ចែកគ្នាដឹង! «ថ្នាំបង្ការឆ្លងមេរោគអេដស៍» ត្រូវបានប្រកាសឱ្យប្រើជាផ្លូវការនៅកម្ពុជា ជាមួយប្រសិទ្ធភាពការពារដល់ទៅ ៩៥%

Share This

កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រសួងសុខាភិបាល បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាប្រឹពចាក់ (CAB-PrEP) ដែលឱសថនោះមានឈ្មោះថា «កាបូតេក្រាវៀ (Cabotegravir)» គឺជាប្រភេទឱសថចាក់ សម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍។

តាមរយៈពិធីដាក់ឱ្យប្រើជាផ្លូវការនេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្ដិ បានថ្លែងថា «ការប្រកាសដាក់ឱ្យប្រើប្រាស់ CAB-PrEP នេះ គឺជាផ្តល់ជាជម្រើសថ្មីមួយ ប្រកបដោយនវានុវត្តន៍ សម្រាប់ក្រុមប្រជាជនប្រឈមមុខ ដើម្បីជ្រើសរើសក្នុងការបង្ការខ្លួន ពីការឆ្លងមេរោគអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព ហើយប្រទេសកម្ពុជាក៏ជាប្រទេសដំបូងគេនៅក្នុងតំបន់ ដែលបានដាក់ឱ្យប្រើប្រាស់ CAB-PrEP នេះជាវិធីសាស្ត្រមួយ នៃយុទ្ធសាស្ត្របង្ការមេរោគអេដស៍ ដែលមានលក្ខណៈរួមបញ្ចូលគ្នា និង ផ្តល់ជម្រើសច្រើនក្នុងការបង្ការ។ ឱសថ CAB-PrEP នេះ ត្រូវចាក់រៀងរាល់ពីរខែម្តង ផ្តល់នូវជម្រើសមួយងាយស្រួល មានឯកជនភាព បន្ថែមលើជម្រើស PrEP លេប ដែលមានប្រសិទ្ធភាពខ្ពស់រហូតដល់ ៩៥% ក្នុងការបង្ការមេរោគអេដស៍»

លោកជំទាវបានគូសបញ្ជាក់ថា ក្នុងជំហានដំបូង ក្រសួងសុខាភិបាលនឹងដាក់ឱ្យប្រើប្រាស់ថ្នាំ CAB-PrEP នៅរាជធានីភ្នំពេញ គឺមាននៅគ្លីនិកជាតិព្យាបាលជំងឺអេដស៍ សើស្បែក និង កាមរោគ ( ART-1 and ART-2), គ្លីនិកជាតិទីតាំងទី ២ នៅទួលគោក (NCHADS-AHF ART-3 គឺមណ្ឌលសុខភាពទួលគោក និង សមាគមឈូកស (គ្លីនិកឈូកស)។ លោកស្រីបានថ្លែងទៀតថា «តាមរយៈការដាក់ឱ្យប្រើប្រាស់ឱសថ CAB-PrEP យើងកំពុងផ្តល់នូវជម្រើសថ្មីមួយទៀត នៃការបង្ការដែលមាន សម្រាប់សហគមន៍របស់យើង ជាពិសេសក្រុមដែលប្រឈមមុខខ្ពស់បំផុតនឹងការឆ្លងមេរោគអេដស៍ ដើម្បីជំរុញការឈានទៅសម្រេចបានគោលដៅ ៩៥ ៩៥ ៩៥ នាឆ្នាំ ២០២៥ នេះ»

ក្នុងនោះដែរ ក្រសួងក៏សូមអំពាវនាវឱ្យប្រជាជន ក្រុមប្រជាជនប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ យុវវ័យ ត្រូវប្រកាន់ភ្ជាប់នូវផ្នត់គំនិត និង ឥរិយាបថវិជ្ជមាន ក្នុងការបង្ការការចម្លងមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង គ្រួសារយើង សហគមន៍យើង និង សង្គមជាតិយើងពីការរីករាលដាលនៃមេរោគអេដស៍ ព្រោះថា «យើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ» និង បើបានប្រព្រឹត្ត ឬសង្ស័យថាខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ ចូលប្រញាប់រួសរាន់ទៅស្វែងរកសេវាផ្តល់ប្រឹក្សា និង ធ្វើតេស្តរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និង រក្សាការសម្ងាត់ ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ដែលអាចប្រើប្រាស់ ក្នុងការសម្រេចចិត្ត ទៅទទួលសេវាថែទាំ និង ព្យាបាលបន្តបានទាន់ពេលវេលា៕

