ក្រុមហ៊ុន វឌ្ឍនៈ នាំយកមោទកភាពលើឆាកអន្តរជាតិសម្រាប់ផលិតផលរបស់ប្រទេសកម្ពុជាឈ្នះពានពេជ្រ និងមេដាយមាស ៤ ឆ្នាំជាប់ៗគ្នា

Share This

ក្រុមហ៊ុន វឌ្ឍនៈ ជាថ្មីម្តងទៀត បាននាំយកមោទនភាព និងប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មាន ដែលផលិតផលផលិតដោយកូនខ្មែរ បន្តទទួលបានពានរង្វាន់ពេជ្រ DIAMOND TROPHY ចំនួន4 និងមេដាយមាសចំនួន១២ សម្រាប់ឆ្នាំ២០២៥ ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិដ៏ល្បី MONDE SELECTION ក្នុងកម្មវិធីទទួលពានរង្វាន់ប្រចាំឆ្នាំនៅទីក្រុងប្រាក សាធារណរដ្ឋឆេក។ ពានរង្វាន់ពេជ្រ DIAMOND TROPHY គឺផ្តល់ជូនសម្រាប់តែផលិតផលដែលរក្សាបាននូវគុណភាពស្តង់ដារ និងបន្តឈ្នះមេដាយមាសចំនួន៣ឆ្នាំជាប់ៗគ្នា ដែលនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន វឌ្ឍនៈ ក្នុងការបំពេញតាមស្តង់ដារដ៏ម៉ត់ចត់របស់ស្ថាប័ន MONDE SELECTION ការបន្តយកចិត្តទុកដាក់ និងការទទួលខុសត្រូវចំពោះគុណភាពខ្ពស់ជូនអតិថិជនពីមួយឆ្នាំទៅមួយឆ្នាំ ។

ផលិតផលជាច្រើនក្រោមម៉ាកសញ្ញាធំៗទាំង៤របស់ក្រុមហ៊ុន វឌ្ឍនៈ មានដូចជាម៉ាកសញ្ញាវឌ្ឍនៈ, គ្រុឌ, ដ្រាហ្គិន និង វី-អាកទីវ សុទ្ធតែត្រូវបានទទួលស្គាល់ និងឈ្នះមេដាយមាសពីស្ថាប័ន MONDE SELECTION ព្រមទាំង WORLD BEER AWARD ផងដែរ ហើយកាន់តែអស្ចារ្យ វឌ្ឍនៈ ព្រីមៀមបៀរ បានជាប់ក្នុងបេក្ខភាព PRIZE OF THE JURY ឆ្នាំ 2024 ដែលជាផលិតផលល្អផ្ដាច់គេក្នុងចំណោមផលិតផលកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោក។ នេះគឺជាមោទនភាពដែលក្រុមហ៊ុន វឌ្ឍនៈ បាននាំកិតិ្តយសជូនប្រទេសកម្ពុជា ដែលផលិតផលផលិតដោយកូនខ្មែរមានគុណភាពខ្ពស់អាចប្រកួតប្រជែងជាមួយផលិតផលជាច្រើននៅបរទេស ហើយពិសេសបំផុតអាចប្រកួតប្រជែងជាមួយផលិតផលពីប្រទេសក្នុងតំបន់អឺរ៉ុប ដែលតែងតែត្រូវបានគេទទួលស្គាល់ពីភាពប៉ិនប្រសប់ និងប្រវត្តិនៃការផលិតស្រាបៀរ។

សមិទ្ធផលដ៏អស្ចារ្យនេះបានធ្វើឲ្យ វឌ្ឍនៈ ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង ទទួលស្គាល់លំដាប់អន្តរជាតិ ឈ្នះមេដាយមាស និងពានរង្វាន់ពេជ្រច្រើនជាងគេបំផុតនៅ កម្ពុជាក្នុងរយៈពេលត្រឹម៣ឆ្នាំ ៤ខែ នាំនៃប្រតិបត្តិការ ដូច្នេះចូលរួមគាំទ្រផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុន ប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ «ស្តង់ដារ គុណភាព រសជាតិ និងសេវាកម្ម» ជាចម្បងជាមួយនឹងទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជន បរិស្ថាន និងសង្គមព្រមទាំងបានចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកស្ទួយមុខមាត់ជាតិ និងកិតិ្តយសរបស់កម្ពុជាលើឆាកអន្តរជាតិ៕

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ប្រយ័ត្នៗផង! ចាហួយផ្សំកញ្ឆា គ្មាន​អាជ្ញាប័ណ្ណ​ ដាក់លក់បណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពក្មេងៗ

ឃើញ Peypey Dy បង្ហាញអារម្មណ៍មានអម្រែកលើស្មាធ្ងន់ ជី ដេវីត ចេញមកលើកទឹកចិត្តភ្លាម

ឯកឧត្តមបណ្ឌិត ឆាយ សុផល គោរពស្នើដល់ថ្នាក់ដឹកនាំ ចង់រក្សាទីតាំងរងគ្រោះដោយគ្រា-ប់ផ្លោងថៃ ទុកជាប្រវត្តិសាស្ត្រ

ទឹកចិត្តជ្រះថ្លា! ឮដំណឹងលោក ព្រាប សុវត្ថិ បុកល្ហុង ទទួលមរណ-ភាព ឧកញ៉ា ព្រាប សុវត្ថិ ចូលរួមរំលែកទុក្ខ និង ចូលបច្ច័យនូវថវិកាមួយចំនួន

បុរស Youtuber រូបនេះហើយ ជាដើមទងធ្វើឱ្យប្អូនស្រីចេះនិយាយ ៤ ភាសា ទទួលបានការអាណិតស្រឡាញ់ពីមហាជន

ព័ត៌មានបន្ថែម

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

តើអ្វីទៅជាការមករដូវ? តើសុខភាពរដូវសំខាន់ឬអត់សម្រាប់ស្ត្រី? តស់! មកយល់ដឹងទាំងអស់គ្នា!

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងក្រុមការងារក្រុមហ៊ុន វឌ្ឍនៈ រួមទាំងក្រុមកីឡាករគុនខ្មែរ បានចុះជួយដោយផ្ទាល់ ចែកជូននូវថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដែលបានពីការបរិច្ចាគរបស់បងប្អូន ក្នុងការចូលរួមចំណែកជួយគ្នា ក្នុងស្មារតីខ្មែរតែមួយ

ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស ឧបត្ថម្ភថវិកា ១០ ម៉ឺនដុល្លារ ជូនដល់កងទ័ពជួរមុខដ៏អង់អាចក្លាហាន កំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

TOP V បង្ហាញការចូលរួមជាសកម្មក្នុងជីវិតពិត ដោយជួយសង្គ្រោះបងប្អូនខ្មែរពីសង្គ្រាមថៃឈ្លានពានទឹកដីខ្មែរ

ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍

ស្វែងរកព័ត៌មាន​ ឬវីដេអូ