ក្ដៅគគុក! ធឿន ធារ៉ា កំពុងរងការរិះគន់ខ្លាំង ក្រោយធ្លាយសកម្មភាពជក់បារីអេឡិចត្រូនិចបង្ហុយផ្សែងលើបណ្ដាញសង្គម ទាំងខ្លួនជាកីឡាករជួរមុខ

Share This

នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាន និង កំពុងនាំគ្នាបញ្ចេញមតិរិះគន់ និង សម្ដែងក្ដីមិនពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញវីដេអូកីឡាករគុនខ្មែរ ធឿន ធារ៉ា ជក់បារីអេឡិចត្រូនិចបង្ហុយផ្សែងហុយទ្រលោមក្នុងនាមជាកីឡាករលំដាប់ជួរមុខកម្ពុជា ដែលជាទង្វើមិនល្អ និង ត្រូវគេបានយកមកបង្ហោះបន្តពាសពេញលើបណ្ដាញសង្គមហ្វេសប៊ុក។

វីដេអូដែលកំពុងផ្ទុះការជជែកវែកញែកនេះផងដែរ ត្រូវបានបង្ហោះឡើងដោយគណនីឈ្មោះ មណ្ឌលវប្បធម៌ ដែលមានចំនួនប្រមាណ ១៨ វិនាទី បង្ហាញពីសកម្មភាពកីឡាករគុនខ្មែរ ធឿន ធារ៉ា បឺតបារីអេឡិចត្រូនិចប្រភេទ YooZ បង្ហុយផ្សែងចេញនៅពីមុខកាមេរ៉ា ព្រមទាំងថតជាប់នារីម្នាក់ដែលបានគេងគ្របមុខនៅលើគ្រែផងដែរ ដោយភ្ជាប់ជាមួយសារ ៖ «ក្នុងនាមជាកីឡាករគុនខ្មែរជួរមុខ គួរធ្វើជាជនគំរូ មិនជក់បារី មិនផឹកស្រា ខំប្រឹងហ្វឹកហាត់ អភិវឌ្ឍន៍សម្ថភាពជាប្រចាំ ក្លាយជាកីឡាករកំពូលលើកមុខមាត់ប្រទេសជាតិ និង គ្រួសារបានយូរអង្វែង។ ការជក់ ការផឹក ជាសិទ្ធិបុគ្គល តែវាធ្វើឱ្យប៉ះពាល់ដល់អ្នកគាំទ្រ និង គ្រូបង្វឹកយ៉ាងខ្លាំង។ ត្រូវភ្ញាក់រឭកឡើងវិញ Idol»

តាមរយៈវីដេអូដ៏ខ្លីនេះ ក៏មានអ្នកបញ្ចេញមតិជាបន្តបន្ទាប់ផងដែរថា ៖ «ជក់ក៏ដោយ ផឹកក៏ដោយ ជាសិទ្ធិរបស់យើងគ្រប់គ្នា តែគួរគិតថាយើងមានមហាជនស្គាល់ច្រើន គួរពេលជក់ ឬ ផឹកលាក់បាំងខ្លះទៅកុំបង្ហាញ ព្រោះក្មេងៗជំនាន់ក្រោយអាចធ្វើតាមលឿនណាស់ ឱ្យតម្លៃខ្លួនឯងផង»។ បន្ថែមលើសពីនេះ មានអ្នកបន្តថា ៖ «ធ្វើជាកីឡាករជូរមុខ​ ជាមនុស្សរបស់មហាជនគួរណាតែមានជាគំរូដល់អ្នកគាំទ្រ​ ថ្វីដ្បិតតែវាជាសិទ្ធិរបស់បុគ្គលក៏ពិតមែន តែយើងជាកីឡាករល្អមួយរូប មិនគួណាមកធ្វើនូវទង្វើដែលគ្មានប្រយោជន៍អ្វីនៅក្នុងសង្គមអ៊ីចឹងនោះទេ! ឆាប់មានស្មារតីភ្ញាក់រឭកឡើងវិញផងណា​ IDOL»

