱ្យខាងស្ថាប័ន និង បវរកញ្ញា MSC 2025 យករបាំនេះទៅបង្ហាញលើឆាកអន្តរជាតិ។

បន្ទាប់ពីឃើញការបកស្រាយរបស់អ្នកគ្រូដែលជាម្ចាស់សិទ្ធិរបាំនេះ ក៏បានឃើញមហាជនជាច្រើនបញ្ចេញមតិយល់ស្រប និង គាំទ្រពេញចិត្តការលើកឡើងរបស់អ្នកគ្រូ ប៉ុន្តែក្នុងនោះក៏ចាប់អារម្មណ៍ឃើញមានមតិមួយទំនងជាក្រុមការងារខាងបវរកញ្ញា MSC បានចូលរួមឆ្លើយតបទៅអ្នកគ្រូវិញថា ៖ «អ្នកគ្រូនិយាយមិនទាន់អស់ទេ អ្នកគ្រូធ្វើឱ្យគេយល់ច្រឡំពួកខ្ញុំហើយ ពួកខ្ញុំបានឆាតទៅសុំ និងជួយបង្ហាត់តាំងពីមួយខែកន្លះមកម្ល៉េះ អ្នកគ្រូថាចាំទម្លាក់លេខ ទំនាក់ទំនង តែអ្នកគ្រូទុកឆាតពួកខ្ញុំចោល នៅមានច្រើនទៀត ប្រហែលជាបើមិនចេញវីដេអូទេ គ្រប់គ្នាគិតថាពួកខ្ញុំមិនសួរនាំម្ចាស់ដើមទេ!», «ពួកខ្ញុំព្យាយាម អង្វរ និងសុំលេខ សុំជួបច្រើនដងណាស់មុនមានបញ្ហា តែអ្នកគ្រូថារវល់នេះ នោះរហូត ដល់ចេញវីដេអូទើបអ្នកគ្រូរករឿង», «ហើយពួកខ្ញុំក៏បានសុំទោស និងធ្វើតាមគាត់ហើយដែរនូវវីដេអូ talent បានដូរចេញរួចរាល់ហើយ។ តែជារឿងស៊យមានជាប់បន្តិចក្នុង introduction ហើយខ្ញុំក៏ធ្លាប់ប្រាប់ដែរថា ធ្លាប់មានបែកតិចតួច ក្នុងពេលកំពុងចរចា។ តែ video introduction នោះ international ផុសហើយ យើងលុបអត់កើតទេ សុំអ្នកគ្រូអនុគ្រោះ តែគាត់មិនយោគយល់ ទោះឱ្យហេតុផលយ៉ាងណាក៏ដោយ ហេតុអីបានជាពួកខ្ញុំត្រូវខុសទាំងស្រុង? រឿងខុសពួកខ្ញុំទទួលហើយម្ដងហើយ រួចក៏ធ្វើតាមហើយដែរ មិនបានយក talent ទៅបង្ហាញទេ សូម្បីវីដេអូថតហើយ»៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ធ្លាយការពិត! ៥​ យ៉ាង នៅពីក្រោយស្រីៗចូលចិត្តផាត់មុខទៅធ្វើការ មិនមែនដើម្បីទាញចំណាប់អារម្មណ៍មេ ឬ បុគ្គលិកប្រុសៗទេ

សមាគមសិល្បករខ្មែរ ចុះអនុស្សរណៈយោគយល់គ្នាជាមួយ និយ័តករមូលបត្រកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមអភិវឌ្ឍវិស័យមូលបត្រ

សៃហ្វុន ផ្តាំទៅអ្នកជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាច់កុងគ្នា ឬធ្វើរឿងខ្មៅងងឹត

ចំណងស្នេហ៍ក្រៅឆាករវាងប្រុសសង្ហា ពឹង ពុទ្ធិស័ក្ត និង អ៊ីងអ៊ីង រយៈពេលជាង ១ ឆ្នាំ នៅតែផ្អែមដូចថ្ងៃដំបូង

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ព័ត៌មានបន្ថែម

សៃហ្វុន ផ្តាំទៅអ្នកជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាច់កុងគ្នា ឬធ្វើរឿងខ្មៅងងឹត

ចំណងស្នេហ៍ក្រៅឆាករវាងប្រុសសង្ហា ពឹង ពុទ្ធិស័ក្ត និង អ៊ីងអ៊ីង រយៈពេលជាង ១ ឆ្នាំ នៅតែផ្អែមដូចថ្ងៃដំបូង

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

ស្វែងរកព័ត៌មាន​ ឬវីដេអូ