ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

Share This

រាជធានីភ្នំពេញ, ក្រុមហ៊ុន ខេមប្រ៊ូវ (Cambrew Ltd) ជាបុត្រសម្ព័ន្ធមួយរបស់ Carlsberg Group និង មានរោងចក្រផលិតស្រាបៀរដំបូងគេនៅកម្ពុជា បានប្រកាសខ្លួនជាអ្នកឧបត្ថម្ភភេសជ្ជៈក្នុងព្រឹត្តិការណ៍ផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌អឺរ៉ុបសំខាន់ចំនួនពីរ គឺ NordCham Cambodia Crayfish Party នៅថ្ងៃទី ២៣ តុលា ឆ្នាំ ២០២៥ និង French National Day នៅខែកក្កដា ឆ្នាំ ២០២៥ ។

ការឧបត្ថម្ភនេះ ឆ្លើយតាមការប្តេជ្ញាឥតឈប់ឈររបស់ក្រុមហ៊ុន ដែលថាការផលិតផលិតផលដ៏មានគុណភាពសម្រាប់អតិថិជន មិនមែនជាកិច្ចការតែមួយមុខគត់របស់ក្រុមហ៊ុន តែការចូលរួម និង លើកកម្ពស់ទំនាក់ទំនង ផ្សារភ្ជាប់វប្បធម៌ចម្រុះ ការអបអរសមិទ្ធផល និង វឌ្ឍនភាពរួមនៅកម្ពុជា គឺជាឆន្ទៈពិតប្រាកដមួយទៀតនៅពីក្រោយការផលិតផលិតផលរបស់ក្រុមហ៊ុន។

តាមរយៈជាអ្នកឧបត្ថម្ភកម្មវិធីទាំងពីរនេះ ក្រុមហ៊ុន ខេមប្រ៊ូវ (Cambrew Ltd) បាននាំយកស្រាបៀរដ៏ល្បីស្តង់ដារអន្តរជាតិរបស់ខ្លួនចំនួន៥ មុខ គឺ Angkor, Angkor Sky, Black Panther New Moon, Blanc 1664 និង Carlsberg ទៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងពីរនេះ ដើម្បីញ៉ាំងបរិយាកាសនៃការជួបជុំ ការសន្ទនា ផ្លាស់ប្តូរវប្បធម៌ និង ការផ្សារភ្ជាប់ទំនាក់ទំនងក្នុងបណ្តាញធុរកិច្ច និង សង្គមកាន់តែរីករាយ ស្និទ្ធស្នាល ប្រកបដោយភាពវិជ្ជមាន។

លោក យឹម លីត្រា ប្រធានផ្នែកស្រាបៀរ នៅក្រុមហ៊ុន Cambrew បានមានប្រសាសន៍ថា ៖ «ក្រុមហ៊ុន Cambrew មានកិត្តិយសជាខ្លាំងក្នុងការអបអរសាទរព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងពីរនេះ។ យើងពិតជាមានមោទនភាពក្នុងការជាអ្នកឧបត្ថម្ភ និង រួមចំណែកបង្កើតបរិយាកាសសប្បាយរីករាយ នៃមិត្តភាព ការទំនាក់ទំនង និង ភាពជោគជ័យរួម។ ផលិតផលស្រាបៀររបស់ Cambrew មានគុណភាពខ្ពស់តាមលក្ខណស្តង់ដារអន្តរជាតិ ដែលបានទទួលស្គាល់យ៉ាងល្អនៅក្នុងព្រឹត្តិការណ៍ទាំងពីរនេះ»

ហើយក៏សូមអរគុណដល់អ្នកដែលបានចូលរួមទាំងអស់ដែលស្រឡាញ់ ជឿទុកចិត្ត និង បានបញ្ជាក់លើផលិតផលស្រាបៀររបស់យើង! ការគាំទ្ររបស់អ្នកគឺជាកម្លាំងដ៏សំខាន់ដែលជួយឲ្យយើងបន្តផ្តល់នូវរសជាតិឆ្ងាញ់ និង គុណភាពល្អបំផុត។

