ក្រុមហ៊ុន ASUS នៅកម្ពុជា បង្ហាញនូវកុំព្យូទ័រស៊េរីថ្មី Zenbook S 14 ដំណើការជាមួយស៊ីភីយូ Intel, Copilot+ AI ដំបូងបំផុត

Share This

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានប្រកាសចេញនូវកុំព្យូទ័រយួរដៃស៊េរីថ្មី Zenbook S 14 (UX5406) អេក្រង់ទំហំ ទំហំ 14-អ៊ីង មានភាពងាយស្រួលចល័តបំផុត ហើយក៏ជាម៉ូដែលថ្មីមានកម្រ៉ាស់ស្តើងបំផុត នៅលើទីផ្សារប្រទេសកម្ពុជា។ កុំព្យូទ័រយួរដៃស៊េរីថ្មីនេះ គឺមានការបញ្ជូលគ្នានៃសមត្ថភាពដ៏ខ្លាំងក្លានៃបច្ចេកវិទ្យា AI ជាមួយនឹងការឌីស្សាញដ៏ល្អឥតខ្ចោះគ្មានគូប្រៀបនោះទេ។ Zenbook S 14 ថ្មីនេះ គឺមានការឌីស្សាញជាមួយរូបរាបប្រណីត ដែលបង្ហាញនូវសោភណ្ឌភាពថ្មីទាំងផ្នែកខាងក្រៅ និង ផ្នែកខាងក្នុង។

ការឌីស្សាញទៅរូបរាងថ្មីនៃ Zenbook S 14 (UX5406) នេះ គឺមានការប្រើប្រាស់នូវសមាសភាគ ASUS Ceraluminum™ ដែលជាសមាសភាគមួយមានឈ្មោះថា ហាយប្រីដសេរ៉ាមិច (Hybrid Ceramic) មានកម្រិតខ្ពស់រចនាចេញជាមួយនឹងពណ៌ធម្មជាតិដ៏ស្រស់ស្អាតទាក់ទាញបំផុត។ សម្រាប់សមាសភាគនេះ គឺត្រូវបានប្រើប្រាស់ជាលើកដំបូងបំផុត ហើយនឹងមានភាពរឹងមាំធន់ទៅនឹងស្នាមឆ្កូត និង ការប៉ះទង្គិចនាៗថែមទៀតផង។

កុំព្យូទ័រ Zenbook S 14 ថ្មីនេះ មានការបំពាក់នូវបន្ទះឈីប Intel Core Ultra 7 (Series 2) និង មានការគាំទ្រដោក្រាហ្វិកកាត Intel Arc graphics ជំនាន់ចុងក្រោយបំផុត ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា AI រួមជាមួយនឹងដំណើរការគណនាខ្ពស់ដក់ទៅ 20 TOPS ថែមទៀត។ នៅលើម៉ាស៊ីននេះមានការដំឡើងនូវប្រព័ន្ធត្រជាក់កម្រិតខ្ពស់ (advanced cooling system) និង ផ្តល់នូវកម្លាំងដល់ទៅ 28W TDP សម្រាប់ធានាទៅលើការប្រើប្រាស់នូវការងារធ្ងន់ៗ និង ផ្តល់នូវសំឡេងស្ងាត់នៅក្រោម 25dB ដែលមិនផ្តល់នូវសំឡេងរំខាននោះទេសម្រាប់អ្នកប្រើប្រាស់។ ជាមួយគ្នានេះ នៅលើកុំព្យូទ័រនេះក៏បំពាក់នូវបច្ចេកវិទ្យា ambient cooling technology ផងដែរ។

ក្រឡេកមកមើលផ្នែកអេក្រង់ កុំព្យូទ័រ Zenbook S 14 ថ្មីនេះ គឺត្រូវបានក្រុមហ៊ុនបំពាក់នូវអេក្រង់ ASUS Lumina OLED បង្ហាញចេញបានក្នុងកម្រិត 3K ហើយនឹងរត់បានល្បឿន 120Hz។ នៅលើកុំព្យូទ័រថ្មីនេះ ក៏មានការដំឡើងនូវប្រព័ន្ធសំឡេង 4 speaker audio system ដែលមានសមត្ថភាពខ្លាំង ផ្តល់នូវកម្រិតសំឡេងដូចទៅនឹងរោងកុន និង បទពិសោធនៃការកម្សាន្តដែលមិនគួរឱ្យជឿនោះទេ។ ជាមួយគ្នានេះ សម្រាប់ដំណើការនៅលើបន្ទះឈីប Microsoft Pluton security processor របស់កុំព្យូទ័រ Zenbook S 14 ថ្មីនេះ គឺធានាបានទៅលើការការពារកម្រិតខ្ពស់ និង ការប្រើប្រាស់នូវ Windows password lock ថ្មីសម្រាប់ធានាទៅលើការរក្សាទុកទិន្នន័យថែមទៀតផង។ តាមរយៈការពង្រឹងទៅលើសុវត្ថិភាព biometric និង មុខងារឯកជនភាព នៅលើកុំព្យូទ័រថ្មីនេះ គឺមានការទ្រទ្រង់នូវប្រព័ន្ធកាមេរ៉ា AiSense IR camera system ដែលមានមុខងារស្កេនមុខ facial recognition សម្រាប់ធ្វើការ login/ logout បានដោយស្វ័យប្រវត្តិ។

