ក្រុមហ៊ុន MSA ចូលរួមបរិច្ចាគថវិកាជួយគាំទ្រសុខុមាលភាពកុមារ ដើម្បីអនាគតប្រទេសជាតិយើង

Share This

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រុមហ៊ុន Marketing Solutions Asia, Ltd. ឬ ត្រូវបានគេស្គាល់ថា MSA ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេនៅកម្ពុជា បានរៀបចំនូវកម្មវិធីប្រគល់ថវិកាជូនដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ក្រោមការគិតគូរ និង ទឹកចិត្តសប្បុរសរបស់លោក សុខ គីមនិតតា អគ្គនាយកក្រុមហ៊ុន MSA បានដឹកនាំក្រុមការងារនាំយកកញ្ចប់ថវិកាចំនួន ៤០ លានរៀល ទៅកាន់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។

ថវិកាទាំងអស់នេះបានមកពីការរួមចំណែកដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន ហើយក៏ជាការចូលរួមចំណែកដោយប្រយោលពីសំណាក់អតិថិជន និង អ្នកផ្គត់ផ្គង់ទាំងអស់ដែលបាន និង កំពុងសហការការងារជាមួយក្រុមហ៊ុន MSA។ ការបរិច្ចាគនេះ ជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការបន្តបេសកកម្មជួយសង្គ្រោះកុមារកម្ពុជាជាច្រើននាក់បន្តទៀតបានផងដែរ។

កម្មវិធីក្នុងថ្ងៃនេះ MSA ធ្វើឡើងក្នុងគោលបំណងចែករំលែកសេចក្ដីស្រលាញ់ និង អំពើល្អ ព្រមទាំងជំរុញទឹកចិត្តដល់ស្ថាប័នឯកជន វិនិយោគិន ម្ចាស់អាជីវកម្មខ្នាតតូច-ធំ និង ប្រជាជនទាំងអស់ដែលមានលទ្ធភាព ឱ្យចូលរួមបរិច្ចាគទាំងអស់គ្នាដើម្បីជួយគាំទ្រសុខុមាលភាពរបស់កុមារ ដើម្បីអនាគតប្រទេសជាតិយើង។

លោក សុខ គីមនិតតា អគ្គនាយកក្រុមហ៊ុន MSA បានមានប្រសាសន៍ថា ៖ «ខណៈដែលស្ថានភាពសេដ្ឋកិច្ចពុំទាន់ល្អប្រសើរនៅឡើយយ៉ាងណាក្ដីក៏ MSA នៅតែបន្តរក្សាជំហយ៉ាងមោះមុត និង ពង្រឹងគុណភាពការងាររបស់ខ្លួនជូនដល់អតិថិជនដែលជាដៃគូសហការទាំងអស់ប្រកបដោយប្រសិទ្ធភាព។ យើងជឿជាក់ថា ក្រុមហ៊ុនរបស់យើងនៅតែជាក្រុមហ៊ុនឈានមុខ និង បន្តទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់អតិថិជន ដើម្បីយើងមានលទ្ធភាពចូលរួមក្នុងការងារសប្បុរសធម៌ផ្សេងទៀត ដែលមានប្រយោជន៍ចំពោះសង្គមជាតិបានកាន់តែច្រើន»

ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន MSA ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលជឿជាក់លើ MSA ក្នុងការសហការប្រកបដោយចក្ខុវិស័យវិជ្ជមានដើម្បីរីកចម្រើនរួមគ្នា៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ចង់ដឹងអ្នកភូមិស្រឡាញ់រាប់អានឬអត់ ពួយ Prank ធ្វើស្ល-ា/ប់​ កំពុងធ្វើបុណ្យៗស្រាប់តែងើបឆ្ងក់ពីមឈូសផ្អើលរោង

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

ព័ត៌មានបន្ថែម

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

គណៈប្រតិភូ Danone គ្រុប ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីបារាំង បានជួបសម្តែងការគួរសមជាមួយលោកជំទាវ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មដើម្បីបញ្ជាក់អំពីគោលជំហរក្នុងការបន្តរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