ជាការពិត ស្របពេលវិស័យចម្រៀងរ៉េបកាន់តែទទួលការគាំទ្រនៅក្នុងប្រទេសកម្ពុជានោះ គេបានឃើញមានតារាចម្រៀងរ៉េបជាច្រើនបានរីកសុសសាយពោរពេញដោយសមត្ថភាព តាមរយៈការរៀនសូត្រ និង ប្រកួតក្នុងកម្មវិធីមួយចំនួន។
ម្យ៉ាងវិញទៀត បើនិយាយពីការប្រកួតឯណោះវិញក៏ដូចគ្នា បច្ចុប្បន្ន គេបានសង្កេតឃើញថា មានបណ្តាក្រុមហ៊ុន និង ផលិតកម្មមួយចំនួន បានរៀបចំការប្រកួតចម្រៀងរ៉េបថែមទៀតផង។
ងាកទៅកាន់តារាចម្រៀងរ៉េប ប្រុសឡា ដែលត្រូវបានចាត់ទុកថា ជាតារាចម្រៀងរ៉េបរៀមច្បងមួយរូបដែលបានក្លាយទៅជា Coach នៃកម្មវិធីប្រកួតចម្រៀងរ៉េបថ្មីសន្លាង «Cambo Rapper» បានចែករំលែកនូវអារម្មណ៍ផ្ទាល់ខ្លួន ដោយផ្តោតខ្លាំងបំផុតទៅលើបេក្ខនារី។
ក្នុងនោះដែរ ប្រុសឡា បានបង្ហោះ Status មួយ ដោយបញ្ជាក់ចង់ឱ្យមានបេក្ខនារីដាក់ពាក្យចូលប្រកួតឱ្យច្រើនថា៖ «ចង់ឃើញមានបេក្ខនារី ក្លាហានដាក់ពាក្យប្រលង Cambo Rapper ឱ្យបានច្រើន គំនិតរបស់មនុស្សស្រីនិពន្ធបទចម្រៀងនឹងមានរសជាតិប្លែក»៕