ក្រុមហ៊ុន Leapmotor បានកត់សម្គាល់ជាផ្លូវការនូវការចាប់ផ្តើមបោះជំហានដ៏រឹងមាំនៅក្នុងទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជាជាមួយនឹងការលក់ចេញជាច្រើនគ្រឿងនូវរថយន្តទាំង2ម៉ូឌែលរបស់ខ្លួនរួមមានដូចជា Leapmotor C10 និង Leapmotor T03 ។ រថយន្តទាំងពីរនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទិញរថយន្តអគ្គិសនី ដោយសារការរចនារូបរាងដ៏ទំនើបទាន់សម័យ បំពាក់ដោយបច្ចេកវិទ្យាទំនើប និង មានតម្លៃប្រកួតប្រជែងខ្លាំងនៅលើទីផ្សារ។
ដើម្បីជាការអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រុមហ៊ុន Leapmotor Cambodia សូមណែនាំប្រម៉ូសិនពិសេសផ្តាច់មុខដែលផ្តល់ជូនក្នុងគោលបំណងនាំមកនូវអត្ថប្រយោជន៏បន្ថែមពីលើប្រម៉ូសិនប្រចាំខែជូនដល់អតិថិជនរបស់ខ្លួន។ ប្រម៉ូសិនពិសេសទី១គឺ Happy Hour Sale Promotion ដែលអតិថិជនធ្វើការកក់ទិញរថយន្ត Leapmotor ម៉ូឌែលណាមួយក្នុងអំឡុងពេលម៉ោងកំណត់ ចាប់ពីម៉ោង 7 ព្រឹក ដល់ម៉ោង 10 ព្រឹក នឹងទទួលបានប័ណ្ណទិញទំនិញនៅផ្សារទំនើប Aeon Supermarket ដែលមានទឹកប្រាក់ $168 ។
កាន់តែអស្ចារ្យ អតិថិជនដែលកក់ទិញរថយន្តអគ្គិសនីម៉ូឌែល Leapmotor T03 ដើម្បីជាមធ្យោបាយនៃការចាប់ផ្តើមជីវិតថ្មីសម្រាប់ការធ្វើដំណើរ នឹងទទួលបានកាដូរពិសេសគឺទូរស័ព្ទដៃទំនើប iPhone 16 ថ្មីមួយគ្រឿងភ្លាមៗ ជាមួយតម្លៃរថយន្តត្រឹមតែ $14,xxx ប៉ុណ្ណោះដែលធ្វើឲ្យរថយន្តនេះក្លាយជាជម្រើសដ៏ល្អ និង ចំណេញបំផុតសម្រាប់អតិថិជនទិញក្នុងពេលបច្ចុប្បន្ននេះ (ការផ្តល់ជូនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ2025។ ម្យ៉ាងវិញទៀតរថយន្ត Leapmotor T03 ក៏បានក្លាយជាការពេញនិយមសម្រាប់អ្នកបើកបរក្នុងទីក្រុងដែលចង់ប្រើរថយន្តតូចល្មម ដែលមានតម្លៃសមរម្យ មានសុវត្ថិភាពខ្ពស់ និង បំពាក់ដោយបច្ចេកវិទ្យាដ៏ឆ្លាតវៃ។
ចំណែករថយន្តប្រភេទ SUV ដែលទទួលបានការគាំទ្រខ្លាំងផងដែរគឺ Leapmotor C10 ដែលលក់ចេញក្នុងតម្លៃត្រឹមតែ $29,xxx ព្រមទាំងផ្តល់នូវភាពទាន់សម័យ និង ភាពធំទូលាយ អមដោយរយៈចម្ងាយបើកបររហូតដល់ 530Km សម្រាប់ការសាកថ្មមួយពេញ ដែលត្រូវបានទទួលស្គាល់រួចហើយថាជារថយន្តអគ្គិសនីប្រទេស SUV ដែលមានតម្លៃល្អនិងសមរម្យក្នុងទីផ្សារប្រទេសកម្ពុជា ហើយរថយន្តនេះពិតជាទាក់ទាញដល់អតិថិជនដែលមានសមាជិកគ្រួសារ៤ទៅ៥នាក់ និង អតិថិជនដែលកំពុងស្វែងរករថយន្តថ្មីដែលមានទាំងផាសុកភាព មានថាមពលខ្លាំង និង មានការសន្សំសំចៃខ្ពស់ ប្រើប្រាស់ដោយមានប្រសិទ្ធភាពខ្ពស់។
ការឈានជើងចូលមកកាន់ទីផ្សារប្រទេសកម្ពុជារបស់ក្រុមហ៊ុន Leapmotor គឺមិនមែនគ្រាន់តែជាការបង្ហាញ ឬ លក់ចេញរថយន្តអគ្គិសនីថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកសាងទំនុកចិត្តជាមួយអតិថិជនក្នុងស្រុកតាមរយៈការបង្កើតនូវអគារតាំងបង្ហាញរថយន្តផ្ទាល់ខ្លួន, មានទាំងការធានាត្រឹមត្រូវរហូតដល់ 5 ឆ្នាំ, ផ្តល់នូវប្រម៉ូសិនដ៏ទាក់ទាញ និងការប្តេជ្ញាចិត្តលើចក្ខុវិស័យរយៈពេលវែងសម្រាប់ទីផ្សារកម្ពុជា។
ជាមួយជំហាននៃការកើនឡើងនៃអតិថិជនរបស់ខ្លួន និង ការផ្តល់ជូនប្រម៉ូសិនក្នុងឱកាសពិធីបុណ្យភ្ផំបិណ្ឌនេះ បានបន្ថែមនូវអត្ថប្រយោជន៏ និង ភាពរំភើបបន្ថែមពីក្រុមហ៊ុន Leapmotor ជូនដល់អតិថិជនរបស់ខ្លួន ក្នុងការចាប់ផ្តើមលើដំណាក់កាលដ៏រឹងមាំនៅក្នុងវិស័យរថយន្តអគ្គិសនីដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា។