ក្រុមចម្រៀងខ្មែរ La Cima Cartel ក្លាយជាទូតសុច្ឆន្ទៈធនាគារ វីង

Share This

ធនាគារ វីង ដែលជាធនាគារឌីជីថលឈានមុខគេនៅកម្ពុជា បានប្រកាសតែងតាំងទូតសុច្ឆន្ទៈរបស់ខ្លួនជាផ្លូវការគឺក្រុម La Cima Cartel ដែលជាតារាចម្រៀងខ្មែរដ៏មានប្រជាប្រិយភាព ហើយកម្មវិធីស្វាគមន៍ដ៏អធិកអធមនេះត្រូវបានរៀបចំឡើងនៅឯសណ្ឋាគារកាំបូឌីយ៉ាណា។

កម្មវិធីនេះមានការចូលរួមពីបុគ្គលិកធនាគារ វីង និងក្រុម Influencers ជាច្រើន ហើយថែមទាំងបានផ្សាយបន្តផ្ទាល់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង និងផេកហ្វេសប៊ុកក្រុម La Cima Cartel ដោយមានហ្វេនៗជាច្រើនចូលរួមទស្សនាផងដែរ។

នៅក្នុងកម្មវិធីនារាត្រីនោះផងដែរ ក៏មានការរំលេចពីខ្លឹមសារប្រកបដោយអត្ថន័យដែលឆ្លុះបញ្ចាំងពីស្មារតីដ៏រឹងប៉ឹងនៃជាតិខ្មែរ និងការប្រកាសពីបេក្ខភាពទូតសុច្ឆន្ទៈនៃធនាគារ វីង ដែលអ្នកចូលរួមទន្ទឹងរង់ចាំ។ សកម្មភាពដ៏សប្បាយរីករាយ បានចាប់ផ្តើមឡើងជាមួយនឹងបទចម្រៀងៗពិរោះៗ សម្តែងដោយក្រុម La Cima Cartel ដែលញុំាងឱ្យបរិយាកាសកាន់តែរស់រវើកតាមរយៈការរួមបញ្ចូលចង្វាក់ភ្លេងខ្មែរលាយឡំបទភ្លេងទំនើប ដោយបានបង្កប់អត្ថន័យពីជីវិតរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។

កញ្ញា គិត អេឃីត្រាវីននីដា នាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ វីង បានគូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីយុវជនកម្ពុជា ក៏ដូចជាអត្ថន័យនៃកិច្ចសហការដែលរៀបចំឡើងនាពេលនេះ។

កញ្ញាបានលើកឡើងថា៖ “ធនាគារ វីង ជឿជាក់ថាយុវជនកម្ពុជាគឺជាធនធានដ៏មានសក្តានុពលសម្រាប់អនាគតប្រទេសជាតិ។ ពួកគេគឺជាកម្លាំងជំរុញដ៏មានថាមពលក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ការលើកស្ទួយវប្បធម៌ និងភាពរីកចម្រើនក្នុងសហគមន៍ ហើយនោះក៏ជាបេសកកម្មរបស់យើងដែលគាំទ្រពួកគាត់ដោយផ្តល់នូវមធ្យោបាយចំបាច់នានា ដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរ ឱកាសលូតលាស់កាន់តែច្រើន និងជួយឱ្យក្តីសុបិនរបស់ពួកគេក្លាយជាការពិត។ ហេតុនេះហើយបានជាកិច្ចសហការនេះពិតជាមានអត្ថន័យខ្លាំងណាស់។ La Cima Cartel មិនត្រឹមតែជាក្រុមចម្រៀងនោះទេ ប៉ុន្តែជាសម្លេងនៃយុវជនជំនាន់ក្រោយ។ តន្ត្រីរបស់ពួកគេបង្ហាញពីមោទនភាពជាតិខ្មែរ ជំរុញគំនិតបង្កើតថ្មី ក៏ដូចជាភាពច្នៃប្រឌិតផងដែរ។ តាមរយៈកិច្ចសហការនេះ ធនាគារ វីង និងក្រុម La Cima Cartel នឹងរួមគ្នាដើម្បីគាំទ្រ ក៏ដូចជាការបំផុសនូវគំនិតថ្មីៗ និងរំលឹកដល់គ្រប់គ្នាថា ស្មារតីខ្មែរយើងគឺរឹងមាំមិនអាចបំបែកបានឡើយ ហើយយើងត្រៀមខ្លួនរួចរាល់ដើម្បីរួមដំណើរជាមួយកម្ពុជាសម្រាប់អនាគតដ៏ត្រចះត្រចង់។”

