ជុំវិញរឿងរ៉ាវចចាមរ៉ាមក្នុងវិស័យអនឡាញ ដែលលេចឮថាមាននារីម្នាក់ត្រូវបានប្ដីរបស់ម្ចាស់ប្រ៊េនល្បីមួយ ធ្វើឱ្យមានផ្ទៃពោះ និង បង្ខំឱ្យយកកូនចេញពីផ្ទៃនោះ កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកធ្វើឱ្យមហាជនជាច្រើនបានផ្ទុះចែករំលែក និង វែកញែកពាសពេញបណ្ដាញសង្គមហ្វេសប៊ុក។
ក្រោយពីផ្ទុះរឿងរ៉ាវចចាមរ៉ាមនេះឡើង គេឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក មានមហាជនអ្នកតាមដាន និង អ្នកគាំទ្ររបស់ម្ចាស់ប្រ៊េននីមួយៗ បានបង្ហោះចែករំលែក និង មានការបញ្ចេញមតិសួរនាំជុំវិញរឿងនេះទៅកាន់ម្ចាស់ប្រ៊េនរៀងៗខ្លួនទៀតផង។

ស្របពេលនេះដែរ ងាកទៅមើលហ្វេសប៊ុកផេករបស់ម្ចាស់ប្រ៊េនល្បីៗ ៣ រូប ក៏បានឃើញចេញបង្ហោះសារជុំវិញរឿងរ៉ាវខាងលើ ក្នុងន័យឆ្លើយតបបង្ហាញពីភាពស្អាតស្អំក្នុងគ្រួសារប្ដីប្រពន្ធរៀងៗខ្លួន ជៀសវាងការយល់ច្រឡំពីមហាជន ដោយម្ចាស់ប្រ៊េនទាំង ៣ រូប ចេញបញ្ជាក់ឱ្យដឹងថា គ្រួសាររបស់ពួកគេមិនមានពាក់ព័ន្ធជុំវិញរឿងចចាមរ៉ាមនេះឡើយ ព្រមទាំងគិតថាគ្រាន់តែជារឿងប្រឌិតដែលបង្កើតឡើងដោយបុគ្គលណាម្នាក់ ដើម្បីបំបែកបំបាក់គ្រួសារគេប៉ុណ្ណោះ។
១. លោកស្រី ឡាយ ស៊ូយៀក ហៅ ចែយៀក
ការបង្ហោះនោះ លោកស្រី ឡាយ ស៊ូយៀក បានរៀបរាប់ថា ៖ «បើគ្រាន់តែបង្កើត សាច់រឿងចង់បំបែកបំបាក់គ្រួសារគេ ទាំងប្រពន្ធគេពោះធំ អាចថាវាអាក្រក់ណាស់ តាមពិតអាចថាបុគ្គលនោះកំពុងរស់ក្នុងភាពវេទនា គ្មានក្តីស្រឡាញ់ អាចថា គ្មានកូន ឬ មិនចេះស្រឡាញ់ក្មេង មួយទៀតគ្រួសារមិនសមប្រកប ទើបឆ្លៀតឱកាសចង់ឱ្យប្រពន្ធគេប៉ះផ្លូវចិត្ត និង គ្រាំគ្រាដូចបំណង អាចថាជាភាពរីករាយកំដរជីវិតរបស់ពួកគេ ត្រូវចាំអ្នកពោះធំ គឺព្រលឹងពីរ ភ្នែក 4 កុំចង់បំផ្លាញគេ បើនិយាយពីបណ្តាសា គឺ ស័ក្តិសិទ្ធ ណាស់ បើគេជាមនុស្សសាងល្អ បុណ្យខ្ពស់ អ្នកចង់បំផ្លាញគេ គឺត្រូវរលាយខ្លួនឯង រង់ចាំតាមដានទស្សនាភាគបន្ត មនុស្សធ្វើទេវតាមើល កម្មពារមិនវង្វេងម្ចាស់ ជឿជាក់ស្វាមីខ្ញុំ 1000000% ចាំពេលក្រោយគាត់ប្រែ ចាំខ្ញុំប្រាប់ណា តែពេលនេះ រកកន្លែងទាស់មិនឃើញទេ»។



២. លោកស្រី អ៊ឹម សុគន្ធា
សារនោះ លោកស្រី អ៊ឹម សុគន្ធា បានរៀបរាប់លើហ្វេសប៊ុកថា ៖ «មានគេសួរខ្ញុំថា ដឹងរឿងហ្នឹងអត់…? CEO មានផ្ទៃពោះប៉ុន្មានអ្នកនៅស្រុកខ្មែរនេះ ហ៊ឺ តើបងគិតម៉េចដែររឿងហ្នឹង? រាល់ថ្ងៃនេះ រឿងក្នុងសង្គមបច្ចុប្បន្នមានច្រើនស្ទើររាល់ថ្ងៃ តែសួរថាតាមទាន់អត់ចែ?… ចង់ប្រាប់ថាតាមមិនទាន់ទេ ពីព្រោះរវល់ពេកធ្វើការផង ដើរលេងផង អ៊ីចឹងបានមិនសូវដឹងរឿងអីច្រើនទេ ហើយតែងតែមានគេឆាតសួរ ហើយប្រាប់បានដឹងរឿងខ្លះ តាមមិនទាន់ស្ទើរគ្រប់រឿង។ ហើយរឿងយប់មិញហ្នឹងមានគេឆាតសួរខ្ញុំដែរ ហើយខមិនខ្លះក៏ឃើញមានឈ្មោះខ្ញុំដែរ… ខ្ញុំក៏ជា CEO ម្នាក់ដែលកំពុងមានទម្ងន់ តែសួរថាប៉ះពាល់ផ្លូវអារម្មណ៍ខ្ញុំអត់? ចង់ប្រាប់ថា… អត់ទេបងប្អូនកុំបារម្ភ មើលតែរូបថតមួយសន្លឹកហ្នឹងទៅដឹងហើយចាសហ្វេនៗ។ ការស្រឡាញ់ប្ដីប្រពន្ធ ការជឿជាក់គ្នា ការអត់ឱនគ្នា គឺមិនអាចមានជនទី ៣ មកបំផ្លាញយើងបានទេ សូមកុំគិតច្រើនម៉ាក់ CEO ទាំងអស់ ខ្ញុំគិតថារឿងនេះមានមែនជារឿងពិតទេ អ្នកដែលសរសេរហ្នឹងមើលទៅដូចកើតរោគចិត្តទេ»។



៣. អ្នកនាង ស្រីណៃ
លើហ្វេសប៊ុកផេករបស់អ្នកនាង ស្រីណៃ បានរៀបរាប់ថា «ពូ Ray នេះ ទាំង Fb Ig Telegram លេខដៃ នៅ Mi ណៃទាំងអស់ តាភ្នែកមិនហ៊ានមើលស្រីផង អ៊ីចឹងដកគ្រួសារ mi ណៃ ចេញកុំតែចេះវិភាគ»។ ជាមួយគ្នានោះ ស្វាមីរបស់ ស្រីណៃ ក៏បានបង្ហោះរៀបរាប់ដែរថា ៖ «អស់ស្មោះត្រឹមប្តីម្នាក់ហើយបាទ បើបងប្អូនណាឃើញមិនល្អនៅក្រៅ ផ្ញើឱ្យប្រពន្ធខ្ញុំចុះ ជូនសាគុណ 1 លាន $ បាទ»៕



