រយៈពេលជិត ១ ខែហើយ ដែលកូនខ្មែរកាត់អាមេរិកកញ្ញា ស៊ីដនី ម៉ារិទ្ធ លំដាប់រង ១ នៃ Miss Supranational Cambodia 2025 ត្រូវបានប្រកាសក្លាយជាម្ចាស់មកុដថ្មីនៃកម្មវិធី Miss Planet Cambodia 2025។
ចំពោះតំណែងជាម្ចាស់មកុដថ្មី Miss Planet Cambodia 2025 នេះដែរ កញ្ញា ស៊ីដនី ម៉ារិទ្ធ ក៏ទទួលបានឱកាសតំណាងកម្ពុជាឈរលើឆាកអន្តរជាតិលើកដំបូង ដែលនាងនឹងត្រៀមខ្លួនចូលរួមប្រកួតក្នុងកម្មវិធី Miss Planet International 2025 នៅលើទឹកដីកម្ពុជាជាម្ចាស់ផ្ទះឆាប់ៗខាងមុខ។
ស្របពេលទទួលបានឱកាសថ្មីនេះដែរ កញ្ញា ស៊ីដនី ម៉ារិទ្ធ ក៏កំពុងបំពេញតួនាទីយ៉ាងសកម្មភាពក្នុងនាមជាម្ចាស់មកុដថ្មី MPC 2025 ដែលឃើញនាងចូលរួមកម្មវិធីផ្សេងៗក្នុងវិស័យបវរកញ្ញា កម្មវិធីសម្បុរសធម៌ ក៏ដូចជាវិស័យដើរម៉ូដទាំងក្នុង និង ក្រៅប្រទេស។
លើសពីនេះ បវរកញ្ញា ស៊ីដនី ម៉ារិទ្ធ តែងបង្ហាញសកម្មភាពហ្វឹកហាត់ត្រៀមខ្លួន និង ភាពលេចធ្លោបន្តបន្ទាប់ តាមរយៈបណ្ដាញសង្គមពីការរៀបចំខ្លួន លេងស្ទីលថ្មីៗ ព្រមទាំងពង្រឹងសមត្ថភាពទាំងការដើរ ចំណេះដឹង និង សមត្ថភាពផ្សេងៗ ដោយមិនធ្វើឱ្យមហាជនខកបំណងឡើយក្នុងដំណើរការប្រកួតលើឆាកអន្តរជាតិខាងមុខនេះ៕