ការរួមបញ្ចូលគ្នានៃសិល្បៈ និង បច្ចេកវិទ្យា

កុំព្យូទ័រ Zenbook S 14 នេះ គឺប្រើប្រាស់នូវ Ceraluminum™ coating ដែលជាបច្ចេលវិទ្យាផ្តាច់មុខរបស់ក្រុមហ៊ុន ASUS ដែលសមត្ថភាពអាចផ្តល់នូវភាពធន់ក្នុងការប្រើប្រាស់ ជាមួយនឹងការឌីស្សាញរូបរាងស្លីម។ ការប្រើប្រាស់នូវសមាសភាគនេះ គឺធ្លាប់បានប្រើប្រាស់នៅលើកុំព្យូទ័រ Zenbook S 13 ជំនាន់មុនម្តងរួចហើយផងដែរ ប៉ុន្តែសម្រាប់ជំនាន់ថ្មីមានការកែប្រែទៅលើពណ៌ texture និង ភាពរឹងកាន់តែប្រសើរជាងមុន។ នៅក្នុងនាមជាកុំព្យូទ័រប្រណីតរូបរាងស្តើងសម្រាប់ប្រើប្រាស់នៅក្នុងការិយាល័យនោះ Zenbook S 14 ថ្មីនេះ គឺផ្តោតទៅលើការចល័តជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 1.1cm និង ទម្ងន់ត្រឹមតែ 1.2Kg ។

ការប្រើប្រាស់នូវកម្រាស់ស្តើង និង ស្រាលបែបនេះ គឺតាមរយៈបច្ចេកវិទ្យា cutting-edge CNC technology ដែលអាចបង្កើតនូវការឌីស្សាញយ៉ាងពិសេសដើម្បីឱ្យរំហូរខ្យល់ចេញចូលបានល្អតាមរយៈ keyboard បានផងដែរ។ កុំព្យូទ័រថ្មីនេះ ត្រូវបានឌីស្សាញឡើងប្រកបដោយនិរន្តរភាព ហើយសម្រាប់សមាសភាគជាច្រើនទៀត គឺមានការប្រើប្រាស់កែច្នៃឡើងវិញចេញពី Polyester ដែលទទួលបានវិញ្ញាបនបត្រ GRS ទៀតផង។ កុំព្យូទ័រនេះ គឺមានឌីស្សាញយ៉ាងពិសេសនៅក្នុងគោលគំនិតផ្តោតទៅលើធម្មជាតិ និង ភាពច្នៃប្រឌិតថ្មី។ ការប្រើប្រាស់នូវពណ៌ស Scandinavian white នេះក៏ផ្តល់នូវសោភណ្ឌភាពយ៉ាងស្រស់ស្អាត និង ទាក់ទាញគ្មានគូប្រៀបនោះទេ។

ការពង្រឹងសមត្ថភាពកុំព្យូទ័រ Zenbook តាមរយៈបច្ចេកវិទ្យា AI

កុំព្យូទ័រ Zenbook S 14 នេះ គឺបាននាំមកនូវបច្ចេកវិទ្យា AI ជាច្រើន ដែលនឹងផ្តល់នូវសមត្ថភាពកាន់តែខ្លាំងក្លានៅលើកុំព្យូទ័រដ៏មានកម្រ៉ាស់ស្តើងមួយនេះ។ កុំព្យូទ័រនេះ បំពាក់នូវស៊ីភីយូ Intel Core Ultra 7 (Series 2) processor ជំនាន់ចុងក្រោយបំផុត។ ជាមួយនឹងការឌីស្សាញទៅលើស៊ីភីយូថ្មីនេះ គឺមានការកាត់បន្ថយទៅលើទំហំនៃ motherboard បានដល់ទៅ 27% ដែលបង្កើនទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រជាក់ថែមទៀតផង។ បន្ថែមពីនេះ ជាមួយនឹងរ៉េមដល់ទៅ 32GB និង PCIe 4.0 SSD storage មានទំហំដល់ទៅ 1TB នោះ គឺនឹងជួយក្នុងការបង្កើននូវដំណើរការគណនាមានកម្លាំងដល់ទៅ 28W TDP និង កម្រិត 120 TOPS សម្រាប់ដំណើរការនៅលើកម្មវិធី AI Apps ជំនាន់ចុងក្រោយជាច្រើនទៀត។

