ក្រសួងទេសចរណ៍ និងធនាគារ វីង សហការធ្វើឱ្យសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យទេសចរណ៍កាន់តែទំនើបតាមបច្ចេកវិទ្យាឌីជីថល

Share This

ឥឡូវនេះម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់អាចបង់ថ្លៃសេវាសាធារណៈច្រើនជាងមុននៅលើប្រព័ន្ធស្នើអាជ្ញាបណ្ណតាមថ្នាលបច្ចេកវិទ្យារបស់ក្រសួងទេសចរណ៍តាមរយៈការទូទាត់កម្រៃសេវាតាមធនាគារ វីង បានយ៉ាងងាយស្រួល។
ក្រសួងទេសចរណ៍កម្ពុជា បានចាប់ដៃគូជាផ្លូវការជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីផ្តល់ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថលដ៏ទំនើប និងងាយស្រួល ទៅដល់ម្ចាស់អាជីវកម្មដែលត្រូវការស្នើសុំអាជ្ញាបណ្ណបើកអាជីវកម្មនានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ កិច្ចសហការនេះធ្វើឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់មួយដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ នៅការិយាល័យក្រសួងទេសចរណ៍ ដែលនេះជាជំហានដ៏សំខាន់មួយក្នុងការធ្វើឱ្យការងាររដ្ឋបាលក្នុងវិស័យទេសចរណ៍កាន់តែទំនើប។

ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយវត្តមាននៃការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនទៀត។

ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ “កិច្ចសហការថ្មីនេះគឺជាជំហានមួយទៀតរបស់ក្រសួងក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យទេសចរណ៍ឱ្យបានកាន់តែប្រសើរឡើង។ យើងខ្ញុំប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ទៅដល់ភាគីពាក់ព័ន្ធទាំងអស់។”
ក្រសួងទេសចរណ៍ និងធនាគារ វីង បានសហការដើម្បីជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យទេសចរណ៍តាំងពីយូរណាស់មកហើយ។ ហើយកិច្ចសហការនៅថ្ងៃនេះ ត្រូវបានធ្វើឡើងបន្ថែមពីលើកិច្ចសហការដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់គេហទំព័រក្រសួងទេសចរណ៍ (https://www.cambodiatourismindustry.org/) អាចទូទាត់កម្រៃសេវាយ៉ាងងាយស្រួលតាមរយៈធនាគារ វីង។

ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានសម្តែងការសាទរចំពោះពិធីចុះហត្ថលេខាលើភាពជាដៃគូដ៏មានសារៈសំខាន់នេះ។ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា៖ “ខ្ញុំមានការជឿជាក់យ៉ាងមុតមាំថាកិច្ចសហការនៅថ្ងៃនេះ នឹងបង្កើនកិច្ចសហប្រតិបត្តការ រវាង ធនាគារ វីង និងក្រសួងទេសចរណ៍ឱ្យកាន់តែរឹងមាំ និងធ្វើការរួមគ្នាកាន់តែជិតស្និតថែមទៀត។ ភាពជាដៃគូនេះ មិនគ្រាន់តែលើកកម្ពស់នៃការធ្វើទំនើបកម្មលើការទូទាត់ប៉ុណ្ណោះទេ យើងនឹងពង្រីកកិច្ចសហការថ្មីៗ ដើម្បីផ្តល់សេវាកម្ម ក៏ដូចជាជំរុញវិស័យទេសចរណ៍ឱ្យកាន់តែមានសម្ទុះខ្លាំងក្លាថែមទៀត ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ជាពិសេសក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧ ហើយទាំងអស់នេះគឺជាមរតកគ្រឹះមួយដែលឈានទៅរកសន្តិភាព និងការអភិវឌ្ឍ ជាពិសេសយើងមិនអាចបំភ្លេចបានឡើយនូវគុណបំណាច់ដ៏ខ្ពង់ខ្ពស់របស់អតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ដែលលោកបានខិតខំជំរុញ និងអភិវឌ្ឍ ដែលនាំមកនូវស្ថិរភាពនយោបាយ ការបង្រួបបង្រួមជាតិ សន្តិភាព និងឯកភាពជាតិរបស់យើងទាំងស្រុង។”

កិច្ចព្រមព្រៀងថ្មីនេះនឹងជួយលើកកម្ពស់វិស័យទេសចរណ៍ឱ្យបានប្រសើរមួយកម្រិតទៀត ដោយអនុញ្ញាតឱ្យសាធារណជនទូទាត់កម្រៃសេវាជាច្រើនប្រភេទដែលពាក់ព័ន្ធវិស័យទេសចរណ៍តាមគណនីធនាគារ វីង ប្រព័ន្ធទូទាត់KHQRដែលអនុញ្ញាតឱ្យអ្នកប្រើគណនីធនាគារផ្សេងដែលជាសមាជិកនៃប្រព័ន្ធបាគងក៏អាចទូទាត់ជាមួយធនាគារ វីង ឬក៏សាធារណជនអាចទូទាត់កម្រៃសេវាទាំងនោះដោយផ្ទាល់នៅតាមការិយាល័យធនាគារ វីងទាំង ២៣ទីតាំង និងភ្នាក់ងារធនាគារ វីងទាំង ១១.០០០ កន្លែនៅទូទាំងប្រទេសកម្ពុជាបានយ៉ាងងាយស្រួលបំផុត។

