ក្តីសុខពិតៗ! ឆ្នាំ ២០២៤ ជិតបញ្ចប់ អ្នកឧកញ៉ា គិត ម៉េង រីករាយនឹងសមិទ្ធផលសំខាន់ៗទាំងអាជីវកម្ម និង ក្រុមគ្រួសារ

Share This

នៅក្នុងឆ្នាំ ២០២៤ អ្នកឧកញ៉ា គិត ម៉េង ដែលគ្រប់គ្នាស្គាល់ថាជាសេដ្ឋីវាល់លាននៅស្រុកខ្មែរ ហាក់ទទួលបានសមិទ្ធផលជាបន្តបន្ទាប់ មិនថាការធ្វើអាជីវកម្ម ក៏ដូចជាក្រុមគ្រួសារទាំងមូល។ ជាក់ស្តែង ថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុក អ្នកឧកញ៉ាបានបង្ហោះសាររៀបរាប់សមិទ្ធផលសំខាន់ៗសម្រាប់គ្រួសារ ខណៈដែលសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំ ២០២៤ នឹងត្រូវបានបញ្ចប់ឈានចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥។

អ្នកឧកញ៉ាបានសរសេររៀបរាប់ ដោយភ្ជាប់ជាមួយរូបភាពយ៉ាងដូច្នេះថា៖ «ខណៈឆ្នាំ២០២៤ ជិតបិទបញ្ចប់ ខ្ញុំកៀងអារម្មណ៍ ហើយជញ្ជឹងអំពីព្រឹត្តិការណ៍ និង បទពិសោធដ៏អស្ចារ្យក្នុងឆ្នាំនេះ ដែលពោរពេញដោយសមិទ្ធផលសំខាន់ៗសម្រាប់គ្រួសារយើង។

ភរិយារបស់ខ្ញុំបានកាន់តួនាទីជាប្រធានសមាគមសិល្បករខ្មែរ ដែលជាតួនាទីមួយថ្មី និង ធ្វើឱ្យយើងរំភើបចិត្ត។ នេះជាមុខតំណែងដែលគាត់រមែងចង់បំពេញ។ កូនៗរបស់យើងបន្តលូតលាស់ទាំងរូបរាងកាយ និង ប្រាជ្ញាស្មារតីបានល្អ។ កូនប្រុសច្បងរបស់យើង ស៊ូឡា បានបញ្ចប់ការសិក្សាថ្នាក់ខ្ពស់ ហើយបច្ចុប្បន្ននេះ កំពុងចូលរួមកាន់តែច្រើននៅក្នុងធុរកិច្ចគ្រួសាររបស់យើង។ កូនស្រីទីពីររបស់យើងឈ្មោះ ស៊ូរៀ ទើបឈានចូលវ័យ ១៨ ឆ្នាំ និង កំពុងក្លាយជាមនុស្សពេញវ័យ។ ចំណែកកូនពៅរបស់យើងពីរនាក់ទៀតគឺ ស៊ូណាវីន និង ស៊ូឡុង កំពុងតែធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃទៅតាមរបៀបរបបរស់នៅរបស់ពួកគេ។

ចំពោះអាជីពវិញ យើងមានការបណ្តាក់ទុនជោគជ័យមួយចំនួន និង ការបើកដំណើរការអាជីវកម្មថ្មីៗជាច្រើនដ៏គួរឱ្យរំភើបរីករាយ ដែលធ្វើឱ្យឆ្នាំនេះជាឆ្នាំនៃវឌ្ឍនភាព និង សមិទ្ធផលសម្រាប់យើងទាំងអស់គ្នា។

ខ្ញុំពិតជាមានអំណរគុណយ៉ាងជ្រាលជ្រៅ ព្រោះថាឆ្នាំនេះពិតជាឆ្នាំដែលយើងចងចាំ ហើយយើងរង់ចាំស្វាគមន៍ឆ្នាំ ២០២៥ ជាមួយនឹងក្តីសង្ឃឹម និង ព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀត។ ឆ្នាំ២០២៤ ពិតជាឆ្នាំមួយដែលយើងបំភ្លេចមិនបាន!»

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