ធម្មជាតិដ៏ស្រស់ត្រកាលអើយ! ទឹកធ្លាក់មួយកន្លែងនៅកោះកុង លើដែនដីដ៏ពិសិដ្ឋរបស់កម្ពុជា គន់យូរយ៉ាងណាក៏មិនជិនណាយ

Share This

ស្ថិតនៅចម្ងាយប្រមាណ ២៩០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តកោះកុង ត្រូវបានគេស្គាល់ថាជាទឹកដីដែលសម្បូរទៅដោយភ្នំតូចធំ មានឆ្នេរសមុទ្រ និង កោះច្រើនរដឹក ជាកន្លែងទេសចរណ៍ដ៏ពេញនិយម សម្រាប់សម្រាកលម្ហែកម្សាន្តបានទាំងក្នុងរដូវក្ដៅ និង ក្នុងរដូវវស្សាជាដើម។

ជាក់ស្ដែងថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម កំពុងតែលង់នឹងសម្រស់ដ៏ស្រស់ត្រកាលនៃតំបន់ទឹកធ្លាក់មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រទឹកដីដ៏អំណោយផលមួយនេះ ដែលបច្ចុប្បន្នកំពុងតែឈរបង្អួតសម្រសយ៉ាងស្រស់ត្រកាល មានឈ្មោះយ៉ាងទាក់ទាញថា «ទឹកធ្លាក់វាលខ្សាច់»

ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង «ទឹកធ្លាក់វាលខ្សាច់» ឬហៅម្យ៉ាងទៀតថា ទឹកធ្លាក់ជញ្ជាំដាច់ ដ្បិតថាពុំសូវមានអ្នកស្គាល់ពីមុនមែន តែក្នុងរដូវវស្សាឈានចូលមកដល់នេះ ទេសភាព និង ឈ្មោះទឹកធ្លាក់វាលខ្សាច់ បាន និង កំពុង ទាក់ចិត្តទាក់អាអារម្មណ៍ភ្ញៀវទេសចរបន្តិចម្ដងៗ ដោយសារតែបច្ចុប្បន្ននេះ ទីតាំងទឹកធ្លាក់មួយនេះ មានទឹកធ្លាក់យ៉ាងខ្ពស់ ធ្លាក់ស្រោចស្រពមកលើប្រព័ន្ធទឹក ហូរកាត់ជើងភ្នំ គួរជាទីមនោរម្យត្រជាក់ចិត្តត្រជាក់កាយក្រៃលែង។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងរដូវនេះ នៅចំណុចទីតាំងមាត់ទឹកមានកម្រាលស្មៅពណ៌បៃតងខ្ចីលាតសន្ធឹងល្វឹងល្វើយដាច់កន្ទុយភ្នែក និង មានមែកឈើឈរអមមាត់ទឹកច្រើនស្កេកស្កះ បង្កើតបានទៅជាទស្សនីយ៍ភាពដ៏ប្លែកភ្នែកមួយ កម្របានឃើញពីមុនមក ដែលលក្ខណៈពិសេសទាំងអស់នេះ ពិតជាស័ក្តិសមបំផុតសម្រាប់ប្រិយមិត្តដែលនិយមធ្វើដំណើរបោះតង់ផ្សងព្រេង ស្រូបយកខ្យល់ធម្មជាតិ គេងស្ដាប់ទឹកហូរ និង និយាយរឿងក្នុងចិត្តជាមួយមិត្តភក្តិ មនុស្សជាទីស្រឡាញ់ និង ក្រុមគ្រួសារជាដើម៕

ប្រភពរូបភាព ៖ Sren Lee

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ធ្លាយការពិត! ៥​ យ៉ាង នៅពីក្រោយស្រីៗចូលចិត្តផាត់មុខទៅធ្វើការ មិនមែនដើម្បីទាញចំណាប់អារម្មណ៍មេ ឬ បុគ្គលិកប្រុសៗទេ

សមាគមសិល្បករខ្មែរ ចុះអនុស្សរណៈយោគយល់គ្នាជាមួយ និយ័តករមូលបត្រកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមអភិវឌ្ឍវិស័យមូលបត្រ

សៃហ្វុន ផ្តាំទៅអ្នកជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាច់កុងគ្នា ឬធ្វើរឿងខ្មៅងងឹត

ចំណងស្នេហ៍ក្រៅឆាករវាងប្រុសសង្ហា ពឹង ពុទ្ធិស័ក្ត និង អ៊ីងអ៊ីង រយៈពេលជាង ១ ឆ្នាំ នៅតែផ្អែមដូចថ្ងៃដំបូង

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