មានក្រុមហ៊ុនមួយនៅប្រទេសចិន កំពុងតែទទួលការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ក្រោយពីបានលួចដាក់កាមេរ៉ាក្នុងបន្ទប់ទឹក រួចចាំមើលបុគ្គលិកណាចូលយូរជាងគេ នឹងយកមកបង្ហាញឱ្យខ្មាសគេ។
ខាងក្រុមហ៊ុនបានអះអាងថា ខ្លួនធ្វើបែបនេះ ដោយសារតែមិនចង់ឱ្យបុគ្គលិកខាតពេលវេលាធ្វើការងារ មិនចង់ឱ្យចូលបន្ទប់ទឹកលើសពីវេលាចាំបាច់ ព្រោះមានអ្នកខ្លះចូលទៅអង្គុយចុចទូរស័ព្ទលេងហ្គេម ឯអ្នកខ្លះទៀតក៏ទៅជក់បារីក្នុងនោះ ដែលនេះគឺជារឿងបំរាមនៅក្នុងក្រុមហ៊ុន។
យ៉ាងណាមិញ មហាជនពិតជាហួសចិត្ត និងបាននាំគ្នារិះគន់យ៉ាងភ្លូកទឹកភ្លូកដីទៅលើរឿងនេះ ដោយលើកឡើងថាវាជាការរំលោភសិទ្ធិបុគ្គលទៅលើបុគ្គលិក ព្រមទាំងធ្វើឱ្យមានការខ្មាសអៀន ដែលជារឿងមិនសមគួរសោះសម្រាប់យកដោះស្រាយជាមួយបុគ្គលិកបែបនេះ៕
ប្រភព៖ Khaosod