គិតត្រឹមកំលុងម៉ោង ៣ រសៀល ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ នេះ បុគ្គលិកធនាគារ ABA នៅក្នុងអគារជិតស្តុប ៤២ ជាន់ បាននាំគ្នាចូលក្នុងអគារធ្វើការវិញធម្មតា បន្ទាប់ពីមុននេះមានសេចក្ដីរាយការណ៍ថាមានករណីញ័ររង្គើនៅចំណុចអគារនេះ។
គួរបញ្ជាក់ដែរថា នៅមុននេះមានសេចក្ដីរាយការណ៍ថា មានករណីញ័ររង្គើនៅចំណុចអគារធនាគារ ABA ជិតស្តុប ៤២ ជាន់ ដែលបុគ្គលិកបានភ្ញាក់ផ្អើល និង បាននាំគ្នារត់ចុះមកក្រោមចេញមកក្រៅអគារព្រោងព្រាត។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Prambeytis TV24h។ យ៉ាងណាមិញ បច្ចុប្បន្នបុគ្គលិកធនាគារ ABA ក្នុងអគារនេះ បាននាំគ្នាចូលក្នុងអគារធ្វើការវិញជាធម្មតាហើយ៕