ក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ រៀបចំសិក្ខាសាលា “CP Town Hall 2025” ដើម្បីបង្ហាញចក្ខុវិស័យអាជីវកម្ម និង អភិវឌ្ឍយុទ្ធសាស្ត្រថ្មីៗ

Share This

ភ្នំពេញ, ថ្ងៃទី ២៨ មីនា ២០២៥ ៖ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ បានរៀបចំសិក្ខាសាលាធំមួយក្រោមឈ្មោះ “CP Town Hall 2025” នៅសណ្ឋាគារ Oakwood Premier Phnom Penh ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង បុគ្គលិកជាង ៤០០ នាក់។

ពីឆ្វេងទៅស្តាំ លោក Amphon Sunthonthiraphong, កិច្ចពិភាក្សាអាជីវកម្មចំណីសត្វ,កិច្ចពិភាក្សាអាជីវកម្មការចិញ្ចឹមសត្វ,និងកិច្ចពិភាក្សាអាជីវកម្មចំណីអាហារ

កម្មវិធីសិក្ខាសាលាដ៏មានសារសំខាន់នេះ បានដឹកនាំដោយលោក Wittaya Kreangkriwit អគ្គនាយកក្រុមហ៊ុនស៊ី.ភី. ខេមបូឌា លោក Amphon Sunthonthiraphong អគ្គនាយកហិរញ្ញវត្ថុ និង វេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅនៃការិយាល័យអភិវឌ្ឍយុទ្ធសាស្ត្រ អាជីវកម្ម និង ទីផ្សារ ព្រមទាំងថ្នាក់ដឹកនាំជាច្រើន។

លោក Wittaya Kreangkriwit អគ្គនាយកនៃក្រុមហ៊ុនស៊ី.ភី.ខេមបូឌាចំកាត់ English :Mr. Wittaya Kreangkriwit President of C.P. Cambodia Co.,Ltd.

សិក្ខាសាលាមានគោលបំណងបង្ហាញចក្ខុវិស័យអាជីវកម្ម កសិឧស្សាហកម្ម និង ចំណីអាហារ សម្រាប់ឆ្នាំ ២០២៥ ដើម្បីកំណត់គោលដៅ និង ផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រថ្មីៗ ធ្វើឲ្យការងាររបស់បុគ្គលិកកាន់តែមានប្រសិទ្ធភាព និង សមរម្យទៅតាមសម័យសង្គម។

កម្មវិធីបានបែងចែកជាពីរវគ្គ – ព្រឹក និង រសៀល

វគ្គសិក្ខាសាលាពេលព្រឹកមានការធ្វើបទបង្ហាញពីទិសដៅ និង គោលនយោបាយអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ អាជីវកម្មផលិតចំណីសត្វ ការចិញ្ចឹមសត្វ និង ការកែច្នៃចំណីអាហារ។

លោក Wittaya Kreangkriwit អគ្គនាយកក្រុមហ៊ុនស៊ី.ភី.បានមានបានថ្លែងថា ក្រុមហ៊ុនស៊ី.ភី.ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្ម កសិឧស្សាហកម្ម និង ចំណីអាហារនៅប្រទេសកម្ពុជាអស់រយៈពេល ២៨ ឆ្នាំ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀតស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» កាលពីឆ្នាំ ២០២៤ កន្លងមក CPF បានទទួលពានរង្វាន់លេខ ៦ ក្នុង CPF Food Global Business Award ដែលជាការទទួលស្គាល់លើសកម្មភាពអាជីវកម្មទូទាំងពិភពលោក។

ទស្សនៈវិស័យក្នុងការអភិវឌ្ឍន៍ដោយនិរន្តរ៍ភាពរបស់ក្រុមហ៊ុនមានគោលនយោបាយផ្តោតសំខាន់ទៅលើការផលិតនៅផលិតដែលមានគុណភាព និង តម្លៃសមរម្យ សេវាល្អ បង្កើនប្រសិទ្ធភាពក្នុងការប្រតិបត្តិការងាររបស់បុគ្គលិក ហើយមានយុទ្ធសាស្រ្តក្នុងយកចិត្តទុកដាក់ចំពោះអតិថិជន ដៃគូរសហការ បុគ្កលិក និង សាងសម្ព័ន្ធមិត្ត។

រូបភាពរួមគ្នារវាងលោកអគ្គនាយកនិងថ្នាក់ដឹកនាំអាជីវកម្មធំៗទាំងបីនៅក្នុងកម្មវិធី CP Town Hall 2025 English: CP Mangement pose for group photo at the CP Town Hall 2025

កិច្ចសំណេះសំណាលអំពីអាជីវកម្មចំណីសត្វក្រោមប្រធានបទ អាជីវកម្មចំណីសត្វឆ្ពោះទៅកាន់ កសិឧស្សាហកម្ម ក្នុងប្រទេសកម្ពុជា ដែលមានទិសដៅក្នុងការបង្ហាញនូវទស្សនវិស័យពាក់ព័ន្ធទៅនឹងស្ថានការណ៍ទូទៅនៃការផលិតចំណីសត្វ ការគ្រប់គ្រងគុណភាពវត្ថុធាតុដើម តម្រូវការទីផ្សារ និង ការប្រើប្រាស់ តិចណូឡូជី ដើម្បីត្រួតពិនិត្យគុណភាពស្របទៅតាមស្តង់ដារចំណីសត្វ។ លើសពីនេះក្រុមហ៊ុនបានចូលរួមក្នុងការជួយគាំទ្រកសិករខ្មែរតាមរយៈការទទួលទិញដំណាំកសិកម្មដូចជា ពោត ដំឡូងមី ដើម្បីផលិតអាហារសត្វដែលមានគុណភាពខ្ពស់សម្រាប់ចិញ្ចឹមសត្វ។

