នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ នេះ តាមរយៈផេក Master Naly Fengshui របស់អ្នកគ្រូ ណាលី ដែលជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាព បានចែករំលែកពីរឿងរ៉ាវដែលត្រូវប្រុងប្រយ័ត្នចំពោះឆ្នាំចំនួន ២ នៅ ក្នុងខែតុលានេះ។
ក្នុងនោះ អ្នកគ្រូបានបញ្ជាក់ឱ្យបានដឹងថា នៅក្នុងខែតុលានេះ អ្នកដែលកើតក្នុងឆ្នាំ ១៩៥២ និង ឆ្នាំ ២០១២ សូមប្រយ័ត្នបញ្ហាពាក់ព័ន្ធ នឹងផ្នែកក្បាល ឬ គេងមិនស្ងប់ជាដើម។
គួរឱ្យដឹងផងដែរថា អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានា ឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ៕