French National Day (Bastille Day) ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ថ្ងៃទី ១៤ ខែកក្កដា ដែលរំលឹកដល់ការផ្លាស់ប្តូរពីរបបរាជានិយមមកកាន់របបប្រជាធិបតេយ្យនៅឆ្នាំ ១៧៨៩ ដែលជាការចាប់ផ្តើមនៃបដិវត្តបារាំងដ៏ធំមួយហើយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះបានក្លាយជានិមិត្តរូបនៃ សេរីភាព សមភាព និង ភាពជាសហជីព។ ពិធីដែលរៀបចំដោយ ស្ថានទូតបារាំងនៅកម្ពុជាមួយនេះ បានបង្ហាញវប្បធម៌ ម្ហូបអាហារ និង តន្ត្រីបារាំង ហើយមានការអញ្ជើញចូលរួមពីក្រុមអ្នកការទូត ថ្នាក់ដឹកនាំ អ្នកធុរកិច្ច និង ភ្ញៀវកិត្តិយសប្រមាណជាង ៨០០ នាក់។

ចំណែកឯ NordCham Crayfish Party ត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយសភាពាណិជ្ជកម្មន័រឌិកនៅកម្ពុជា (NordCham Cambodia) ដែលជាប្រពៃណីក្នុងការបើករដូវកាលនេសាទ Crayfish និងជាការសម្គាល់ពេលវេលាបញ្ចប់រដូវក្តៅ។ ក្នុងការប្រារព្ធពិធីអបអរសាទរប្រពៃណី Nordic នេះគឺរៀបចំអាហារពិសេស Crayfish ដើម្បីជួបជុំវប្បធម៌ និង សង្គមនៃប៉ែកអឺរ៉ុបខាងជើងដូចជា ប្រទេសដាណឺម៉ាក ស៊ុយអ៊ែត និង ហ្វាំងឡង់ ដែលបានប្រមូលផ្តុំសមាជិកនៃសហគមន៍ធុរកិច្ច Nordic និងកម្ពុជា សម្រាប់ការបង្កើតបណ្ដាញទំនាក់ទំនងអាជីវកម្មរវាងសហគមន៍អន្តរជាតិ និង កម្ពុជា ដែលប្រព្រឹត្តនៅសណ្ឋាគារ Raffles Hotel Le Royal។ ដើម្បីធ្វើឲ្យរសជាតិម្ហូប Nordic កាន់តែពិសេសគឺញាំជាមួយនឹងស្រាបៀរ Carlsberg ប្រទេសដាណឺម៉ាក ដែលមានវត្តមានលើទីផ្សារពិភពលោកជាង ១៧០ឆ្នាំ ជាមួយការផលិតដ៏ស្ទាត់ជំនាញដោយប្រើប្រាស់ប្រភេទពូជផ្កាហប់ដែលមានគុណភាពខ្ពស់ ដើម្បីធានារសជាតិឈ្ងុយឆ្ងាញ់ ស្រស់ ស្រាសស្រទន់ និង ក្លិនឈ្ងុយប្លែកពីគេ។

អ្នកចូលរួមក្នុងពិធីទាំងពីរ ក៏បានក្រេបរសជាតិស្រាបៀរ Angkor Sky ស្រាលស្រទន់ ងាយស្រួលពិសាជាមួយកម្រិតអាល់កុលទាប 4% និង ស្រាបៀរទឹកខ្មៅ Black Panther New Moon ក្លិនឈ្ងុយ មានគ្រឿងផ្សំបញ្ចូលគ្នាមានទាំង កាហ្វេ សូកូឡា ស្រូវសាឡីលីង ដែលធ្វើឲ្យឱជារសស្រាបៀរមួយនេះ កាន់តែមុតឆ្ងាញ់ជាប់ចិត្ត និង ជាស្រាបៀរទឹកខ្មៅមានគុណភាពល្អប្រណីត មានកម្រិតអាល់កុលទាប 5% ងាយស្រួលពិសាសម្រាប់អ្នកចូលចិត្តរសជាតិស្រាល បើប្រៀបជាមួយស្រាបៀរស្តោតដទៃ។

