ក្រោយកម្មវិធី MSC 2025 បានបញ្ចប់ ឃើញថា កញ្ញា អេនណា រ៉ូស បានរបូតតំណែងជាម្ចាស់មកុដ និង មិនបានទទួលចំណាត់ថ្នាក់ Top ណាមួយឡើយ ដែលធ្វើឱ្យនាងបានបង្ហោះសារមិនពេញចិត្តជាបន្តបន្ទាប់។ ដូចជាសារមួយ នាងបានបង្ហោះថា «បវរកញ្ញាមុខដូចខ្មោចឈ្លក់ទឹក កាតឿមុខដូចឈើ គេហៅថាខ្សែ» ជាដើម។
ហាក់ដូចជាឆ្លើយតបនឹងសារខាងលើ កញ្ញា សារី ស្រីពេជ្រ ដែលជាម្ចាស់មកុដលំដាប់អន្តរជាតិកម្មវិធី Miss Petite Global 2022 នាងក៏បានបង្ហាះសារមួយថ្មីថ្មោង ដូចកំពុងសំដៅដល់អ្នកដែលថាឱ្យបវរកញ្ញាតឿ នាងថាបើរកនាង នាងនៅទីនេះ ព្រមទាំងបបួលប្រកួតកម្មវិធីបវរកញ្ញនារីកម្ពស់ ១,៥០-១,៦០ ម៉ែត្រ ទៀតផង។
កញ្ញា សារី ស្រីពេជ្រ សរសេររៀបរាប់ដូច្នេះថា៖ «បងបវរកញ្ញានោះ សួររកបវរកញ្ញាតឿ មិនយកដាក់ខ្លួនទេ តែបើរកខ្ញុំនៅនេះ បងចង់សាកប្រឡងអត់កម្មវិធី Miss petite global គេបង្កើតឡើងសម្រាប់អ្នករាងតូចច្រឡឹងកម្ពស់ 1.50-1.60 cm ហើយចង់ដឹងថាបងខ្ពស់ប៉ុនណាទៅបានដៀលគេយ៉ាងនឹង។ កម្ពស់អត់បានបញ្ជាក់ពីសន្តានទេបង បើធ្លាក់ហើយយកពេលទៅអភិវឌ្ឍន៍ខ្លួនទៅ ក្រែងមានផ្លូវដើរបន្ត ហើយរៀនមើលកំហុសខ្លួនឯងផង ថាខ្លួនបានធ្វើអ្វីខ្លះដាក់ក្រុមការងារ និង កម្មវិធី»។
គួរឱ្យដឹងដែរថា កញ្ញា សារី ស្រីពេជ្រ ជាបវរកញ្ញាកម្ពុជាដំបូងគេបង្អស់ ដែលបំបែកកំណត់ត្រាឈ្នះមកុដពីឆាកអន្តរជាតិ Miss Petite Global 2022 នៅប្រទេសម៉ាឡេស៊ី។ កញ្ញាបានធ្វើឱ្យគ្រប់គ្នាកោតស្ញប់ស្ញែងចំពោះភាពជោគជ័យដ៏ធំធេង ដែលនេះជាមោទកភាពរបស់ប្រទេសកម្ពុជាក្នុងវិស័យកម្មវិធីប្រកួតសម្រស់៕