នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៤ នេះ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីថៃ បានផ្ដល់កិច្ចសម្ភាសក្នុងករណីដែលសម្តេចតេជោ ហ៊ុន សែន បានចេញគោលនយោបាយទាំង ៦ ចំណុច ដែលត្រៀមឆ្លើយតបទៅនឹងប្រទេសថៃ ជាពិសេសគឺការបិទច្រកដូង នៅបាត់ដំបង នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥។
លោកស្រីបានឱ្យដឹងថា កម្ពុជាអាចមានការយល់ច្រឡំថាថៃអាចមានការផ្តាច់ភ្លើង ផ្តាច់អ៊ីនធឺណេត នេះគឺជាគម្រោងត្រៀមទុកពិតមែន តែខាងរដ្ឋាភិបាលថៃនៅមិនទាន់ចេញថ្លែងការណ៍នៅឡើយ ព្រោះត្រូវឆ្លងកាត់សភាសន្តិសុខជាតិជាមុនសិន។ ហើយពេលនេះលោកស្រី កំពុងតែឱ្យខាងក្រសួងការបរទេសទំនាក់ទំនងទៅខាងកម្ពុជាដើម្បីបកស្រាយនិយាយគ្នា។
លោកស្រីបានឱ្យដឹងថា មិនដឹងថានរណាធ្វើឱ្យលេចព័ត៌មានទៅនោះទេ ទើបធ្វើឱ្យមានការយល់ច្រឡំបែបនេះកើតឡើង។ ចំណែក លទ្ធផលនៃការប្រជុំ JBC នឹងចេញមកយ៉ាងណា លោកស្រីនឹងផ្តល់ដំណឹងទៅប្រជាជនតាមក្រោយទៀត៕
ប្រភព៖ Khaosod