ក្រុមហ៊ុនរថយន្ត MG បានកំណត់ស្តង់ដារនៃអគារតាំងបង្ហាញរថយន្តរបស់ខ្លួន ដើម្បីផ្តល់បទពិសោធន៍កម្រិតខ្ពស់នៅប្រភេទកម្ពុជា

Share This

ខណៈដែលម៉ាករថយន្តមួយចំនួនបានដាក់តាំងបង្ហាញរថយន្តរបស់ពួកគេនៅតាមទីសាធារណៈ សំយ៉ាបផ្ទះ ឬ នៅតាមចំណតរថយន្តនានា ប៉ុន្តែក្រុមហ៊ុន MG បានកំណត់នូវស្តង់ដារក្នុងការផ្តល់ជូននូវបទពិសោធន៍ដ៏ល្អកម្រិតខ្ពស់ដល់អតិថិជនរបស់ខ្លួនក្នុងការមកទស្សនា ឬ មកទទួលរថយន្តនៅ MG។ តាមរយៈការសាងសង់នូវអគារតាំងបង្ហាញរថយន្តដ៏ស្តង់ដារ និង បំពាក់នូវគ្រឿងបរិក្ខារទំនើបដែលផ្តល់ផាសុកភាពខ្ពស់ដល់អតិថិជនរបស់ខ្លួន ក្រុមហ៊ុន MG ក៏បានបន្តកំណត់នូវភាពលេចធ្លោ ដាច់ដោយឡែកពីដៃគូប្រកួតប្រជែងមួយចំនួនដែលមិនបានបំពេញនូវស្តង់ដារតាមការរំពឹងទុករបស់អតិថិជន។

អគារតាំងបង្ហាញរថយន្តរបស់ MG រួមទាំងនៅក្នុងទីក្រុងភ្នំពេញ និង តាមខេត្ត ដូចជា MG សាខាខេត្តបាត់ដំបង និង សៀមរាប គឺជាសក្ខីភាពមួយដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ម៉ាកយីហោចំពោះគុណភាព និង បទពិសោធន៏ដ៏ល្អសម្រាប់អតិថិជនរបស់ខ្លួន។ គ្រប់ទីតាំងទាំងអស់ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត និង ស្តង់ដារ ដើម្បីផ្តល់នូវបទពិសោធន៍កម្រិតខ្ពស់ ផ្នែកខាងក្នុងទាន់សម័យ កន្លែងទទួលភ្ញៀវប្រកបដោយផាសុកភាព និង ការទាក់ទាញដល់ម៉ាកយីហោ។ ការយកចិត្តទុកដាក់ចំពោះការរៀបចំអគារតាំងបង្ហាញរថយន្ត MG នេះ ធានាថាអ្នកមកទស្សនារថយន្តគ្រប់រូបនឹងទទួលបានអារម្មណ៍ល្អលើសពីការទិញរថយន្តទៅទៀត ពោលគឺវាជាការបោះជំហានចូលទៅក្នុង lifestyle ដែលប្រកបដោយភាពទាន់សម័យ និង ទំនុកចិត្តខ្ពស់។

ស្របពេលដែល MG មិនគ្រាន់តែជាក្រុមហ៊ុនលក់រថយន្តប៉ុណ្ណោះទេ ពោលគឺជាការវិនិយោគនៅក្នុងសហគមន៍យើងផងដែរ។ តាមរយៈការនាំមកនូវអគារតាំងបង្ហាញរថយន្តស្តង់ដារ ចូលមកកាន់បណ្តាខេត្តដូចជា៖ បាត់ដំបង និង សៀមរាប នោះគឺជារូបភាពដែលឆ្លុះបញ្ចាំងអំពីរបៀបដែលក្រុមហ៊ុន MG អាចធានាបានថាអតិថិជននៅតាមខេត្តក៏អាចរីករាយ និង ទទួលយកបទពិសោធន៍កម្រិតខ្ពស់ដូចគ្នាទៅនឹងអ្នកនៅទីក្រុងភ្នំពេញផងដែរ។ អគារតាំងបង្ហាញរថយន្តបានដើរតួនាទីជាមជ្ឈមណ្ឌលសម្រាប់ការតាំងបង្ហាញនូវប្រណីតភាពនៃយានយន្តថ្មី ដែលអនុញ្ញាតឱ្យអតិថិជនតាមបណ្តាខេត្តអាចស្វែងយល់ពីរថយន្តប្រកបដោយភាពច្នៃប្រឌិត និង អាចបើកបរសាកល្បងដោយឥតគិតថ្លៃជាមួយរថយន្ត MG គ្រប់ម៉ូដែលដែលឆ្លុះបញ្ចាំងពីស្តង់ដារលំដាប់អន្តរជាតិនៃម៉ាកយីហោរបស់ខ្លួន។ មិនមែនមានត្រឹមតែអគារតាំងបង្ហាញរថយន្តទេ ប៉ុន្តែ MG ក៏ផ្តល់នូវមជ្ឈមណ្ឌលសេវាកម្មកម្រិតស្តង់ដារចំនួន 4 សាខា ដែលអតិថិជនអាចទទួលយកសេវាកម្មក្រោយពេលទិញ ឬ ថែទាំរថយន្តត្រឹមត្រូវតាមស្តង់ដារពីអ្នកជំនាញបច្ចេកទេសទៀតផង។