ប្រភព ៖ Fresh News

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) មួយថ្ងៃ ១០០ រឿង! នៅសុខៗ តា Nawat ហៅប៉ូលិសមួយក្រុមមកទីតាំងសណ្ឋាគារដែលកំពុងដំណើរការប្រកួត MU ផ្អើលបវរកញ្ញាពេញហ្នឹង

ក្លាយជាម្ដាយគេជិត ៣ ខែ កែវ សុបញ្ញា ប្ដូរការរស់នៅសឹង ១៨០ ដឺក្រេ ផ្ទុយស្រឡះពីកាលមិនទាន់មានកូន តែពេញចិត្តនឹងលះបង់

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

អ្នកលក់ផាកពិន័យធ្ងន់ជាងអ្នកទិញ! ប្រទេស ម៉ាល់ឌីវ ផ្ដើមអនុវត្តច្បាប់តឹងរ៉ឹង ហាមអ្នកកើតក្រោយឆ្នាំ ២០០៧ ជក់បារីដាច់ខាត

ផ្អើលពិភពលោក! តារាស្រីដ៏ល្បីតែងខ្លួនជាតួអង្គ Medusa ថ្ងៃ Halloween មិនស្ដាយនឹងការចំណាយដើមទុនតែងខ្លួន

ព័ត៌មានបន្ថែម

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

អ្នកលក់ផាកពិន័យធ្ងន់ជាងអ្នកទិញ! ប្រទេស ម៉ាល់ឌីវ ផ្ដើមអនុវត្តច្បាប់តឹងរ៉ឹង ហាមអ្នកកើតក្រោយឆ្នាំ ២០០៧ ជក់បារីដាច់ខាត

សម្បូរណាស់នៅថៃ! បំបែកសម្បុកបុរសស្រឡាញ់បុរសមួយក្រុម ជុំគ្នាប្រព្រឹត្តទង្វើអនា-/ចា-រក្នុងសណ្ឋាគារមួយកណ្ដាលក្រុងបាងកក

កុំឱ្យខកម៉ោង! ថ្ងៃនេះថ្ងៃល្អ អាចនាំគ្រួសារជាទីស្រឡាញ់ «លាងស៊យ» នៅម៉ោងនេះ ត្រូវការតែគ្រឿងងាយៗ ៥ មុខទេ

សង្ឃឹមកែខ្លួន! អ្នកផលិតមាតិកា បញ្ញា​ ដែលបង្អាប់ឈ្មោះខេត្តតាកែវ ក៏ជាអ្នកតាកែវដែរ ពេលនេះត្រូវប៉ូលិសហៅវាស់កម្ពស់ និង ផ្ដិតមេដៃធ្វើកិច្ចសន្យា

នៅប្រទេសកេនយ៉ា ប្រទះហេតុការណ៍បាក់ដីធ្ងន់ធ្ងរ បណ្តាលឱ្យមនុស្សស្លា./ ប់ ២១ នាក់ និង បាត់ខ្លួន ៣០ នាក់រកមិនទាន់ឃើញ

ចាប់ពីថ្ងៃនេះដល់បុណ្យអុំទូក! កម្ពុជា ទទួលឥទ្ធិពលពីព្យុះទី ២៥ ឈ្មោះ «កាលម៉េហ្គី» អាចមានភ្លៀងផ្គររន្ទះ ស្ទើរគ្រប់ខេត្តក្រុង

ព្រះ-អើយ! ផ្ទុះការព្រួយបារម្ភលើមនុស្សរាប់ម៉ឺននាក់នៅស៊ូដង់ កំពុងជាប់នៅទីក្រុងយោធាកាន់កាប់ មិនដឹងជោគវាសនាទៅជាយ៉ាងណា

ស្វែងរកព័ត៌មាន​ ឬវីដេអូ