លោក Dmytro Kolechko អគ្គនាយកធនាគារ វីង បានថ្លែងអំណរគុណចំពោះក្រសួងទេសចរណ៍ដែលតែងតែផ្តល់ទំនុកចិត្តលើសេវាទូទាត់តាមប្រព័ន្ធឌីជីថលរបស់ធនាគារ វីង តាំងពីដើមរហូតមក។ លោក Dmytro Kolechko បានលើកឡើងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ដែលផ្តល់នូវទំនុកចិត្តដល់ធនាគារ វីង តាមរយៈការរួមចំណែកគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់មួយនេះ។ យើងរួមគ្នាឆ្ពោះទៅកាន់ជំនាន់ថ្មីនៃបរិវត្តកម្មឌីជីថលជាមួយគ្នា ហើយរួមគ្នាកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា និងលើសពីនេះទៅទៀត។”

កិច្ចសហការនេះត្រូវបានធ្វើឡើងដោយផ្អែកលើភាពជោគជ័យនៃប្រព័ន្ធអាជ្ញាបណ្ណទេសចរណ៍អនឡាញ(OTLS) ដែលត្រូវបានដាក់ឱ្យដំណើរដោយក្រសួងទេសចរណ៍។ ប្រព័ន្ធ OTLS នេះបានធ្វើទំនើបកម្មដល់ការស្នើសុំសេវាទេសចរណ៍ជាច្រើនដូចជា៖ សំណើសុំអាជ្ញាបណ្ណអាជីវកម្មទេសចរណ៍ថ្មី, ការបន្តនិងការធ្វើវិសោធនកម្មអាជ្ញាបណ្ណទេសចរណ៍ទាំងអស់, សំណើសុំចំណាត់ថ្នាក់សណ្ឋាគារ និង រមណីយដ្ឋាន, និងសេវាទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញ។

ដំណោះស្រាយដ៏មានភាពច្នៃប្រឌិតនេះជួយលុបបំបាត់ការធ្វើដំណើរទៅក្រសួងដោយផ្ទាល់ កាត់បន្ថយការចំណាយពេលវេលា ជាពិសេសសម្រាប់អាជីវករនៅតំបន់ឆ្ងាយៗ។ ដោយសេវាទូទាត់តាមប្រព័ន្ធឌីជីថលអាចប្រើបាន ២៤ ម៉ោងក្នុងមួយសប្តាហ៍ ការទូទាត់កម្រៃសេវាអាចធ្វើបានគ្រប់ពេល គ្រប់ទីកន្លែង ងាយស្រួល និងលឿនរហ័ស។
តាមរយៈការរួមបញ្ចូលសេវាបង់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់ធនាគារ វីង នាពេលនេះ ក្រសួងទេសចរណ៍កំពុងឈានទៅមុខមួយជំហានទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងជួយជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យរីកចម្រើន៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

(វីដេអូ) រងព្យុះរិះគន់មួយប្រាវ! ទីបំផុតអ្នកគាំទ្រឃើញសមិទ្ធផល N.John លើឆាកអន្តរជាតិក្នុងនាមជាកូនខ្មែរ

(វីដេអូ) ស្អប់អារម្មណ៍មួយនេះណាស់! ណាន វីសារ ត្អូញទាំងព្រួយចិត្ត ខណៈឪពុកជាកងទ័ពជួរមុខ ព្យាបាលកន្លះខែហើយ នៅមិនទាន់ធូរស្រាលព្រោះផ្សែងពុល

ថៃ ប្រកាសប្រាប់ពលរដ្ឋឱ្យប្រុងជើងព្រួលទុកមុន ខណៈ ២ ថ្ងៃទៀត នឹងបើកទំនប់ទន្លេចៅផ្រះយ៉ា ដែលធ្វើឱ្យខេត្តមួយចំនួនអាចប្រទះនឹងទឹកជំនន់

ការពារប្រសើរជាងព្យាបាល! តាមហុងស៊ុយ ថ្ងៃនេះជាថ្ងៃវក ខែវក អ្នកមានខាលក្នុងតួរាសី ត្រូវប្រយ័ត្នខ្ពស់ ពិសេសការធ្វើដំណើរផ្លូវឆ្ងាយ

រឿងកំប្លែងថ្មី! ឧត្តមសេនីយ៍ Natthapol Nakphanit អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ប្រកាសដាច់ខាតនឹងមិនរើបន្លាលួសចេញពីទឹកដីកម្ពុជាទេ

ព័ត៌មានបន្ថែម

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

តើស្ត្រីគួរនិយាយពីការរួ/ម..ភេ../ទជាមួយដៃគូឬទេ? តើការរួ/ម..ភេ../ទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈ-ា/នដល់ចំណុចកំពូល និង មានសុវត្ថិភាព?

ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

ស្វែងយល់ពីបច្ចេកវិទ្យាលោហៈធាតុ Ceraluminum ដ៏ទំនើបរបស់ ASUS Zenbook

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

ស្វែងរកព័ត៌មាន​ ឬវីដេអូ