ក្ដៅដូចបាយពុះ! នារីម៉ូឌែល មិនទាន់ទទួលយកការសុំទោសពី MC Vutha ព្រោះវីដេអូសុំទោសនោះ ហាក់ធ្វើឡើងមិនចេញពីចិត្ត

Share This

ពិតណាស់ ជុំវិញរឿងរ៉ាវដ៏ក្ដៅគគុកដែលមហាជនអ្នកគាំទ្របានផ្ទុះការចែករំលែកវែកញែក និង ប្រតិកម្មខ្លាំងលើពិធីករកីឡាឈ្មោះ Mc Vutha ក្រោយពីឃើញវីដេអូមួយលោកបាននិយាយប្រើពាក្យសម្ដីមិនសូវសមរម្យបែបបញ្ឆិតបញ្ឆៀងលេបខាយលើរូបរាងកាយរបស់នារី Model ក្នុងកម្មវិធីកីឡាមួយ ដែលមហាជនចាត់ទុកជាពាក្យសម្ដីបំពានមើលងាយដល់ស្រ្តីខ្មែរ។

ស្របពេលមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកក្នុងចង្កោមសិល្បៈជាច្រើនបានផ្ទុះរិះគន់មិនពេញចិត្តខ្លាំងលើពាក្យសម្ដីរបស់ពិធីកររូបនេះ ក្រឡេកទៅមើលហ្វេសប៊ុករបស់ MC Vutha ក៏បានឃើញលោកចេញវីដេអូមួយដោយនិយាយសុំទោសទៅកាន់នារី Model ជុំវិញរឿងយកវីដេអូនេះបង្ហោះលើហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់នាង។

ចំពោះវីដេអូសុំទោសនេះដែរ ត្រូវបានមហាជនលើបណ្ដាញសង្គមចែករំលែក និង វែកញែកជាថ្មី ដោយក្នុងនោះមតិភាគច្រើនរបស់មហាជនគឺមិនសូវពេញចិត្តចំពោះការសុំទោសរបស់លោកឡើយ ដោយគិតថាលោកពុំទាន់បានទទួលកំហុសនូវពាក្យសម្ដីដែលលោកបាននិយាយទៅកាន់នារីម៉ូឌែលរូបនោះនៅឡើយ គ្រាន់តែសុំទោសត្រឹមតែការកាត់តវីដេអូបង្ហោះដោយមិនមានការអនុញ្ញាតប៉ុណ្ណោះ។

យ៉ាងណាមិញ បើងាកទៅមើលហ្វេសប៊ុករបស់នារីម៉ូឌែលវិញ ដែលមានឈ្មោះថា រស្មី ក៏បានចេញបង្ហោះសារលើកនិយាយពីរឿងរ៉ាវដែលបានកើតឡើងដោយអរគុណដល់មហាជនអ្នកគាំទ្រចំពោះការបារម្ភលើកទឹកចិត្ត ព្រមទាំងឆ្លើយតបទៅកាន់ការសុំទោសរបស់ពិធីកររូបនោះដែរ ដោយនាងយល់ថាការសុំទោសនោះមិនទាន់ពេញលេញត្រង់ចំណុចខ្លះ និង ហាក់មិនចេញពីចិត្តឡើយ។

សារនោះ នារី Model រស្មី បានបង្ហោះរៀបរាប់ថា ៖ «នាងខ្ញុំ មុនីរស្មី ដែលជា ម៉ូដែលនៅក្នុងវីដេអូដែលពុកម៉ែបងប្អូនបានឃើញ។ នាងខ្ញុំមកទីនេះ ដើម្បីអរគុណ ពុកម៉ែ បងប្អូន មិត្តរួមការងារ មហាជនទាំងអស់ដែលបានបញ្ចេញមតិ និង បង្ហាញនូវក្តីស្រឡាញ់មកចំពោះនាងខ្ញុំ។ ក្តីស្រឡាញ់រាប់អាន ការផ្ញើសារលើកទឹកចិត្តរបស់បងប្អូន បានជួយសម្រាលការខូចចិត្ត និង សេចក្តីខ្មាសអៀនរបស់ខ្ញុំច្រើន នាងខ្ញុំពិតជាអរគុណនូវទឹកចិត្តដែលមិនអាចកាត់ថ្លៃបាន។ ការនិយាយបៀតបៀនជាសាធារណៈ និង ការសុំទោសតាមវីដេអូមករូបនាងខ្ញុំដែលមាននូវអត្ថន័យ ទទួលកំហុសរបស់ពិធីករដែលខ្ញុំមិនសូវស្គាល់ដែរនោះ នៅមានលក្ខណៈមិនពេញលេញនៅចំណុចខ្លះ។

