ក្ដៅៗ ក្រសួងធម្មការ ទម្លាយកំណត់ហេតុ​ពីការដោះស្រាយករណីបុរសម្នាក់តាំងខ្លួនជាឥសីនៅភ្នំត្បែង ដែលតារាចម្រៀង មាស សុខសោភា ធ្លាប់ឧបត្ថម្ភលុយរាប់ម៉ឺនដុល្លារ

Share This

តាមរយៈលិខិតមួយដែលទទួលបាន នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងធម្មការ និង សាសនា បានបញ្ជាក់ពីកំណត់ហេតុអង្គប្រជុំ ពិភាក្សាលើការសាងសង់អាស្រម វង្ស ចក្រាយុត្តិ ពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ ហន ភា ដែលបានតាំងខ្លួនជាឥសី គ្រោងសាងសង់អាស្រមដែលស្ថិតនៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ខណៈកំណត់ហេតុនេះ ត្រូវបានបង្ហាញឡើង ក្រោយផ្ទុះការជជែកវែកញែកនៅលើបណ្ដាញសង្គម Facebook ពាក់ព័ន្ធការញុះញង់ប្រជាពលរដ្ឋឱ្យជឿជំនឿមិនសមហេតុផលពីសំណាក់បុគ្គលឈ្មោះ ហន ភា ពិសេសរឿងរ៉ាវជំនឿពាក់ព័ន្ធជាមួយតារាចម្រៀងល្បីឈ្មោះ អ្នកនាង មាស សុខសោភា។

តាមរយៈអង្គប្រជុំ ឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ៖ «រដ្ឋបាលខេត្តមិនហាមឃាត់ពាក់ព័ន្ធនឹងជំនឿនោះទេ ប៉ុន្តែត្រូវបញ្ជាក់ឱ្យច្បាស់ពីគោលបំណង និង បែបបទនៃការគោរពនៃជំនឿរបស់ខ្លួនឱ្យបានច្បាស់។ បន្ថែមលើនេះ ដើម្បីគ្រប់គ្រងបានច្បាស់លាស់ក្នុងនាមអាជ្ញាធរដែនដី សូមឱ្យតំណាង និង អ្នកគ្រប់គ្រងអាស្រម វង្ស ចក្រាយុត្តិ ដែលស្ថិតនៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ធ្វើការបញ្ជាក់ជូនអង្គប្រជុំពាក់ព័ន្ធនឹងច្បាប់ បទបញ្ញត្តិដែលពាក់ព័ន្ធ រចនាសម្ព័ន្ធក្នុងការគ្រប់គ្រង ប្រភពហិរញ្ញវត្ថុ និង ខ្លឹមសារនៃវីដេអូ ដែលបានបង្ហោះលើបណ្តាញសង្គមនានា នាពេលកន្លងមក»

ក្នុងនោះ លោក ហន ភា តំណាងអាស្រម វង្ស ចក្រាយុត្តិ បានលើកឡើងថា គោលបំណងក្នុងការបង្កើតអាស្រមនេះ គឺចង់ប្រែក្លាយជាមជ្ឈមណ្ឌលវិបស្សនា តែមិនទាន់មានថវិកាគ្រប់គ្រាន់ ហើយពេលនេះគ្រាន់តែធ្វើតូបស្នាក់ នៅបណ្តោះអាសន្នតែប៉ុណ្ណោះ។ ចំពោះថវិកា មិនមានអ្នកឧបត្ថម្ភច្បាស់លាស់ទេ។ កន្លងមកមានអ្នកមកស្នាក់នៅតែនៅក្នុងរដូវចូលវស្សាប៉ុណ្ណោះ មិនមានការស្នាក់នៅជាអចិន្ត្រៃយ៍ទេ។ ចំពោះទីតាំងនេះ មានការចុះបញ្ជីប្លង់ត្រឹមត្រូវ។ កន្លងមក ពេលមានកម្មវិធី តែងធ្វើការជូនដំណឹងទៅអាជ្ញាធរដែនដី ដើម្បីជួយការពារ សុវត្ថិភាព ជាពិសេសគឺស្ត្រី។ អាស្រមមានគម្រោងក្នុងការសាងសង់ប្រាសាទនៅលើទីតាំងពិតប្រាកដមែន ប៉ុន្តែមិនយកតាមរចនាប័ថ្មប្រាសាទអង្គរវត្តនោះទេ។

តាមរយៈលិខិត បន្ទាប់ពីបានពិភាក្សារួចមក អង្គប្រជុំបានឯកភាពធ្វើការណែនាំតំណាងអាស្រម ដូចខាងក្រោម៖

១. តំណាងអាស្រម ត្រូវមកបំពេញបែបបទឱ្យបានត្រឹមត្រូវជាមួយអាជ្ញាធរមូលដ្ឋាន

២. លុបនូវរាល់វីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមនានា។

៣. ត្រូវគ្រប់គ្រង និង រាយការណ៍ពីសមាជិកសមាជិក និង រចនាសម្ព័ន្ធរបស់អាស្រម ក៏ដូចជាអ្នកមកគោរពប្រតិបត្តិឱ្យបានច្បាស់លាស់៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

ជួបឬនៅបុគ្គលិកអែបអប? នេះជាហេតុផលដែលពួកគេជ្រើសរើសការអែបអប ធ្វើខ្លួនដូចអ្នកម្នាង អាមាត្យ ជាជាងប្រើសមត្ថភាពពិត

(វីដេអូ) ជូលី ល្អហួស ផលិតចម្រៀង «ចោរសៀមឈ្លានពាន» អត្ថន័យពេញដោយក្ដីឈឺចាប់ ចងចាំទុកជាប្រវត្តិសាស្រ្ដ

ព័ត៌មានបន្ថែម

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

សម្គាល់មើលផង! បើសុខៗអណ្តាតប្រែប្រួលឡើងពណ៌ ៧ យ៉ាងនេះ កំពុងប្រាប់អ្នកពីបញ្ហាសុខភាពផ្នែកខាងក្នុង

ម្យ៉ាងដែរ! មានលុយជិត ៣០ ម៉ឺនដុល្លារតែខ្លាចគេខ្ចី មានអីកុម្ម៉ង់ទិញអីវ៉ាន់អនឡាញមកគរទុកពេញផ្ទះ ទាល់អស់លុយ

(វីដេអូ) រំជួលចិត្ត! ស្ត្រីជាជនស៊ីវិលម្នាក់រៀបរាប់ទាំងតក់ស្លុ/ត ពេលជាប់នៅប្រាសាទព្រះវិហារថ្ងៃថៃឈ្លានពាន ថៃផ្លោងគ្រា/ប់គ្មានមេត្តា

វង្វេងទៅៗ! ថៃបែកគំនិតសង់រូបសំណាកស្រដៀងព្រះបាទជ័យវរ្ម័នទី ៧ រួចនាំគ្នាគោរពបូជាចាត់ទុកជាដូនតាខ្លួន

មែនក៏អី? អ្នកដាក់រូប Profile ដដែលយូរៗឆ្នាំមិនព្រមប្តូរ ភាគច្រើន ៩០% គេថាគឺជាមនុស្សស្មោះ

គួរកាត់បន្ថយ! អ្នកជំងឺមហារីកដុំសាច់ខួរក្បាលម្នាក់ ចែករំលែកឱ្យកាត់បន្ថយអាហារទាំងនេះ បើមិនចង់ដេកគ្រែពេទ្យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