ពុ/ទ្ធោ! ទើបអាយុ ១២ ឆ្នាំ កើតជំងឺខ្លាចអាហារ ម្ង៉ៃៗញ៉ាំតែប៊ឺហ្គឺរ នំដូណាត់ រហូតងងឹតភ្នែកបាត់បង់ការមើលឃើញ

Share This

សារព័ត៌មាន Ettoday បានរាយការណ៍ពីករណីរបស់ក្មេងប្រុសវ័យ ១២ ឆ្នាំម្នាក់ ដែលរស់នៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក ដោយគេកើតមានជំងឺចម្លែក ចេះតែខ្លាចអាហារ មិនចង់ញ៉ាំអ្វីក្រៅពីប៊ីហ្គឺ និង នំដូណាត់។

តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសខាងលើនេះ ជាក្មេងមានជំងឺអូទីស្សឹម ហើយជាក្មេងដែលរើសអាហារខ្លាំងណាស់ មិនចូលចិត្តសាកល្បងអាហារថ្មីៗឡើយ ដោយគេចូលចិត្តញ៉ាំតែប៊ឺហ្គឺ និង នំដូណាត់ជាប្រចាំ។ លុះដល់ថ្ងៃមួយក្មេងប្រុសរូបនេះក៏បានបាត់បង់ការមើលឃើញយ៉ាងទាន់ហន់ ដែលធ្វើឱ្យក្រុមគ្រួសារក៏បានបញ្ជូនទៅព្យាបាល ហើយគ្រូពេទ្យក៏បានវិនិច្ឆ័យថា គេបានបាត់បង់ការមើលឃើញដោយសារតែខ្វះវីតាមីន A, C, D និង ស័ង្កសី យ៉ាងធ្ងន់ធ្ងរ ព្រោះតែការបរិភោគអាហារមិនមានជីវជាតិ។

យ៉ាងណាមិញ គ្រូពេទ្យបានឱ្យដឹងថាក្មេងប្រុសរូបនេះអាចប្រឈមនឹងការបាត់បង់ការមើលឃើញទៅជារៀងរហូត ព្រោះតែយឺតពេលណាស់ទៅហើយក្នុងការព្យាបាល និង ឱ្យគេទទួលទានជីវជាតិអាហារឡើងវិញ។ ដោយឡែកគ្រូពេទ្យបានបន្តឱ្យដឹងថា កុមារដែលមានជំងឺអូទីស្សឹម អាចមានជំងឺ ARFID ដែលជាការពិបាកទទួលទានអាហារ ដោយខ្លាចចំពោះពណ៌ រសជាតិ និង ក្លិនរបស់វា៕

ប្រភព៖ Ettoday, Khaosod

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ចាស់វេទនាសឹងមួយជីវិត ចុងក្រោយទើបដឹងថាខ្លួនជាកូនមហាសេដ្ឋី ដោយសារគ្រូពេទ្យច្រឡំជាមួយកូនអ្នកដទៃតាំងពីទើបកើត

ចិនចេញច្បាប់ថ្មី គ្រប់ influencer ត្រូវតែមានសញ្ញាបត្រជំនាញច្បាស់លាស់ មិនឱ្យមានមាត់ចេះតែនិយាយធ្វើដូចខ្លួនឯងចេះទៀតទេ

មិនឃើញគិតគូរចូលបវរកញ្ញាជាថ្មី! ហង្ស សុរិយ៉ាន់ សំងំថែសម្រស់ឡើងប្លែក ហាត់ប្រាណយករាងកាន់តែស្អាត

ឈ្មោះខ្មែរនៅលើដីខ្មែរ តែចោរសៀមចង់បានឥតខ្មាស! មកស្គាល់ប្រាសាទតាក្របីដ៏កម្សត់តាំងទីនៅជាយដែនក្នុងខេត្តឧត្តរមានជ័យ

តារាចម្រៀងស្រីវ័យក្មេង ៥ រូប ក្ដោបបានទីផ្សារកាន់តែខ្លាំង ត្រូវប៉ាន់ទាំងស្នាដៃចម្រៀង ទាំងឆាកតន្រ្តីឯកជន

ព័ត៌មានបន្ថែម

ចាស់វេទនាសឹងមួយជីវិត ចុងក្រោយទើបដឹងថាខ្លួនជាកូនមហាសេដ្ឋី ដោយសារគ្រូពេទ្យច្រឡំជាមួយកូនអ្នកដទៃតាំងពីទើបកើត

នៅមិននៅទៅជឿគ្រូទាយតាមអនឡាញថាប្តីលួចមានស្រី ទៅរករឿងធ្វើទុក្ខបុកម្នេញប្តីរាល់ថ្ងៃ រហូតប្តីឆ្អែតចិត្តសុំលែង

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