ក្រុមការងារបបួលផឹកស៊ី ប្រយ័ត្នភ្លាត់ស៊ីត្រាវរឿង ៥ នេះ អាចនាំទុក្ខដាក់ខ្លួន ជួនគេព្រួតរហូតបង្ខំចិត្តលាឈប់

Share This

ក្រោយម៉ោងចេញពីធ្វើការ មិត្តរួមការងាររមែងតែបបួលគ្នាទៅរំដោះស្រ្តេស ឬរំសាយភាពតានតឹងនៅកន្លែងផ្សេងៗ ដូចជា បារ ឡោញ ឬ ភោជនីយដ្ឋាន ដែលជាកន្លែងជួបជុំជល់កែវដ៏ពេញនិយម។​ ទោះម៉ោងក្រៅការងារ ប៉ុន្តែវាមិនមែនជាពេលជជែកវែកញែករឿងគ្រប់យ៉ាងតាមតែចិត្តនោះទេ ជួនកាលម្នាក់ក្នុងចំណោមនោះ អាចនឹងធ្វើឱ្យអ្នកហានិភ័យផងដែរ។ បើចង់សុខ ចង់ធ្វើការដោយសន្តិភាព ពេលជួបជុំផឹកស៊ីជាមួយមិត្តរួមការងារក្រៅម៉ោង គួរកុំនិយាយរឿង ៥ យ៉ាងនេះ។

១. កន្លែងធ្វើការមិនកើត មិនស្តង់ដា  

គួរកុំនិយាយអ្នកមិនពេញចិត្តបរិយាកាសកន្លែងធ្វើការ ឬកន្លែងធ្វើការមិនល្អបែបនេះ មិនល្អបែបនោះ កន្លែងគ្មានស្តង់ដា ឬប្រៀបធៀបកន្លែងធ្វើការរបស់ខ្លួនអន់ជាងកន្លែងគេ…ជាដើម។ ការនិយាយបែបនេះ វានឹងធ្វើឱ្យមិត្តរួមការងារមានអារម្មណ៍ថាអ្នកកំពុងតែមើលងាយទាំងក្រុមហ៊ុន និង ពួកគេទាំងមូល។

២. និយាយដើមមេ ឬអ្នកធ្វើការ

រាប់តាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម ទោះអ្នកណាយ៉ាងម៉េច អ្នកមិនគួរលើកប្រធានបទនិយាយពីពួកគេនោះទេ ជាពិសេសមេឬចៅហ្វាយតែម្តង។ ធ្វើការជាក្រុម គួរតែចេះជួយជ្រោមជ្រែងគ្នាវិញ ទើបជាការប្រសើរ។

៣. និយាយរើសអើង

កន្លែងធ្វើការប្រមូលផ្តុំទៅដោយមនុស្សមកពីគ្រប់មជ្ឈដ្ឋាន គួរកុំនិយាយរើសអើង ឋានៈ មុខមាត់ ភេទ ជាតិសាសន៍ ឬ បក្សពួកនិយម។ ចុងក្រោយម្នាក់ៗសុទ្ធតែជាអ្នកធ្វើការឱ្យគេ ដូចតែគ្នា។

៤. សំណួររឿងផ្ទាល់ខ្លួន

បើគេមិននិយាយ គួរកុំសួរនៅចំណោមហ្វូង។ វាបង្ហាញពីការមិនគោរព និង មិនឱ្យតម្លៃ។ រឿងទាំងនោះមានដូចជា ទំនាក់ទំនងស្នេហា បញ្ហាសុខភាពសម្ងាត់ ជាពិសេសរឿងប្រាក់ខែ។

៥. ចង់រកកន្លែងការងារថ្មី  

បើច្បាស់លាស់ចាំផ្តល់ដំណឹង បើចង់ចេញគួរកុំព្យាយាមបង្ហាញ។ ការនិយាយក្នុងន័យចង់រកកន្លែងការងារថ្មី មិនខុសពីការបង្ហាញថាខ្លួនមិនពេញចិត្តការងារសព្វថ្វៃនោះទេ។ ម្យ៉ាងវាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នក ដែលកំពុងធ្វើការជាមួយគ្នាផងដែរ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

ព័ត៌មានបន្ថែម

ជួបឬនៅ មេដែលមិនបើកចិត្ត យកគំនិតខ្លួនឯងជាធំ បុគ្គលិកមានអ្វីថ្មីៗក៏មិនហ៊ានបញ្ចេញ យូរៗទៅការងារគ្មានភាពច្នៃប្រឌិត បរិយាកាសក៏ប្រែជាអួអាប់គ្មានរស្មី

សម្ភាសការងារកន្លែងថ្មី គេប្រាកដជាសួរពីប្រវត្តិការងារកន្លែងចាស់ បើចង់ជាប់រហ័ស នេះជាចម្លើយត្រៀមទុកដ៏ល្អ អាចទាក់ចិត្តអ្នកសួរឱ្យសម្រេចចិត្តភ្លាមៗ

ងាយៗកុំតឹងតែង! បើចង់ឱ្យកូន Team ចូលរួមកម្មវិធីចំចុងសប្តាហ៍ ប្រើតែយុទ្ធសាស្ត្រនេះដឹងតែបានផល កូន Team ត្រជាក់ចិត្តនឹងទៅ

រឹងក្បាលខុសពីរឹងមាំ! មកដឹងនិស្ស័យពិតអ្នកកើតចំថ្ងៃអង្គារ ដែលចាស់ៗតែងថាអ្នកកើតចំថ្ងៃហ្នឹងក្បាលរឹង

បើធ្វើការមិនទៅមុខ សាកដាក់ប្រទាល ៧ មុខនេះលើតុ ការងារជោគជ័យ លុយហូរចូល ឈ្នះអស់មារជ្រែក

ចង់លាឈប់ពីកន្លែងការងារ តែអារម្មណ៍នៅទាក់ទើរ មើលតែប៉ុន្មានចំណុចនេះ ដឹងតែសម្រេចចិត្តបានលឿន

ធ្វើការយូរមិនឡើងតំណែង កុំដាក់បន្ទុកតែលើក្រុមហ៊ុន ត្រូវសួរខ្លួនឯងសិនតើមាន ៨ ចំណុចនេះឱ្យគេពិចារណាឬនៅ?

ជួបឬនៅ? មនុស្សធ្វើខុសតែមិនទទួលស្គាល់កំហុស ធាតុពិតគឺកំសាកធ្វើអីបានតែល្អមើល គ្មានថ្ងៃរីកចម្រើន គ្មានញាតិរាប់ទៀត

ស្វែងរកព័ត៌មាន​ ឬវីដេអូ