នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ Anne Jakkaphong ដែលជាម្ចាស់ Miss Universe Organization និង ក្រុមហ៊ុន JKN Global Group Public Limited បានសម្រេចចិត្តលាលែងចេញពីតំណែងទាំងអស់នៅក្នុងក្រុមហ៊ុន ក្រោយពីជួបប្រទះបញ្ហាហិរញ្ញវត្ថុ និង ការចោទប្តឹង។
តាមព័ត៌មានបានឱ្យដឹងថា Anne Jakkaphong កំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ និងការចោទប្រកាន់ផ្លូវច្បាប់ពីសំណាក់ការិយាល័យគណៈកម្មការទីផ្សារមូលបត្ររបស់ថៃ ដែលប៉ះពាល់ដល់មុខមាត់ក្រុមហ៊ុន និងទំនុកចិត្តវិនិយោគិនជាច្រើន ទើប Anne Jakkaphong រួមទាំងប្អូនស្រី ក៏បានសម្រេចចិត្តលាលែងពីតំណែងប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលទាំងអស់របស់ក្រុមហ៊ុន ដើម្បីអនុញ្ញាតឱ្យមានដំណើរការស៊ើបអង្កេតខាងផ្លូវច្បាប់។
ដោយឡែក ខាងគណៈកម្មការទីផ្សារមូលបត្ររបស់ថៃបានប្តឹង Anne Jakkaphong រួមទាំងប្អូនស្រី តាមរយៈ DSI ថាបានធ្វើរបាយការណ៍ហិរញ្ញវត្ថុកាលពីឆ្នាំ ២០២២ មិនត្រឹមត្រូវ ហើយអាចនឹងមានការលាក់បាំងការពិតមួយចំនួនទៀតផង៕
ប្រភព៖ ThairathMoney