ក្នុងនាមជាមិត្តចាស់ សេន រ៉ានុត ផុសរូបជាមួយ មាស សុខសោភា ព្រមទាំងសារបង្គប់ន័យជ្រៅ ក្រោយលេចឮរឿងរកាំរកូសក្នុងគ្រួសារ

Share This

ប្រិយមិត្តអ្នកគាំទ្រជីវិតឯកជនរបស់អ្នកសិល្បៈ ភាគច្រើនសុទ្ធតែបានជ្រាបហើយថា ប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងរ៉ាវរបស់កំពូលតារាចម្រៀង មាស សុខសោភា និង ស្វាមី កំពុងក្លាយជាប្រធានបទក្ដៅគគុក ដោយស្វាមីអ្នកនាងបានបង្ហោះសាររៀបរាប់ពីជីវិតគ្រួសារហាក់កំពុងជួបភាពរកាំរកូស ចំណែកឯអ្នកនាង មាស សុខសោភា ក៏បានឡាយវីដេអូបកស្រាយនូវទុក្ខលំបាកធ្លាប់ឆ្លងកាត់ក្នុងជីវិតអាពាហ៍ពិពាហ៍ជាង ១០ ឆ្នាំមកនេះ។

ក្នុងការឡាយវីដេអូបកស្រាយរបស់កំពូលតារាចម្រៀង មាស សុខសោភា កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ កន្លងមកនេះ ឃើញថាមានមហាជនជាច្រើនបានសម្ដែងការសោកស្ដាយ និង លើកទឹកចិត្តដល់អ្នកនាងចំពោះរឿងរ៉ាវដែលបានកើតឡើង ដោយឡែកក្នុងនោះក៏មានមហាជនមួយចំនួនបានប្រតិកម្ម រិះគន់ ក៏ដូចជាស្ដីបន្ទោសដល់អ្នកនាង មាស សុខសោភា ដែរ។

ខណៈរឿងមួយនេះបានធ្វើឱ្យមហាជនចាប់អារម្មណ៍កាន់តែខ្លាំង ធ្វើឱ្យសិល្បករជាច្រើនដែលស្រឡាញ់រាប់អានកំពូលតារាចម្រៀងស្រីរូបនេះកន្លងមក បានចេញមុខបង្ហោះរូបភាព និង សារជាច្រើន ក្នុងន័យការពារអ្នកនាង មាស សុខសោភា និង សុំចិត្តមហាជនកុំស្ដីបន្ទោសដល់អ្នកនាងឡើយ ព្រោះថាអ្នកនាងកំពុងមានបញ្ហាស្រាប់ទៅហើយ មិនគួរនាំគ្នាស្ដីបន្ទោសថែមទៀតនោះទេ គួរតែនាំគ្នាលើកចិត្តល្អទើបប្រសើរ។

ងាកមកលោក សេន រ៉ានុត ដែលជាអតីតតារាចម្រៀងរៀមច្បងមួយរូបធ្លាប់ជាមិត្តចាស់នឹងអ្នកនាង មាស សុខសោភា ក៏បានបង្ហោះរូបភាពរបស់ពួកគេមួយសន្លឹក ព្រមទាំងរៀបរាប់នូវពាក្យពេចន៍មួយចំនួនដែរថា ៖ «សេចក្តីសុខសំខាន់! បើយើងមិនចេះរកសេចក្តីសុខឱ្យខ្លួនឯង គ្មាននរណារកឱ្យយើងនោះទេ»។ ដ្បិតថាពេលនេះ លោក សេន រ៉ានុត បានផ្ដាច់ខ្លួនពីអាជីពសិល្បៈ ហើយទៅរស់នៅសហរដ្ឋអាមេរិក ប៉ុន្ដែទឹកចិត្តរាប់អានមិត្តភក្ដិចាស់ គឺមិនប្រែប្រួលឡើយ៕

 

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ព័ត៌មានបន្ថែម

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

ស្វែងរកព័ត៌មាន​ ឬវីដេអូ