សូមចុចទីនេះដើម្បីទស្សនាវីដេអូ

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

នៅចាំទេ? បង្ហាញបច្ចុប្បន្នភាព ដួង ម៉ាណា ពិធីការិនីពេញដោយវោហារក្នុងកម្មវិធី «តារាក្នុងដួងតារា» កាលជាង ១០ ឆ្នាំមុន

ម្យ៉ាងដែរ! មានលុយជិត ៣០ ម៉ឺនដុល្លារតែខ្លាចគេខ្ចី មានអីកុម្ម៉ង់ទិញអីវ៉ាន់អនឡាញមកគរទុកពេញផ្ទះ ទាល់អស់លុយ

(វីដេអូ) រំជួលចិត្ត! ស្ត្រីជាជនស៊ីវិលម្នាក់រៀបរាប់ទាំងតក់ស្លុ/ត ពេលជាប់នៅប្រាសាទព្រះវិហារថ្ងៃថៃឈ្លានពាន ថៃផ្លោងគ្រា/ប់គ្មានមេត្តា

វង្វេងទៅៗ! ថៃបែកគំនិតសង់រូបសំណាកស្រដៀងព្រះបាទជ័យវរ្ម័នទី ៧ រួចនាំគ្នាគោរពបូជាចាត់ទុកជាដូនតាខ្លួន

ពេជ្រ សូលីកា ប្រកាសជួយផ្សព្វផ្សាយមិនគិតលុយ សម្រាប់បងប្អូនកសិករដាំបន្លែធម្មជាតិទាំងអស់ទូទាំងប្រទេស

ព័ត៌មានបន្ថែម

ម្យ៉ាងដែរ! មានលុយជិត ៣០ ម៉ឺនដុល្លារតែខ្លាចគេខ្ចី មានអីកុម្ម៉ង់ទិញអីវ៉ាន់អនឡាញមកគរទុកពេញផ្ទះ ទាល់អស់លុយ

(វីដេអូ) រំជួលចិត្ត! ស្ត្រីជាជនស៊ីវិលម្នាក់រៀបរាប់ទាំងតក់ស្លុ/ត ពេលជាប់នៅប្រាសាទព្រះវិហារថ្ងៃថៃឈ្លានពាន ថៃផ្លោងគ្រា/ប់គ្មានមេត្តា

វង្វេងទៅៗ! ថៃបែកគំនិតសង់រូបសំណាកស្រដៀងព្រះបាទជ័យវរ្ម័នទី ៧ រួចនាំគ្នាគោរពបូជាចាត់ទុកជាដូនតាខ្លួន

មែនក៏អី? អ្នកដាក់រូប Profile ដដែលយូរៗឆ្នាំមិនព្រមប្តូរ ភាគច្រើន ៩០% គេថាគឺជាមនុស្សស្មោះ

គួរកាត់បន្ថយ! អ្នកជំងឺមហារីកដុំសាច់ខួរក្បាលម្នាក់ ចែករំលែកឱ្យកាត់បន្ថយអាហារទាំងនេះ បើមិនចង់ដេកគ្រែពេទ្យ

ចែកគ្នាដឹង! ការសិក្សាថ្មីរកឃើញថា អ្នកចូលចិត្តយកដៃកេះអាចម៍ច្រមុះលេង ប្រឈមកើតជំងឺវង្វេងវង្វាន់

ការស្រាវជ្រាវថ្មី ប្រុសៗញុំាទុរេនអាចធ្វើឱ្យអាអូនតូចឡើងរឹងល្អ ឯរឿងការងារយប់ព្រលប់គឺមោះមុតខ្លាំង ហើយបានយូរ

រួសរាន់ទៅធ្វើអត់អស់លុយទេ! បងប្អូនដែលចង់ធ្វើ «សៀវភៅគ្រួសារ» កាន់តែឯកសារប៉ុន្មានមុខនេះ អាចធ្វើបានហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