នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៥ តាមសារព័ត៌មានប្រទេសថៃ The Nation បានចុះផ្សាយឱ្យដឹងថា ថៃបានសម្រេចចិត្តទម្លាក់ កម្រិតការទូតជាមួយកម្ពុជា ដោយកោះហៅឯកអគ្គរាជទូតថៃពីកម្ពុជា និង បណ្តេញឯកអគ្គរាជទូតកម្ពុជា ចេញពីទីក្រុងបាងកក។
ជាការឆ្លើយតបទៅនឹងទង្វើបែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជាថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី ២ និង ដកមន្ត្រីផ្សេងទៀតទាំងអស់ ដែលបម្រើការងារនៅស្ថានទូតកម្ពុជា ក្នុងទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ និង តម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួលចេញពីកម្ពុជាដូចគ្នា។
គួរឱ្យដឹងថា ការប្រកាសបណ្តេញមន្រ្តីទូតថៃ ធ្វើឡើងបន្ទាប់ពីភាគីថៃ បានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនត្រឡប់ពីកម្ពុជា ទៅប្រទេសថៃវិញ និង បណ្តេញឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកក ក្រោមលេសគ្មានមូលដ្ឋានច្បាស់លាស់រឿងផ្ទុះមីន៕
ប្រភព ៖ Fresh News