– មិនសំពះសុំទោស ឥរិយាបថមិនចេញពីចិត្ត (អាចប្រហែលគាត់គិតថា ខ្ញុំដូចជាឈ្មោះ រស្មី ហ្នឹង មានអាយុ តិចជាង) តែកន្លែងគាត់គួរច្បាស់ជាងនេះ គឺ ខ្ញុំ និង គាត់ ខ្មែរដូចគ្នា ហើយគាត់បាននិយាយបៀតបៀនខ្ញុំជាស្រី។

– ខ្លឹមសារនៅក្នុងវីដេអូ គឺ ខុសពី admin ដែលផុស ច្រើនជាងការនិយាយបៀតបៀន មានន័យថាគាត់ នៅចាត់ទុកថា វាគឺជាការនិយាយលេងសើចដដែល។

– មិនបានបញ្ជាក់ថា ឈប់ពោលពាក្យបៀតបៀនមនុស្សស្រី ស្ត្រី និង ក្មេងស្រី។

– មិនបញ្ជាក់ថា ខ្លួនមិនត្រូវនិយាយបៀតបៀនចំពោះបុគ្គលណាក៏ដោយ (មិនមែនត្រឹមខ្ញុំមនុស្សគាត់មិនស្គាល់ទេ គឺ ក្មេងចាស់ប្រុសស្រី ភេទណាក៏ដោយ សុទ្ធតែមិនត្រូវ មិនសក្ត័សមឱ្យមានការបៀតបៀន តាមគ្រប់រូបភាព)។

នៅមានចំនុចផ្សេងទៀត តែមិនដឹងនិយាយពីណាទៅណាឱ្យសម ព្រោះមិនចង់រឮកនូវពាក្យដែលនាងខ្ញុំទទួលបានពីគាត់ និង មជ្ឈដ្ឋានរបស់គាត់ឡើងវិញ។ នាងខ្ញុំបានតាំងចិត្តមកសរសេរនៅទៅនេះដំបូង និង តែម្តងគត់ សម្រាប់រឿងរ៉ាវដែលបានកើតឡើងនេះ ព្រោះមិនចង់និយាយច្រើន គិតច្រើន តែក៏មានចិត្តមួយទៀតថា ខ្ញុំក៏មិនត្រូវអនុញ្ញាតឱ្យសកម្មភាពបែបនេះកើតឡើងទៀតចំពោះនាងខ្ញុំ ឬបុគ្គលណាម្នាក់បន្តទៀតឡើយ។ តើនាងខ្ញុំគួរធ្វើបែបណា? តើវីដេអូសុំទោសរបស់គាត់មួយនោះ គ្រប់គ្រាន់ឱ្យនាងខ្ញុំលើកលែងឱ្យគាត់ទេ? តើស្ត្រី និង ក្មេងស្រីដែលជួបបញ្ហា ដូចឬស្រដៀងនឹងនាងខ្ញុំ គួរធ្វើបែបណា រកអ្នកណា ដែលអាចជួយគាំទ្រ និង ដោះស្រាយឱ្យនាពេលដែលអាចកើតឡើងលើកក្រោយទៀត? តើអ្នកដែលមានម្តាយ ប្រពន្ធ បងប្អូនស្រី មិត្តស្រី ក៏នៅតែអាចមិនយល់ពីការផ្តល់តម្លៃស្ត្រីមែនទេ? តើសក្តិសមទេដែលមនុស្សស្រី ត្រូវបានកំណត់ដោយទស្សនៈផ្សេងៗ ថាខ្សោយ ឬថាជាទេសភាពសម្រាប់ទស្សនា ដូចដែលពាក្យពិធីករថា បានឃើញហើយ (ក្តក់មាត់) មនុស្សប្រុសយើងអាយុវែងនោះ? មតិយោបល់ និង ដំបូន្មានរបស់បងប្អូន ពិតជាមានន័យណាស់សម្រាប់នាងខ្ញុំ ជាពិសេស ស្ត្រី និង ក្មេងស្រីគ្រប់រូប»៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ឆ្នាំងណាគ្របនឹងមែន! ប្រពន្ធអ្នកល្បួងក្មេងប្រុសអាយុក្រោម ១៨ ឆ្នាំថតវីដេអូរកលុយតាម Onlyfans ឯប្ដីជាអ្នកយកផុស មួយខែៗចាំតែដេកកើបលុយ

