Plus 855 Music (+855) ជាក្រុមហ៊ុនតន្ត្រីឈានមុខមួយ បានប្រកាសសម្ពោធជាផ្លូវការ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រោមវត្តមាននាយកប្រតិបត្តិ សិល្បករ សិល្បការិនី និង ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ដែលកម្មវិធីដ៏វិសេសនេះ បានប្រព្រឹត្តិទៅនៅ Oakwood Premier Phnom Penh។ នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងវិស័យតន្ត្រីក្នុងប្រទេសកម្ពុជា ជាសញ្ញាណនាំមកនូវភាពរីករាយ ការកម្សាន្តអារម្មណ៍ដ៏សម្បូរបែប តាមរយៈការផលិតនូវបទចម្រៀងរសជាតិថ្មីដ៏មានគុណភាព។
លោក ស៊ីវ រិទ្ធី នាយកប្រត្តិបត្តិ និង ជាស្ថាបនិក Plus 855 Music បានថ្លែងពីគោលបំណង នៃការបង្កើតផលិតកម្មថ្មីមួយនេះ ព្រមទាំងបង្ហើបខ្លះៗពីចំណុចខ្លាំងៗ ដែលអាចនាំឱ្យក្រុមហ៊ុនតន្ត្រីរបស់ខ្លួន អាចប្រកួតប្រជែងនៅលើទីផ្សារសព្វថ្ងៃបាន។
«ដោយសារតែខ្ញុំបានចាប់ផ្ដើមពី DJ & Music Producer ម្នាក់ទើបខ្ញុំមានមូលដ្ធានគ្រឹះជាមួយតន្ត្រីហើយ ក៏ជាបុគ្គលម្នាក់ដែលចូលចិត្តអ្វីដែលថ្មី។ Plus 855 Music ជាផ្ទះថ្មីសមររាប់សិល្បករ ត្រូវបានបង្កើតឡើងកំឡុងឆ្នាំ ២០២៤ ហើយ La Cima Cartel គឺជាក្រុមចម្រៀងបុរសដំបូង ដែលបានចាប់ផ្ដើមដំណើររួមគ្នាជាមួយគ្នា» លោក ស៊ីវ រិទ្ធី ថ្លែង។
លោកបានបន្តថា ៖ «លើសពីនេះទៅទៀត Plus 855 Music ក៏មានចក្ខុវិស័យក្នុងការ បើកឱកាសស្វាគមន៍ សិល្បករ សិល្បការិនីដែលមានឆន្ទៈ ចង់ចាប់ផ្ដើមក្នុងវិស័យសិល្បៈ មិនថាពួកគាត់ធ្លាប់ឆ្លងកាត់ការប្រឡង ឬ មិនធ្លាប់ក្ដី ដើម្បីឲ្យពូកគាត់បានមកប្រើប្រាស់ទេពកោសល្យដែលពួកគាត់មាន និង ដុសខាតពង្រឹងបន្ថែមឲ្យសមត្ថភាពសិល្បៈពូកគាត់ ឈានទៅដល់ស្ដង់ដាល្អមូយ ជាមួយ Plus 855 Music »។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអគ្គនាយកបានថ្លែងអំណរគុណទៅដល់ ដៃគូវិនិយោគ ដៃគូសហការ អ្នកគាំទ្រ ជាពិសេសសិល្បករ និង ក្រុមការងារ Plus 855 Music ទាំងអស់ដែលបានចាប់ផ្ដើមដំណើរនេះរួមគ្នា ព្រមទាំងជឿជាក់លើគ្នា ទោះបីជាបច្ចុប្បន្តយើងកំពុងតែនៅក្នុងភាពមិនទាន់ល្អឥតខ្ចោះក៏ដោយ ពួគយើងនឹងឆ្ពោះទៅកាន់គោលដៅរួម ក៏ដូចជារបកគំហើញថ្មីៗ ធ្វើឲ្យវប្បធម៌ និងឧស្សាហ៍កម្មតន្រ្តីក្នុងស្រុកមានស្តង់ដារមួយ ដែលគ្រប់គ្នាតែងទន្ទឹងចង់បាន។
គួរបញ្ជាក់ផងដែរថា ក្រៅពីក្រុមចម្រៀង La Cima Cartel មានសមាជិកសរុប ៧ រូប – YCN Tomie, YCN Rakkhie, YCN Dizzy, Meezy, Hasha, All3rgy និង Mut Phearin ក៏មានសិល្បករទោលចំនួន ៣ រូបបន្ថែមផងដែរ ដូចជា Dylux, Chan SreyKhouch និង Monetrey Ek ដែលពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ថែមនូវរសជាតិតន្រ្តីប្លែកៗជាច្រើនដល់បណ្ដាលអ្នកគាំទ្រនារពេលខាងមុខ៕