នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបង្ហោះសារបញ្ជាក់ក្រោយពីមានព័ត៌មានមិនពិតបានផ្សាយថា ៖ «ចិន រកឃើញមេរោគស៊ីសូតថ្មីបង្កក្ដីបារម្ភ ផ្ទុះជំងឺរាតត្បាត ដូចកូវីដ ១៩»។
ចំពោះការផ្សព្វផ្សាយនេះ ខាងនាយកដ្ឋានបានបញ្ជាក់ឱ្យបានដឹងថា ៖ «ពុំមានការរកឃើញមេរោគផ្លូវដង្ហើមថ្មី ដែលបង្កឱ្យរាតត្បាតប៉ះពាល់ដល់សុខភាពសាធារណៈនៅប្រទេសចិន ដូចការផ្សាយរបស់សារព័ត៌មានមួយចំនួននោះទេ។ ការរកឃើញមេរោគថ្មីៗ ជាការសិក្សាក្នុងមន្ទីរពិសោធន៍តែប៉ុណ្ណោះ ។ នាយកដ្ឋាន កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត»៕