ចង់សាកអត់? កប៉ាល់កម្សាន្តមួយ តម្រូវឱ្យភ្ញៀវពាក់ស៊ីវិល ចំណាយម្នាក់តែជាង ១ ម៉ឺនដល់ ៥ ម៉ឺនដុល្លារ បានស្រាលខ្លួន រំសាយកង្វល់ ស្រឡាញ់ខ្លួនឯងជាងមុន

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុត អ្នកផលិតមាតិកាវីដេអូ ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណីហើយ និង រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

កៀកថ្ងៃសែនក្បាលទឹក! មកដឹងត្រណម ១៨ យ៉ាង ត្រូវប្រុងប្រយ័ត្ន ក្នុងរដូវកាលសែនក្បាលទឹក ២០២៥

(វីដេអូ) ជីវិតអាពាហ៍ពិពាហ៍ស្ងប់ស្ងាត់មួយរយៈ កែវ ឡាវីញ និយាយទាំងញញឹមថា ពេលនេះនាងនៅម្នាក់ឯង

ព័ត៌មានបន្ថែម

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុត អ្នកផលិតមាតិកាវីដេអូ ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណីហើយ និង រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

(វីដេអូ) ជីវិតអាពាហ៍ពិពាហ៍ស្ងប់ស្ងាត់មួយរយៈ កែវ ឡាវីញ និយាយទាំងញញឹមថា ពេលនេះនាងនៅម្នាក់ឯង

សោកស្ដាយ! Miss Universe ឆ្នាំ ១៩៦២ សញ្ជាតិអាហ្សង់ទីន បានទទួលមរណ.ភាពក្នុងវ័យ ៨៧ ឆ្នាំ

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

ប៉ុន្មានចំណុចនេះបង្ហាញថា ទេព បូព្រឹក្ស ពិតជាសិល្បការិនីចម្រៀងមានស្ទីលប្លែកគេ ហើយឆក់បានប្រិយភាពខ្លាំងតាំងពីដំបូង

(វីដេអូ) ជូលី ល្អហួស ផលិតចម្រៀង «ចោរសៀមឈ្លានពាន» អត្ថន័យពេញដោយក្ដីឈឺចាប់ ចងចាំទុកជាប្រវត្តិសាស្រ្ដ

នៅចាំទេ? បង្ហាញបច្ចុប្បន្នភាព ដួង ម៉ាណា ពិធីការិនីពេញដោយវោហារក្នុងកម្មវិធី «តារាក្នុងដួងតារា» កាលជាង ១០ ឆ្នាំមុន

ពេជ្រ សូលីកា ប្រកាសជួយផ្សព្វផ្សាយមិនគិតលុយ សម្រាប់បងប្អូនកសិករដាំបន្លែធម្មជាតិទាំងអស់ទូទាំងប្រទេស

ស្វែងរកព័ត៌មាន​ ឬវីដេអូ