តាមរយៈការចាប់ដៃសហការជាមួយក្រុមចម្រៀង La Cima Cartel ធនាគារ វីង កំពុងរំកិលខ្លួនទៅរកយុវជនកម្ពុជា ព្រមទាំងពង្រឹងគុណតម្លៃរបស់ខ្លួន ដ្បិតថាអ្នកដឹកនាំ អ្នកបង្កើត និងអ្នកជំរុញការផ្លាស់ប្តូរជំនាន់ក្រោយ អាចរួមចំណែកដល់ការរីកចម្រើន និងកំណត់អនាគតនៃប្រទេសកម្ពុជានាពេលអនាគត។ ភាពជាដៃគូនេះនឹងជួយពង្រឹងបេសកកម្មរបស់ធនាគារ វីង បន្ថែមទៀត សំដៅធ្វើឱ្យសេវាធនាគារអាចប្រើប្រាស់បានច្រើនជាងមុន កាន់តែងាយស្រួល ព្រមទាំងលើកកម្ពស់ជីវភាពប្រជាជនគ្រប់រូប មិនថាពួកគាត់ជាអ្នកណា ឬមានគោលដៅអ្វីនោះឡើយ។

ក្រុមចម្រៀង La Cima Cartel ត្រូវបានបង្កើតឡើងដោយលោក ស៊ីវ រិទ្ធី ស្ថាបនិក Plus855 Music ដែលប្រមូលផ្តុំដោយសិល្បករវ័យក្មេងឆ្នើមៗជាច្រើនរូបរួមមាន៖ All3rgy, YCN Rakhie, Meezy24k, Hasha, YCN Tomie, Mut Phearin និង YCN Dizzy។ ពួកគេបានរួមកម្លាំងគ្នា បង្កើតបាននូវរសនិយមតន្រ្តីបែបសម័យថ្មីទាំងនៅក្នុងស្រុក ហើយផ្សព្វផ្សាយទៅកាន់ពិភពលោកទៀតផង។

លោក ស៊ីវ រិទ្ធី បានលើកឡើងថា៖ “Plus855 និង ក្រុមចម្រៀង La Cima Cartel បានចាប់ផ្តើមដោយមានចក្ខុវិស័យតែមួយគឺ ការបង្កើតសិល្បៈតន្រ្តីដែលមានគុណភាពនិងការទទួលស្គាល់ក្នុងកម្រិតស្តង់ដាមួយ ហើយមកទល់ពេលនេះ ពួកយើងទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់នៅក្នុងវិស័យតន្ត្រីនៅកម្ពុជា។” លោក ស៊ីវ រិទ្ធី បានគូសបញ្ជាក់បន្ថែមថា តាមរយៈភាពច្នៃប្រឌិត ថាមពលដ៏រស់វើក ក៏ដូចជាប្រជាប្រិយភាពក្នុងចំណោមយុវជនជំនាន់ថ្មី ក្រុមចម្រៀង La Cima Cartel នឹងរួមដំណើរជាមួយធនាគារ វីង ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជនគ្រប់ស្រទាប់ ជាពិសេស យុវវ័យតាមរយៈតន្រ្តី និងសកម្មភាពថ្មីៗ។

ក្រុម La Cima Cartel បាននិយាយនៅក្នុងព្រឹត្តិការណ៍នេះថា៖ “វាជាកិត្តិយសមួយសម្រាប់ពួកយើង ដែលបានតំណាងឱ្យធនាគារ វីង ក្នុងនាមជាទូតសុច្ឆន្ទៈ។ យើងជឿជាក់ថាបេសកកម្មរួមគ្នានេះ នឹងជួយផ្សព្វផ្សាយអត្តសញ្ញាណខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀតនៅគ្រប់ទិសទី។”

ភាពជាដៃគូនេះគឺការបោះជំហានថ្មីមួយរបស់ធនាគារ វីង ក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនកម្ពុជា លើសពីការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ពោលគឺជាការរួមចំណែកលើកស្ទួយវប្បធម៌ផងដែរ។ ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ព្រោះនឹងមានអ្វីពិសេសៗជាច្រើនទៀតពី ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel។ ហ្វេនៗទាំងអស់អាចតាមដាននៅលើបណ្តាញសង្គមផ្លូវការរបស់ធនាគារ វីង ដើម្បីទទួលបាននូវសកម្មភាពថ្មីៗ ក៏ដូចជាដំណឹងល្អៗពីកិច្ចសហការនាពេលអនាគតរវាងភាគីទាំងពីរ។