ស៊ីភីយូ Intel Core Ultra 7 (Series 2) AI នេះ គឺផ្តល់នូវកម្លាំងដ៏ខ្លាំងក្លា ជាមួយនឹងការប្រើប្រាស់នូវថាមពលថ្មបានច្រើនជាង 27 ម៉ោង ឬ ការធ្វើការពេញមួយថ្ងៃបានជាមួយនឹងថាមពលថ្ម 72Wh នេះ។ កុំព្យូទ័រ Zenbook S 14 នេះធានាទៅលើការប្រើប្រាស់បានពេញមួយថ្ងៃដោយមិនចាំបាច់ត្រូវការសាកថ្មនោះទេ។ នៅកុំព្យូទ័រ Copilot+ PC ដំបូងបំផុតនេះ នឹងមានវត្តមាននៅក្នុងទីផ្សារនៃប្រទេសកម្ពុជា ដែលធានាថានឹងផ្តល់នូវបទពិសោធនៃបច្ចេកវិទ្យា AI ដូចជាការឆ្លើយសំណួរ និង ការបង្កើតនូវមាតិកាជាច្រើនកាន់តែឆ្លាតវៃ ការធានាទៅលើគុណភាពខ្ពស់នៃការខល ការបង្កើតនូវ subtitles នៅក្នុងទម្រង់ real-time ទៅលើវីដេអូដែលអ្នកកំពុងតែទស្សនា ការបង្កើតវីដេអូដោយស្វ័យប្រវត្តិ ការរៀបចំ និង ស្វែងរករូបភាព វីដេអូស្វ័យប្រវត្តិនៅក្នុង StoryCube ការលុបចោលនូវ backgrounds ដោយស្វ័យប្រវត្តិចេញពីរូបភាព និង ការលុបនូវផ្នែកណាមួយដែលមិនចាំបាច់ផងដែរ។

កុំព្យូទ័រដ៏ប្រណីតនេះ ក៏មានបំពាក់នូវ Windows Copilot key នៅលើ ASUS ErgoSense keyboard សម្រាប់ការចូលទៅកាន់ Windows AI និង ការប្រើប្រាស់នូវ touchpad ដែលធំជាងមុនជាមួយនឹងកម្រិត 16:10 aspect ratio។ វាពិតជាផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ និង ផាសុកភាពបំផុតដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចូលទៅកែប្រែបានលឿនទៅលើសំឡេង កម្រិតពន្លឺនៃអេក្រង់ និង ជាច្រើនទៀតតាមរយៈ smart gestures។

បើទោះបីជាកុំព្យូទ័រនេះ មានរូបរាងស្តើងក៏ដោយនោះ កុំព្យូទ័រ Zenbook S 14 នេះមានបំពាក់នូវរន្ធ I/O ports ជាច្រើនដែលមានដូចជា 2x Thunderbolt™ 4, USB 3.2 Gen 2 Type-A, HDMI® 2.1 និង audio combo jack។ សម្រាប់បច្ចេកវិទ្យា WiFi 7 និង ASUS WiFi Master Premium certification ក៏ធានាបានទៅលើការតភ្ជាប់ល្បឿនលឿនជាងមុន និង ជឿជាក់ជាងមុនថែមទៀតផង។

កុំព្យូទ័រ Zenbook S 14 នេះ ក៏ផ្តោតទៅលើការកាត់បន្ថយទៅលើសំឡេងរំខានជាមួយនឹងប្រព័ន្ធ ultra-slim vapor-chamber cooling system កម្រិតខ្ពស់ដែលមានបំពាក់នូវ dual IceBlade fans ដែលអនុញ្ញាតឱ្យវាមានសំឡេងក្រោម 25 dB ambient cooling mode ជាមួយនឹងកម្លាំងដល់ទៅ 28 W TDP។ សម្រាប់ឯកជនភាពរបស់អ្នកប្រើប្រាស់ និង សុត្ថិភាពជាច្រើនទៀត គឺនឹងមានដំណើរការតាមរយៈការប្រើប្រាស់នូវ Windows passkeys និង Microsoft Pluton ដែលមានការបញ្ចូលគ្នានៃ hardware, firmware និង software ដើម្បីធានាបានសុវត្ថិភាពពីការគំរាមកំហែង។

