នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ទូរទស្សន៍ជាតិខេត្តបន្ទាយមានជ័យ បានបង្ហាញពីទិដ្ឋភាពនៅទីតាំងជម្រកសុវត្ថិភាពបណ្តោះអាសន្ន របស់អ្នកភូមិព្រៃចាន់ នៅព្រឹកនេះ ដែលទាំងទារក កុមារ និង ចាស់ជរា បានភៀសខ្លួនមកដោយភាពភ័យខ្លាច និង សឹងតែគ្មានអ្វីយកមកជាប់ខ្លួន។

តាមរយៈសកម្មភាពនេះ បានបង្ហាញពីពេលវេលាដ៏លំបាក សម្រាប់អ្នកភូមិព្រៃចាន់ ដែលត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគាត់ភ្លាមៗ ក្រោយស៊ូទ្រាំក្រាញននៀលរស់នៅទាំងការបំពាន ពីយោធាថៃអស់រយៈពេលជាច្រើនខែ។

សូមរំឭកផងដែរថា កាលពីម្សិលមិញនេះ យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា ចំនួនពីរលើក គឺលើកទីមួយ នៅវេលាម៉ោងប្រមាណ ១៥:៥០ នាទី និង លើកទីពីរនៅវេលាម៉ោង ១៧:៥៤ នាទីល្ងាច និង បានបង្កឱ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន ០៣ នាក់ និង បាត់បង់ជីវិតចំនួន ០១ នាក់៕
សូមទស្សនាទិដ្ឋភាពនៅខាងក្រោម ៖







រូបភាព ៖ ទទក