ទន្ទឹមនឹងនេះ ការចូលរួមរបស់ MG ក៏មិនទាន់អស់នៅឡើយទេ។ ម៉ាកយីហោមួយនេះក៏បានចូលរួមយ៉ាងសកម្មជាមួយសហគមន៍តាមរយៈការរៀបចំកម្មវិធី និង សកម្មភាពជាច្រើនដែលនាំមកនូវភាពទំនាក់ទំនងយ៉ាងស្អិតល្មួតរវាងក្រុមហ៊ុន និង អតិថិជនរបស់ខ្លួន។ ចាប់តាំងពីការបើកដំណើរការអគារតាំងបង្ហាញរថយន្ត MG, ការងារសង្គមសប្បុរសធម៌, កម្មវិធីចុងសប្តាហ៍ដូចជាពិធីជប់លៀងបុណ្យណូអែល, កម្មវិធីបើកបរសាកល្បងរថយន្តដែលផ្តល់អាទិភាពដល់អតិថិជនក្នុងការទទួលយកបទពិសោធន៍បើកបរផ្ទាល់, និង ការចូលរួមគាំទ្រដល់សហគមន៍ជាបន្តបន្ទាប់ទៀតផង ហើយដើម្បីបន្តជំរុញវត្តមានដ៏អស្ចារ្យរបស់ខ្លួននៅតាមបណ្តាខេត្ត ក្រុមហ៊ុន MG នឹងរៀបចំព្រឹត្តិការណ៍ដ៏ពិសេសមួយនាពេលខាងមុខនេះ នោះគឺពិធីជប់លៀងអតិថិជនសម្រាប់ឱកាសបុណ្យចូលឆ្នាំចិននៅអគារតាំងបង្ហាញរថយន្ត MG សាខាខេត្តបាត់ដំបង។ កម្មវិធីជួបជុំអតិថិជននេះនឹងបង្ហាញពីការយកចិត្តទុកដាក់របស់ MG ក្នុងការបង្កើតទំនាក់ទំនងល្អ និង ផ្តល់បទពិសោធន៍ល្អដែលមិនអាចបំភ្លេចបានជាមួយគ្រួសារ MG របស់ខ្លួន។ អតិថិជនក៏អាចទន្ទឹងរង់ចាំនូវកម្មវិធីជាច្រើនបន្តបន្ទាប់ដ៏គួរឱ្យចាប់អារម្មណ៍ ដូចជាការផ្តល់ជូនប្រម៉ូសិនជាពិសេស និង ការបង្ហាញនូវរថយន្តទំនើបចុងក្រោយបំផុតរបស់ MG នៅក្នុងអគារតាំងបង្ហាញរថយន្តដ៏ស្តង់ដារ និង ការទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមការងារផងដែរ។

ផ្ទុយទៅវិញដៃគូរប្រកួតប្រជែងមួយចំនួនរបស់ MG បានពឹងផ្អែកទៅលើការតាំងបង្ហាញរថយន្តនៅខាងក្រៅ ដូចជា៖ តាមសំយ៉ាបផ្ទះ ឬ ចំណតឡាននានាដែលបានបង្ហាញពីរូបភាពនៃម៉ាកយីហោមិនល្អ និង បរាជ័យក្នុងការជំរុញទំនុកចិត្តចំពោះអតិថិជនរបស់ពួកគេ ព្រោះថារថយន្តដែលរៀបទុកចោល ឬ រៀបចំកម្មវិធីនៅតាមទីតាំងមិនល្អអាចប៉ះពាល់ដល់ម៉ាកយីហោ និង អាចបន្សល់នូវចំណាប់អារម្មណ៍អវិជ្ជមាន ដែលចំណុចទាំងនោះមើលទៅអន់ ហើយបន្ទាបតម្លៃម៉ាក់យីហោរបស់ពួកគេ។