សម្រាប់បច្ចេកវិទ្យា Windows Hello facial recognition គឺនឹងធានាទៅលើសុវត្ថិភាពនៃការចូលប្រើប្រាស់កុំព្យូទ័រដោយមិនចាំបាច់ចាំលេខសម្ងាត់នោះទេ។ សម្រាប់កាមេរ៉ា ASUS AiSense IR វិញ ក៏អនុញ្ញាតឱ្យធ្វើការ lock ទៅលើកុំព្យូទ័រដោយស្វ័យប្រវត្តិតាមរយៈ Adaptive Lock, នៅពេលដែលអ្នកប្រើប្រាស់ចាកចេញពីកុំព្យូទ័រ និង Adaptive Dimming នៅក្នុងការពង្រឹងទៅលើឯកជនភាពតាមរយៈការបន្ថយទៅលើពន្លឺអេក្រង់នៅពេលដែលអ្នកប្រើប្រាស់នៅឆ្ងាយពីកុំព្យូទ័រថែមទៀតផង។

ការផ្តោតទៅលើប្រព័ន្ធសំឡេងដ៏អស្ចារ្យ

កុំព្យូទ័រ Zenbook S 14 នេះនៅតែបន្តក្នុងការផ្តល់នូវអេក្រង់កម្រិតខ្ពស់ជាមួយនឹងកញ្ចក់ ASUS Lumina OLED 3K 120 Hzដែលមានការទទួលស្គាល់ដោយវិញ្ញាបនបត្រ Pantone- និង hDisplayHDR True Black 500 ។ អេក្រង់នេះផ្តល់នូវគុណភាពច្បាស់ និង HDR កម្រិតខ្ពស់បំផុតជាមួយនឹងពណ៌ច្បាស់ 100% DCI-P3 ថែមទៀតផង។ កុំព្យូទ័រនេះបំពាក់នូវ 4 speaker audio system ដែលមានការទទួលស្គាល់ដោយ Harman Kardon ដែលពិតជាពីរោះបំផុតក្នុងការប្រើប្រាស់។ ប្រព័ន្ធសំឡេង Dolby Atmos® full-range multidimensional ផ្តល់នូវគុណភាពកម្រិតខ្ពស់ និង រស់រវើកក្នុងការប្រើប្រាស់។ កុំព្យូទ័រ Zenbook S14 នេះ នឹងចាប់ផ្តើមលក់ជាផ្លូវការណ៍នៅថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2024 នេះ នៅទូទាំងប្រទេសកម្ពុជា ជាមួយតម្លៃចាប់ពី 1549 USD និង មានការធានារយៈពេល 3 ឆ្នាំ រួមនឹង Perfect Warranty 1 ឆ្នាំថែមទៀតផង។

ទំនាក់ទំនង៖
គេហទំព័រផ្លូវការ: https://www.asus.com/kh/
អំពីផលិតផល: https://www.asus.com/kh/laptops/for-home/all-series/asus-zenbook-s-14-ux5406/
កន្លែងលក់: https://www.asus.com/kh/content/buy/

គួរបញ្ជាក់ផងដែរថា ក្នុងនាមជាក្រុមហ៊ុនដែលទទួលបាននូវការកោតសរសើរបំផុតរបស់ពិភពលោកនៅលើ Fortune នោះ ក្រុមហ៊ុន ASUS នៅតែបន្តក្នុងការប្តេជ្ញាចិត្តទៅលើនិរន្តរភាពសម្រាប់អនាគតដែលមិនគួរឱ្យជឿ។ គោលដៅរបស់ក្រុមហ៊ុន ASUS គឺបង្កើតនូវសហគ្រាស net zero ដើម្បីបង្កើតនូវសេដ្ឋកិច្ចរង្វង់ (circular economy) ជាមួយនឹងការផ្តល់នូវខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសគ្រូវដើម្បីបង្កើតនូវតម្លៃរួមសម្រាប់មនុស្សគ្រប់គ្នា៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កម្ពុជាជាប់ឈ្មោះក្នុង Top10 មាន sugar daddy ច្រើនជាងគេបំផុតនៃបញ្ជីប្រទេសនៅអាស៊ី លេខ ១ បានទៅលើប្រទេសនេះ

ការសិក្សាថ្មី ៖ អត់បានជួយខ្លួនឯងតែ ១ អាទិត្យ អាចធ្វើឱ្យកើតបញ្ហាអាក្រក់នេះ ប៉ះពាល់ជីវិតប្រចាំថ្ងៃខ្លាំង

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

ប្ដីមើលរឿង 18+ ក្នុងវេបសាយ មើលចុះមើលឡើងឃើញប្រពន្ធខ្លួនឯងជាតួស្រី ឈឺចិត្តខ្លាំងពេកធ្វើរឿងស្មានមិនដល់មួយ

ប្រវត្តិយ៉ៗរបស់ព្រឹទ្ធាចារ្យ ប៉ែន សុខហួន តួឯកនាយរោងចុងក្រោយ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី កុសុមៈ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