ថ្មីៗនេះ នាយឧត្តមសេនីយ៍ Pana Klaewplodthuk អគ្គមេបញ្ជាការនៃកងទ័ពភូមិន្ទថៃ បានបញ្ជាឱ្យនាយកដ្ឋានពេទ្យនៃកងទ័ពភូមិន្ទថៃ និងមន្ទីរពេទ្យយោធា (M-MCATT) សហការគ្នាបញ្ជូនក្រុមគ្រូពេទ្យទៅវាយតម្លៃស្ថានភាពផ្លូវចិត្តក្រុមទាហានដែលនៅជាយដែនកម្ពុជា-ថៃ បន្ទាប់ពីមានការប៉ះទង្គិចគ្នាកន្លងមក។
ក្នុងនោះ ការវាយតម្លៃនេះ គឺផ្តោតសំខាន់ទៅលើទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ទាហានទាំងអស់នៅមូលដ្ឋានប្រតិបត្តិការផ្សេងៗ រួមមានការជួយទាហានដែលកំពុងជួបប្រទះភាពតានតឹង ឬបញ្ហាសុខភាពផ្លូវចិត្ត និងការពិនិត្យសុខភាពផ្លូវកាយផងដែរ។
យ៉ាងណាមិញ លទ្ធផលវាយតម្លៃនឹងបែងចែកជាបីក្រុម ដែលមានដូចជាពណ៌បៃតង (ហានិភ័យទាប) ពណ៌លឿង (ហានិភ័យមធ្យម) និងពណ៌ក្រហម (ហានិភ័យខ្ពស់)។ ប្រសិនបើទាហានណាម្នាក់ស្ថិតក្នុងក្រុមពណ៌ក្រហម នោះក្រុមគ្រូពេទ្យនឹងចាប់ផ្តើមការព្យាបាល និងស្តារផ្លូវចិត្តភ្លាមៗ ដើម្បីធានាឱ្យសុខភាពរបស់ពួកគេវិលមករកភាពប្រក្រតីឱ្យលឿនតាមដែលអាចធ្វើបាន៕
ប្រភព៖ Khaosod