នៅរាត្រីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ កម្មវិធីប្រកួតសម្រស់បវរកញ្ញាយុវតី Miss Teen Cambodia 2025 បានឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ និង រកឃើញម្ចាស់ជ័យលាភីគ្រងមកុដថ្មី Miss Teen Cambodia ប្រចាំឆ្នាំ ២០២៥ នេះហើយ ដើម្បីតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។


ក្នុងរាត្រីវគ្គផ្ដាច់ព្រ័ត្រនេះដែរ តាមរយៈការផ្សាយបន្តផ្ទាល់លើផេក Miss Teen Cambodia បានធ្វើឱ្យមហាជនអ្នកគាំទ្រតាមដានវិស័យបវរកញ្ញាជាច្រើនរំភើប និង បង្ហាញការអបអរសាទរដោយក្ដីពេញចិត្តចំពោះម្ចាស់ជ័យលាភីគ្រងមកុដថ្មី Miss Teen Cambodia 2025 គឺបានទៅលើយុវតី ជូរី ល្អហួស។


ចំពោះម្ចាស់ជ័យលាភីគ្រងមកុដថ្មី MTC 2025 នេះ យុវតី ជូរី ល្អហួស កំពុងត្រូវបានមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនចែករំលែកបង្ហាញការអបអរដោយក្ដីពេញចិត្តខ្លាំង ព្រោះមើលឃើញពីភាពលេចធ្លោរបស់នាងទាំងសមត្ថភាព និង ចំណេះដឹង ស័ក្តិសមបំផុតតំណាងឱ្យកម្ពុជាឈរលើឆាកអន្តរជាតិ Miss Teen International 2026 ខាងមុខ។



លើសពីនេះ ក្រៅពីក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Teen Cambodia 2025 ក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រនេះ ជូរី ល្អហួស ក៏ទទួលពានរង្វាន់ចំនួន ៦ ទៀតពីកម្មវិធីផងដែរ គឺ ៖
– ពានរង្វាន់ Miss Princess Alanka
– ពានរង្វាន់ Miss Theater Darling
– ពានរង្វាន់ Best Interview
– ពានរង្វាន់ Best Evening Gown
– ពានរង្វាន់ Miss Social Media
– ពានរង្វាន់ Miss Beautiful Hair៕




