ក្នុងខេត្តព្រះវិហារ! ពលរដ្ឋប្រមាណជាង ៣ ពាន់នាក់ នៅតំបន់សមរភូមិ ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ដែលអាជ្ញាធរបានរៀបចំនៅស្រុកគូលែន

Share This

តាមរយៈព័ត៌មានដែលទទួលបាននៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ មានប្រជាពលរដ្ឋចំនួន ១,០៤៧ គ្រួសារ ស្មើមនុស្សប្រមាណជាង ៣,០០០ នាក់ រស់នៅភូមិចំនួន ៦ ក្នុងតំបន់សមរភូមិមុខតំបន់មុំបី អានសេះ និង ជាំតែ ដែលមានការភ័យខ្លាចក្នុងការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ បានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព ដែលអាជ្ញាធរខេត្តព្រះវិហារ បានរៀបចំជាស្រេចក្នុងវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅស្រុកគូលែន។

ទាក់ទិនទៅនឹងរឿងនេះ តាមរយៈសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានបញ្ជាក់នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ នេះថា ប្រជាពលរដ្ឋរស់នៅភូមិចំនួន ៦ នៅតំបន់សមរភូមិមុខ មានសរុបប្រមាណ ៩,០០០ នាក់ ប៉ុន្ដែក្នុងនោះមានជាង ៣,០០០ នាក់ ដែលមានការបារម្ភអំពីស្ថានភាពនៃការប្រឈមមុខដាក់គ្នារបស់កងទ័ពកម្ពុជា-ថៃ បានចាកចេញពីភូមិឋាន ដើម្បីទៅកន្លែងដែលមានសុវត្ថិភាពបណ្ដោះអាសន្នសិន។

តាមរយៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានមានប្រសាសន៍បន្តថា អាជ្ញាធរខេត្តបានរៀបចំកន្លែងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងវត្តពោធិ៍៥០០០ដើម ដែលមានទីតាំងស្ថិតនៅស្រុកគូលែន ចម្ងាយជាង ១០០ គីឡូម៉ែត្រពីតំបន់សមរភូមិ។ នៅក្នុងមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ននេះ អាជ្ញាធរខេត្តព្រះវិហារ បានរៀបចំគ្រឿងឧបភោគ បរិភោគ ស្បៀងអាហារជូនប្រជាពលរដ្ឋ តាមរយៈជំនួយរបស់កាកបាទក្រហមកម្ពុជា និង ស្បៀងបម្រុងទុករបស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ថឺមលើសពីនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់សប្បុរសជននានា អាចបន្ដឧបត្ថម្ភស្បៀងអាហារ បន្លែ ត្រី សាច់ និង សម្ភារៈផ្សេងៗតាមលទ្ធភាពមកកាន់អាជ្ញាធរខេត្តព្រះវិហារ ដើម្បីទុកបម្រើបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅក្នុងមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ននេះ។ នៅមណ្ឌលសុវត្ថិភាពនេះ ក៏មានកុមារតូចៗផងដែរ ដូច្នេះសប្បុរសជនក៏អាចឧបត្ថម្ភនំចំណីសម្រាប់កុមារតូចៗបានដូចគ្នា៕

ប្រភព និង រូបភាព ៖ Fresh News

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

នៅចាំទេ? កាកា តារាចម្រៀងក្រុមក្លាស៊ីក បាត់ឈឹងលើសិល្បៈរាប់ឆ្នាំ នេះជាបច្ចុប្បន្នភាពនៃជីវិតរូបនាង

ចង់បានរាងសង្ហា ទៅសម្រុកហាត់ប្រាណទាំងមិនធ្លាប់ហាត់សោះ ៤ ថ្ងៃក្រោយឈឺចូលពេទ្យ ពិនិត្យឃើញខូចក្រលៀន

ទម្លាយមុខមាត់ និង ជីវិតរបស់ Kwong Wa តួអង្គ ថាំងចេង ក្នុងរឿង «ស៊ុនអ៊ូខុង» ឆ្នាំ ១៩៩៦

ជួបផ្ទាល់ហើយ! ឃើញកាបូប Hermes ក្នុង Taobao ស្អាតតម្លៃធូរ ខំកុម្ម៉ង់ទិញតែពេលអីវ៉ាន់មកដល់ បើកឃើញធ្លាក់ថ្លើមក្ឌុក

ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ! មាស សុខសោភា បើកកកាយពីជីវិតរៀបការជាង ១០ ឆ្នាំមិនដែលបានចាយលុយប្ដី ខំដើរច្រៀងរហូតបាត់បង់កូនក្នុងផ្ទៃ

ព័ត៌មានបន្ថែម

ចង់បានរាងសង្ហា ទៅសម្រុកហាត់ប្រាណទាំងមិនធ្លាប់ហាត់សោះ ៤ ថ្ងៃក្រោយឈឺចូលពេទ្យ ពិនិត្យឃើញខូចក្រលៀន

សោកស្តាយ! លោក ងិន សុខគ្រវ៉ារ ម្ចាស់បទ «ស្អាតជានិច្ច» ទទួលមរណភាពហើយ នេះជាប្រវត្តិ និង ដំណើរក្នុងអាជីពត្រឹមវ័យ ៧៥ ឆ្នាំរបស់លោក

កក់កន្លែងគេងទៅ! បាតុភូតសមរាត្រីព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ជិតមកដល់ហើយ នេះជាម៉ោងពេល និង ថ្ងៃទៅទស្សនា

កម្មមានពិត! យាយបណ្ឌិតថៃដែលនិយាយមើលស្រាលខ្មែរកោកៗ ពេលនេះត្រូវអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃប្តឹង ព្រោះតែមាត់ឥតគម្រប

មិនលេងសើចទេ! ជំងឺឯកោកំពុងរាតត្បាតជិត ៣០ ប្រទេស នៅអាមេរិកគួរឱ្យបារម្ភជាងគេ ព្រោះអ្នកឯកោសុទ្ធតែវ័យក្មេង

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីបេក្ខជន ខេត្តព្រះវិហារ និង ឧត្តរមានជ័យ អាចមានសំណាងក្នុងការប្រឡង ព្រោះក្រសួងមានវិធានការថ្មី

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ស្វែងរកព័ត៌មាន​ ឬវីដេអូ