ក្រោយការចេញពីឃុំឃាំងឱ្យមានសេរីភាពរបស់ Noudy កាលពីល្ងាចថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ ហើយនោះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង មិត្តភក្តិរបស់តារារូបនេះ បានចូលរួមអបអរសាទរដល់លោក និង លើកទឹកចិត្តដល់ Noudy ឱ្យមានអារម្មណ៍ប្រសើរឡើងវិញ ខណៈហេតុការណ៍កន្លងមកបានប៉ះទង្គិចផ្លូវចិត្តរបស់លោកយ៉ាងខ្លាំង។
ក្នុងនោះដែរ ក្រោយពីបានចេញពីកន្លែងឃុំឃាំង និង មិនទាន់មានអារម្មណ៍ប្រសើរឡើងវិញ ខណៈអ្នកប៉ះទង្គិចជាមួយនឹងខ្លួនបានទទួលមរណភាពនោះ លោក Noudy នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ពោលគឺ ត្រូវនឹងបិណ្ឌ ៣ លោកបានទៅវត្តធ្វើបុណ្យឧទ្ទិសកុសល ផលបុណ្យជូនដល់សពជនរងគ្រោះផងដែរ។
លើសពីនោះ អ្វីដែលកាន់តែចាប់អារម្មណ៍ លោក Noudy ក៏បានបង្ហាញការអរគុណដល់ក្រុមគ្រួសារនៃសព ដែលបានជួយសម្របសម្រួលបញ្ចប់រឿង និង កាន់ទុក្ខដល់សព ដែលបានចែកឋានដល់ទីដ៏ស្ងប់សុខផងដែរ៕