នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ នេះ មានការរាយការណ៍ពីករណីមួយនៅប្រទេសថៃ ដែលមានក្មេងប្រុសម្នាក់អាយុ ៥ ឆ្នាំ ទម្ងន់ទៅដល់ ៥០ គីឡូ បានដេកស្លាប់នៅមុខទូទឹកកកក្នុងផ្ទះ ដោយសារតែស្លាក់ផ្លែស្រកានាគ។

តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរូបនេះ មានការលើសទម្ងន់ធ្ងន់ធ្ងរ ហើយនៅថ្ងៃកើតហេតុគេបានញ៉ាំសាច់ក្រក ទឹកដោះគោ ជាមួយនឹងពងទា ក្រោយមកក៏ថែមផ្លែស្រកានាគទៀត។ បន្ទាប់ពីញ៉ាំហើយ គេក៏បានត្អូញថាពិបាកដកដង្ហើម ហើយក្រោយមកស្រាប់តែប្រទះឃើញសន្លប់បាត់មាត់នៅនឹងមុខទូទឹកកក ទើបគ្រួសារហៅអ្នកសង្រ្គោះឱ្យជួយ។

គ្រូពេទ្យ និង អ្នកសង្រ្គោះបានមកជួយធ្វើការសង្រ្គោះបឋម ហើយក៏ឃើញថាក្មេងបានក្អួតចេញផ្លែស្រកានាគ ជាមួយនឹងទឹកដោះគោ ទើបសន្និដ្ឋានថាគេបានស្លាក់ផ្លែស្រកានាគរហូតដល់បាត់ដង្ហើម។ យ៉ាងណាមិញ ជាអកុសលខាងក្រុមគ្រូពេទ្យ ក៏ដូចជាអ្នកសង្រ្គោះមិនអាចជួយក្មេងប្រុសនេះបានឡើយ ហើយចុងក្រោយគេក៏បានបាត់បង់ជីវិត ធ្វើឱ្យគ្រួសារមានការសោកស្ដាយយ៉ាងខ្លាំង៕


ប្រភព៖ Kapook