នៅព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្តីពីការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។
គួរឱ្យដឹងផងដែរថា រាជរដ្ឋាភិបាល បាន និង កំពុងយកចិត្តទុកដាក់ខ្ពស់ លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និង ពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ រាជរដ្ឋាភិបាលសូមដាក់ចេញ នូវវិធានការណែនាំផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ទី៥ និង ទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ដោយឡែក ចំពោះការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និង តាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។
សូមអានសារាចរលម្អិតនៅខាងក្រោម ៖