កម្មវិធីនារាត្រីដ៏សប្បាយរីករាយនេះបានបញ្ចប់ដោយការអបអរសាទរ ការថតរូបក្រុម La Cima Cartel ជាមួយហ្វេនៗ និងសកម្មភាពជួបជុំសប្បាយៗដែលមាន DJ សម្តែងបទភ្លេងកំដរបរិយាកាស ជាមួយនឹងអាហារសម្រន់ ដែលភ្ញៀវទាំងអស់ទទួលបាននូវអនុស្សាវរីយ៍ដ៏រីករាយ ព្រមទាំងផ្តល់ជាសក្ខីភាពសម្រាប់កិច្ចសហការនេះដែលបានប្តេជ្ញាចិត្តនាំកម្ពុជាឆ្ពោះទៅអនាគតដ៏ប្រសើរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.wingbank.com.kh ឬតាមដាននៅលើបណ្តាញសង្គមធនាគារ វីង៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

សុទ្ធតែខ្ទង់ ២០ ឆ្នាំ តែកំលោះសង្ហាប៉ុន្មានរូបនេះខ្លាំងក្នុងអាជីព កាន់តំណែងធំៗនៅក្នុងក្រុមហ៊ុនទាំងវ័យក្មេង

ធ្លាប់ឃើញមន្ទីរពេទ្យព្យាបាលមនុស្ស ឥលូវមកស្គាល់មន្ទីរពេទ្យជួសជុលតុក្កតាខូចៗ ឃើញហើយព្រឺសម្បុរ

មិនលាក់បាំង! អ្នកផលិតមាតិកា ២ រូប ក្លាហានបង្ហាញគូស្នេហ៍ភេទដូចគ្នា មួយគូៗស្រឡាញ់គ្នាគួរឱ្យច្រណែន

ខំទៅវត្តធ្វើបុណ្យបូជាលុយចូលធុងបរិច្ចាគ ស៊យអីរបូតធ្លាក់ទូរស័ព្ទរចូលដែរ ចង់យកវិញអាចារ្យថាមិនបានទេជាទ្រព្យរបស់ព្រះហើយ

៣ ឈុតពី ល្អហួស តែងខ្លួនជំនាន់មុនតាមតារាចម្រៀង ទូច ស៊ុននិច សមសួមស្រស់ស្អាតប្លែក

ព័ត៌មានបន្ថែម

ត្រឹមតែ១ខែប៉ុណ្ណោះ! ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយជូនជនភៀសសឹកជាង ២.០០០ គ្រួសារ

ចំណេញហើយចំណេញទៀត! ចំណេញរហូតដល់ ២០០០ ដុល្លារ ជាមួយ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

ឱកាសក្លាយជាគូស្នេហ៍សំណាងក្នុងកម្មវិធី អាពាហ៍ពិពាហ៍ បេះដូង និង បេះដូង រដូវកាលទី ៣ បានមកដល់ហើយ!

ហេតុអ្វីការពន្យារកំណើតសំខាន់សម្រាប់គម្រោងគ្រួសារ?

ធនាគារ វីង ឈ្នះពានរង្វាន់ ២ នាំមុខគេផ្នែកឌីជីថល ឆ្នាំ ២០២៥ ពីទស្សនាវដ្តីចក្រភពអង់គ្លេស

ស្មាតហ្វូនលេងហ្គេមបំពាក់ឈីបខ្លាំង 5G ដែលមានស្ទីលទាក់ទាញបំផុត ក្នុងកម្រិតតម្លៃខ្ទង់ ៣០០ ដុល្លារ

មូលហេតុដែល ASUS ឈានមុខគេក្នុងការថែទាំក្រោយពេលទិញ ជាមួយនឹង Perfect Warranty

ធនាគារ វីង និង សមាជិកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ប្រគល់អំណោយដល់យោធិន និង គ្រួសារជនភៀសសឹកនៅខេត្តសៀមរាប

ស្វែងរកព័ត៌មាន​ ឬវីដេអូ