កិច្ចសំណេះសំណាលរបស់ថ្នាក់ដឹកនាំស្តីអំពីអាជីវកម្មចិញ្ចឹមសត្វក្រោមប្រធានបទ ការអភិវឌ្ឍន៍ការចិញ្ចឹមសត្វឆ្ពោះទៅកាន់និរន្តរ៍ភាព ផ្តោតសំខាន់ទៅលើ មាត្រដ្ឋានស្តង់ដារការចិញ្ចឹម ការប្រើប្រាស់តិចណូឡូជី ការត្រួតពិនិត្យរោគវិនិច្ឆ័យ និង ការពារជំងឺរាតត្បាតផ្សេងៗដោយមានបសុពេទ្យជំនាញ មិនត្រឹមតែប៉ុណ្ណោះ ខាងក្រុមហ៊ុនក៏មានការគ្រប់គ្រងកសិដ្ឋានតាមប្រព័ន្ធបិទជិត (Evap) ដែលអាចកំណត់បានលើសីតុណ្ហភាពទៅតាមអាយុរបស់សត្វដើម្បីជួយកសិករខ្មែរនៅក្នុងការការពារជំងឺសត្វ និង អភិវឌ្ឍផលិតកម្មសត្វឲ្យកាន់តែប្រសើរឡើង។

កិច្ចសំណេះសំណាលរបស់ថ្នាក់ដឹកនាំអាជីវកម្មកែច្នៃចំណីអាហារក្រោមប្រធានបទអាហារសម្រាប់អនាគតដ៏ល្អប្រសើរ ដូចដែលលោកអ្នកដឹងហើយថា ក្រុមហ៊ុនស៊ី.ភី. ជាក្រុមហ៊ុនឈានមុខគេខាងផ្នែកផលិតចំណីអាហារ ដូចច្នោះគ្រប់ដំណាក់កាលនៃកាផលិតក៏ដូចជាចែកចាយទៅកាន់អតិថិជនក្រុមហ៊ុនផ្តោតសំខាន់ទៅលើគុណភាព និង សុវត្ថិភាពជាចម្បង គោលបំណងសំខាន់គឺដើម្បីបង្កើនស្ដង់ដារផលិតអាហារ។

ក្នុងវគ្គរសៀល ក្រុមហ៊ុនបានអញ្ជើញវាគ្មិនជំនាញលោក Khemakorn Apichatiyakul ផ្តល់បណ្តុះបណ្តាលក្រោមប្រធានបទ “Professional Image for Leader” ដោយផ្តោតលើការរៀបចំខ្លួន អាកប្បកិរិយា និង ទំនាក់ទំនងសាធារណៈសម្រាប់អ្នកដឹកនាំក្នុងអង្គភាព។

ស៊ី.ភី. ខេមបូឌា ចំកាត់ បានបង្ហាញពីការប្តេជ្ញារឹងមាំក្នុងការគាំទ្រ និង ជំរុញអាជីវកម្ម កសិឧស្សាហកម្ម នៅកម្ពុជា ឲ្យមានការរីកចម្រើន និង សម្របសម្រួលទៅនឹងតម្រូវការទីផ្សារពិភពលោក។ ជាមួយនឹងចក្ខុវិស័យយ៉ាងច្បាស់ គោលនយោបាយប្រសើរ និង យុទ្ធសាស្ត្រដែលមានប្រសិទ្ធភាព ក្រុមហ៊ុននិងចូលរួមជាផ្នែកមួយក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសថ្មីៗជាច្រើនសម្រាប់ប្រជាជនកម្ពុជា។

ក្នុងបរិបទគោលការណ៏ផ្ដល់និរន្តរ៍ភាពចំណីអាហារ ក្រុមហ៊ុនស៊ី.ភី. បានដើរតួសំខាន់ក្នុងការផ្តល់អាហារដែលមានគុណភាពល្អ មានអនាម័យ និង មានសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា។ ជាបន្ថែមទៅលើនេះ ក្រុមហ៊ុនបានបង្កើតឱកាសការងារ និង រកប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជាជាច្រើននាក់ ជួយលើកកម្ពស់កម្រិតជីវភាព និង រួមចំណែកក្នុងការអភិវឌ្ឍសង្គម។

QR Youtube CP Cambodia
QR Code-Web site CP Cambodia
QR Facebook CP Cambodia
QR Facebook CP Fresh shop

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

ខូចចិត្តនឹងសម្រស់ពីកំណើត នារីកូរ៉េម្នាក់ជះលុយជិត ២០ ម៉ឺនដុល្លារកែសម្ផស្សជាង ៤០០ ដង រហូតពេទ្យអង្វរឱ្យឈប់កែថែម

អ្នកម៉ាក់រឹងមាំ! ៦ ឆ្នាំ ផាន់ ផាត់ណា ដើរតួនាទីជាម្តាយផងឪពុកផង មើលថែកូនប្រុសតែមួយយ៉ាងល្អ

ថ្មីចែស! ស្ត្រីតែវ៉ាន់ម្នាក់ចង់បានលុយខ្ចីវិញ លួចផ្តិតយកក្រយៅដៃសពបន្លំធ្វើកុងត្រាក្លែងក្លាយ ដើម្បីទារលុយគ្រួសារសព

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ព័ត៌មានបន្ថែម

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

គណៈប្រតិភូ Danone គ្រុប ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីបារាំង បានជួបសម្តែងការគួរសមជាមួយលោកជំទាវ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មដើម្បីបញ្ជាក់អំពីគោលជំហរក្នុងការបន្តរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