នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញសេចក្តីជូនដំណឹងស្ដីពីការបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃ នៅគ្រប់ស្ថានីយទូរទស្សន៍ និង សង្វៀននានា។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ដល់ម្ចាស់ស្ថានីយទូរទស្សន៍ និង ក្រុមហ៊ុនដៃគូរអភិវឌ្ឍន៍ ឱ្យបានដឹងថា ចាប់ពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៥ នេះ ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃ នៅគ្រប់ស្ថានីយទូរទស្សន៍ និង សង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រហូតដល់មានការជូនដំណឹងជាថ្មី។
ក្នុងន័យនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ណែនាំដល់ម្ចាស់ស្ថានីយទូរទស្សន៍ និង ក្រុមហ៊ុនដៃគូរអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជា ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