MG ក៏បានបំបែកខ្លួនចេញពីវិធីសាស្រ្តដ៏ហួសសម័យមួយនេះ ដោយបានបណ្តាក់ទុនយ៉ាងច្រើនក្នុងការបង្កើតអគារតាំងបង្ហាញរថយន្តលំដាប់ស្តង់ដារដែលឆ្លុះបញ្ចាំងពីគុណភាពនៃរថយន្តដែលខ្លួនផ្តល់ជូនអតិថិជនក្នុងប្រទេសកម្ពុជាផងដែរ។ ដូច្នេះភាពខុសប្លែកគ្នារវាង MG និង ដៃគូរប្រកួតប្រជែងរបស់ខ្លួនគឺច្បាស់ណាស់ថា ៖ MG មិនត្រឹមតែជាក្រុមហ៊ុនលក់រថយន្តថ្មីប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ផ្តល់នូវបទពិសោធន៍ និង សេវាកម្មល្អយ៉ាងពិសេសពេញលេញចាប់តាំងពីពេលដែលអតិថិជនរបស់គេឈានជើងចូលមកដល់ MG ។ គ្រប់អគារតាំងបង្ហាញរថយន្តទាំងក្នុងទីក្រុងភ្នំពេញ និង តាមបណ្តាខេត្តនានារបស់ MG គឺបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះឧត្តមភាពនៃស្តង់ដារ និង គុណភាព។ ខណៈពេលដែលមានម៉ាកយីហោរថយន្តថ្មីមួយចំនួនបានគិតថាគ្រប់គ្រាន់ ក៏ប៉ុន្តែ MG នៅតែបន្តវិនិយោគនិងនាំមុខគេជាលំដាប់ ជាឧទាហរណ៍ MG បានបង្ហាញថាការវិនិយោគលើគ្រឿងបរិក្ខារល្អៗ និង ការរៀបចំកម្មវិធីនៃព្រឹត្តិការណ៍ផ្សេងៗដែលគួរឱ្យចងចាំដល់អតិថិជនរបស់ខ្លួនគឺផ្តល់អត្ថប្រយោជន៍ច្រើនដល់ទាំងម៉ាកយីហោ និង សហគមន៍៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

(វីដេអូ) រងព្យុះរិះគន់មួយប្រាវ! ទីបំផុតអ្នកគាំទ្រឃើញសមិទ្ធផល N.John លើឆាកអន្តរជាតិក្នុងនាមជាកូនខ្មែរ

(វីដេអូ) ស្អប់អារម្មណ៍មួយនេះណាស់! ណាន វីសារ ត្អូញទាំងព្រួយចិត្ត ខណៈឪពុកជាកងទ័ពជួរមុខ ព្យាបាលកន្លះខែហើយ នៅមិនទាន់ធូរស្រាលព្រោះផ្សែងពុល

ថៃ ប្រកាសប្រាប់ពលរដ្ឋឱ្យប្រុងជើងព្រួលទុកមុន ខណៈ ២ ថ្ងៃទៀត នឹងបើកទំនប់ទន្លេចៅផ្រះយ៉ា ដែលធ្វើឱ្យខេត្តមួយចំនួនអាចប្រទះនឹងទឹកជំនន់

ការពារប្រសើរជាងព្យាបាល! តាមហុងស៊ុយ ថ្ងៃនេះជាថ្ងៃវក ខែវក អ្នកមានខាលក្នុងតួរាសី ត្រូវប្រយ័ត្នខ្ពស់ ពិសេសការធ្វើដំណើរផ្លូវឆ្ងាយ

រឿងកំប្លែងថ្មី! ឧត្តមសេនីយ៍ Natthapol Nakphanit អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ប្រកាសដាច់ខាតនឹងមិនរើបន្លាលួសចេញពីទឹកដីកម្ពុជាទេ

ព័ត៌មានបន្ថែម

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

តើស្ត្រីគួរនិយាយពីការរួ/ម..ភេ../ទជាមួយដៃគូឬទេ? តើការរួ/ម..ភេ../ទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈ-ា/នដល់ចំណុចកំពូល និង មានសុវត្ថិភាព?

ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

ស្វែងយល់ពីបច្ចេកវិទ្យាលោហៈធាតុ Ceraluminum ដ៏ទំនើបរបស់ ASUS Zenbook

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

ស្វែងរកព័ត៌មាន​ ឬវីដេអូ