សូមបញ្ជាក់បន្ថែមថា រាល់ស្រាបៀរទាំងអស់ដែលផលិតនៅក្រុមហ៊ុន ខេមប្រ៊ូវ (Cambrew Ltd) គ្រឿងផ្សំត្រូវបានសម្រិតសម្រាងយ៉ាងយកចិត្តទុកដាក់នាំយកពីបរទេស ហើយការផលិតទាំងមូលស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់របស់ក្រុមហ៊ុន Carlsberg Group ប្រទេសដាណឺម៉ាក។

ក្រុមហ៊ុនក៏បានបង្ហាញការប្តេជ្ញាក្នុងការបន្តគាំទ្រ និង ឧបត្ថម្ភក្នុងកម្មវិធីជាបន្តបន្ទាប់នានា ដែលបង្កើតបរិយាកាសជួបជុំដ៏រីករាយ ការសន្ទនាដ៏មានអត្ថន័យ ទំនាក់ទំនងកាន់តែល្អ និងអបអរសមិទ្ធផលប្រកបដោយភាពវិជ្ជមាន។ ហើយក្រុមហ៊ុនក៏មិនភ្លេចរំលឹកផងដែរអំពីការអបអរដោយការទទួលខុសត្រូវ «ពិសាដោយការទទួលខុសត្រូវ ពិសាគ្រឿងស្រវឹងសូមកុំបើកបរ!»

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុ ៣០ ក្រាស់សម្រស់នៅតែខ្ញង់ តែ សុខ ពិសី បែរផុសសារមួយ អ្នកគាំទ្រអានហើយមិនស្រួលចិត្តសោះ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ព្រឹកមិញ! សកម្មជននយោបាយថៃ មិនសុខចិត្ត នាំពលរដ្ឋទៅអុកឡុកនៅភូមិព្រៃចាន់ តែត្រូវអនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ចេញមុខព្រមាន

មិនតូចតាចទេ! កម្លាំង CMAC បានសម្អាតគ្រាប់ផ្លោងសល់ពីសង្គ្រាម ធ្លាក់ចំផ្លូវគ្រួសក្រហម នៅព្រះវិហារ មានជម្រៅជាង ៤-៥ ម៉ែត្រ

សំណេរ ២ ផ្សេងគ្នាជាសារពីនារីអាថ៌កំបាំង កំពុងធ្វើឱ្យពិភពអ្នកលក់អនឡាញក្រឡាប់ចាក់ ព្រោះរឿងមួយៗសុទ្ធតែក្ដៅដូចភ្នំភ្លើងផ្ទុះ

ព័ត៌មានបន្ថែម

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

គណៈប្រតិភូ Danone គ្រុប ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីបារាំង បានជួបសម្តែងការគួរសមជាមួយលោកជំទាវ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មដើម្បីបញ្ជាក់អំពីគោលជំហរក្នុងការបន្តរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា

ស្មាតហ្វូនអេក្រង់កោងដ៏ស្តើងបំផុតនៅលើពិភពលោក TECNO SPARK SLIM មានដាក់លក់ជាផ្លូវការហើយ!

ធ្លាក់សជាអ្វី? ការធ្លាក់សវារំខានអ្វីខ្លះដល់ស្ត្រី ហើយមានប៉ុន្មានយ៉ាង?

អ្នកនាង សិទ្ធី នីកា និងលោក សុ ធារិទ្ធិ ជាបុគ្គលគំរូក្នុងការរស់នៅ ដែលអនុវត្តទម្លាប់ល្អៗដើម្បីថែរក្សាសុខភាពបេះដូង

Danone ជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិឈានមុខគេផ្នែកអាហារូបត្ថម្ភពីបារាំង បានបរិច្ចាគទឹកប្រាក់ប្រមាណ 275,000 ដុលា្លរអាមេរិក ដើម្បីជួយដល់ក្រុមគ្រួសារភៀសសឹក និងកុមារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