ក្មេងប្រុសវ័យ ១៣ ឆ្នាំម្នាក់ មានម្ដាយជាខ្មែរ និង ឪពុកចុងជាជនជាតិថៃ ទៅរស់នៅរៀនសូត្រនៅថៃតាំងពីតូច សុខៗត្រូវអាជ្ញាធរទៅចាប់ដល់សាលា ត្រៀមបញ្ជូនមកខ្មែរវិញ

Share This

ថ្មីៗនេះមានរឿងរ៉ាវដ៏គួរឱ្យរំជួលចិត្តមួយ ដែលមានក្មេងប្រុសវ័យ ១៣ ឆ្នាំម្នាក់ ដែលធំធាត់ឡើងរៀនសូត្រនៅថៃតាំងពីកំណើត ត្រូវអាជ្ញាធរទៅចាប់ខ្លួនដល់សាលា ថាចូលមករស់នៅខុសច្បាប់ ហើយនឹងត្រៀមបញ្ជូនត្រឡប់មកកម្ពុជាវិញ។

រឿងរ៉ាវមួយនេះ ត្រូវបានចែកចាយដោយគ្រូបង្រៀនរបស់ក្មេងប្រុសខាងលើនេះផ្ទាល់ ដោយក្នុងនោះគ្រូបានឱ្យដឹងថា ក្មេងប្រុសនេះជាជនជាតិខ្មែរ មានម្តាយជាខ្មែរ តែមានឪពុកចុងជាជនជាតិថៃ ហើយបានមករស់នៅក្នុងប្រទេសថៃតាំងពីតូចមកម្ល៉េះ គឺគេបានធំធាត់នៅក្នុងប្រទេសថៃ និងបានរៀនសូត្រភាសាថៃ។ ក្រោយពីមានរឿងរ៉ាវទំនាស់កើតឡើងរវាងកម្ពុជា-ថៃមួយរយៈធំ នៅព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ នេះ ស្រាប់តែមានប៉ូលិសចុះមកចាប់ខ្លួនក្មេងប្រុសខាងលើដល់សាលា ដោយចោទថាបានចូលមករស់នៅក្នុងប្រទេសថៃដោយខុសច្បាប់ ដែលធ្វើឱ្យក្មេងប្រុសយំឱបគ្រូយ៉ាងគួរឱ្យអាណិតអាសូរ។

យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរូបនេះ រួមទាំងម្តាយ ត្រូវបានប៉ូលិសកំពុងឃុំឃាំងនៅក្នុងប៉ុស្តិ៍ ដោយរងចាំត្រៀមចាប់ជនជាតិខ្មែរឱ្យគ្រប់ ១០ នាក់សិន នឹងធ្វើការបញ្ជូនត្រឡប់មកកម្ពុជាវិញ។ ដោយឡែក ពេលនេះគ្រូរបស់ក្មេងប្រុសខាងលើ កំពុងតែព្យាយាមទាក់ទងទៅខាងអាជ្ញាធរពាក់ព័ន្ធផ្សេងៗ ដើម្បីជួយក្មេងប្រុសខាងលើនេះ៕

ប្រភព៖ Khaosod

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

មេឆេវឆាវ កូនចៅមិនសូវស្តាប់ មិនសូវគោរព តែបើមេ មានចរិតចាស់ទុំ ចេះគ្រប់គ្រងអារម្មណ៍ ទំនាក់ទំនងល្អ កូនចៅធ្វើការឱ្យភ្លេចបាយភ្លេចទឹក

ផលិតផលក្នុងស្រុកយើងស្អាតមិនណយទេ! ផលិតផលធម្មជាតិ ធ្វើដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

នៅតាកែវ! អ្នកគ្រូម្នាក់ទើបសរសៃខ្ចីបាន ៤ ខែ ជាប់ភារកិច្ចធ្វើអនុរក្ស ក៏សម្រេចចិត្តយកកូនង៉ែតដាក់អង្រឹងឫស្សី មកមណ្ឌលប្រឡង

ទឹកជំនន់នៅថៃកាន់តែខ្លាំងក្លាឡើង ចាប់ផ្តើមហូរបោះពួយដល់ខេត្តសុខោទ័យ លិចវត្ត លិចផ្លូវ និង ផ្ទះសម្បែងរបស់ប្រជាជនខ្ទេចខ្ទី

ស៊ូឡើង! បេក្ខជនបាក់ឌុបម្នាក់ ពិការដៃទាំងសងខាង មិនអាចសសេរលើតុបាន ត្រូវសម្រួលឱ្យអង្គុយមុខក្ដាខៀនវិញ នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ

ព័ត៌មានបន្ថែម

នៅតាកែវ! អ្នកគ្រូម្នាក់ទើបសរសៃខ្ចីបាន ៤ ខែ ជាប់ភារកិច្ចធ្វើអនុរក្ស ក៏សម្រេចចិត្តយកកូនង៉ែតដាក់អង្រឹងឫស្សី មកមណ្ឌលប្រឡង

ទឹកជំនន់នៅថៃកាន់តែខ្លាំងក្លាឡើង ចាប់ផ្តើមហូរបោះពួយដល់ខេត្តសុខោទ័យ លិចវត្ត លិចផ្លូវ និង ផ្ទះសម្បែងរបស់ប្រជាជនខ្ទេចខ្ទី

ស៊ូឡើង! បេក្ខជនបាក់ឌុបម្នាក់ ពិការដៃទាំងសងខាង មិនអាចសសេរលើតុបាន ត្រូវសម្រួលឱ្យអង្គុយមុខក្ដាខៀនវិញ នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ

ស្ត្រេសពេក! បុរសម្នាក់ លួចចូលផ្ទះគេដាក់ថ្នាំសណ្ដំម្ចាស់ផ្ទះ រួចយកម្ជុ-លបូមឈា.មលេងបន្ធូរអារម្មណ៍

បាក់ឌុបឆ្នាំនេះ! បេក្ខជនមានវ័យចំណាស់ជាងគេ អាយុ ៦៤ ឆ្នាំ ប្រឡងនៅអនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ

ប្រណីតណាស់! នំខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រូវបានបុរសរូបនេះ រៀបចំផលិតជាសិប្បកម្មបែបស្តង់ដា និង គុណភាពខ្ពស់

សម្ដីសជាតិ! Influencer ថៃ Gun Jompalang ប្រកាសត្រៀមយកឡានទឹកលូបង្គន់ ១០ គ្រឿង មកបាញ់ដាក់ពលរដ្ឋខ្មែរនៅភូមិអូរបីជាន់

ត្រឹមមួយថ្ងៃ! ទឹកជំនន់ និងបាក់ដីនៅខេត្តឈៀងម៉ៃ ឆក់យកជីវិតមនុស្ស របួស បាត់ខ្លួនជាច្រើននាក់ និងខូចខាតផ្ទះរាប់សិបខ្នង

ស្វែងរកព័ត៌មាន​ ឬវីដេអូ