កំពុងល្បីរឿង មានអ្នកលក់ទុរេនមេមត់អនឡាញ ស្រាប់តែអ្នកមេមត់ចេញមកបញ្ចេញមតិចំៗថា ទុរេនខែ ៦ ទើបមានទុំ ឆ្នាំខ្លះចូលដល់ខែ ៧ ក៏មាន

Share This

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការជជែកវែកញែកបន្តគ្នាព្រោងព្រាត ក្រោយមានអ្នកលក់ទុរេនបង្ហោះតាមអនឡាញលក់ក្នុងតម្លៃ ១ គីឡូ ១៣០០០ រៀល ដោយអះអាងថាជាទុរេនមេមត់ ទាំងដែលម្ចាស់ចម្ការទុរេននៅមេមត់ជាច្រើន បានចេញមុខអះអាងថា ទុរេនដែលស្ថិតនៅក្នុងចម្ការ ក្នុងភូមិសាស្ត្រស្រុកមេមត់ គឺនៅក្ដឹបនៅឡើយពុំទាន់អាចលក់បាននោះឡើយ។

ជុំវិញការជជែកវែកញែកនេះផងដែរ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Champey Viet បានបញ្ចេញមតិទៅលើរឿងនេះយ៉ាងសមហេតុសមផល នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ ថា ៖ «ចែគាត់ខឹងអ្នកស្រុកខ្ញុំអស់ ១ ស្រុកហ្មង ថាអ្នកស្រុកខ្ញុំជាន់គាត់ ត្រង់គាត់ធ្វើខូចយីហោកសិផលស្រុកគេហ្នឹង ម៉េចវិញ? ម្រេចក៏ដោយ ទុរេនក៏ដោយ ផលិតផលស្រុកខ្ញុំប្រហាក់ប្រហែលនឹងខេត្តកំពតដែរ ទាំងរសជាតិ និង គុណភាព តែអ្នកលក់ឈ្មួញកណ្តាលធ្វើឱ្យខូចម៉ាកសញ្ញាអស់ ដោយយកកសិផលពីប្រទេសជិតខាងមកបន្លំលក់បោកគេ ធ្វើឱ្យកសិករពិបាករកទីផ្សារលក់ចេញ ព្រោះគេអត់ទុកចិត្ត»

តាមប្រភពបានបន្តបកស្រាយពីពេលវេលាដែលផ្លែទុរេនខ្មែរទុំទៀតថា ៖ «ខែទុរេនដូនតា ឬ ហៅទុរេនបុរាណ (គ្រាប់ធំសាច់ស្តើង) ចុងខែ ៥ ដល់ដើមខែ ៦។ ពាក់កណ្តាលខែ ៦ ដល់ពាក់កណ្តាលខែ ៧ ពូជរី ៦ (ផ្លែស្អាតៗមូលៗធំ បន្លាធំសាច់លឿង សាច់អត់សូវល្មួតទេ ហូបអត់ងាយឆ្អែត តែរសជាតិចាញ់ម៉នថង១ពិន្ទុ) ទម្ងន់ផ្លែចន្លោះពី ១,៥kg ទៅ ៧kg ក្នុង ១ ផ្លែ។ ចុងខែ ៦ រហូតដល់ខែ ៨ ទើបដល់ម៉នថង ផ្លែមិនសូវស្អាតស្មើទេ កំពៀតកំប៉ោងផ្លែមិនមូលគ្រប់ជ្រុងទេ បន្លាតូច អាចសម្បកខៀវខ្ចី ឬប្រផេះ សាច់ល្មួតខ្លាំងពណ៌ទឹកដោះគោ ហូបឆាប់ឆ្អែត ទម្ងន់ផ្លែចន្លោះពី ១ ទៅ ៤ kg ក្នុង ១ ផ្លែ។

នៅមានមុសានឃីង និង ឳខាក់ ឬពូជផ្សេងទៀត ក៏ទុំចន្លោះខែ ៦ ទៅខែ ៨ ដែរ។ តាមអាកាសធាតុក្នុងឆ្នាំនីមួយៗ ឆ្នាំខ្លះដល់នៅខែ ៦ ឆ្នាំខ្លះរាំងហួតហែងពេក អាចខែ ៧ ឬខែ ៨។ ជាទូទៅទុរេន រាប់ពីថ្ងៃរីកផ្ការហូត ដល់ទុំចំណាយពេល ៤ ខែ តែកសិករខ្លះគាត់កាត់លក់មុនកន្លះខែ ឬ ១ អាទិត្យ ជៀងវាងទុំជ្រុះនៅនឹងដើម»

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ឆ្នាំនេះមិនសូវរលូនទេ! ភាពមិនប្រក្រតី ៧ ចំណុច កើតឡើងអំឡុងពេលដំណើរការប្រកួត Miss Universe 2025

ស្រុកនេះមានសព្វគ្រប់! នៅថៃ បុរសអាយុ ៤០ ឆ្នាំ បែ-កថ្នាំកាន់អាវុ-ធបា.-ញ់មនុស្សឆៅៗស្លា /ប់អស់ម្នាក់

អាសូរណាស់! មួយគ្រួសារ ៤ នាក់ ត្រូវស្ល-ា./ប់ទាំងអស់ ក្រោយស្នាក់នៅសណ្ឋាគារ ហើយត្រូវថ្នាំគីមីសម្លាប់សត្វល្អិតភាយចូលបន្ទប់

កម្រិតជាតិពុលក្នុងខ្យល់អាក្រក់ខ្លាំង! ក្រុងមួយនៅឥណ្ឌា ដំឡើងម៉ាស៊ីនបន្សុទ្ធខ្យល់តាមដងផ្លូវ

(វីដេអូ) សំងំព្យាបាលជំងឺម្តងទៀមួយរយៈ Bro KH វិលត្រឡប់មកលើវិស័យផលិតមាតិកាវិញជាមួយក្តីសង្ឃឹមថ្មី

ព័ត៌មានបន្ថែម

ស្រុកនេះមានសព្វគ្រប់! នៅថៃ បុរសអាយុ ៤០ ឆ្នាំ បែ-កថ្នាំកាន់អាវុ-ធបា.-ញ់មនុស្សឆៅៗស្លា /ប់អស់ម្នាក់

អាសូរណាស់! មួយគ្រួសារ ៤ នាក់ ត្រូវស្ល-ា./ប់ទាំងអស់ ក្រោយស្នាក់នៅសណ្ឋាគារ ហើយត្រូវថ្នាំគីមីសម្លាប់សត្វល្អិតភាយចូលបន្ទប់

កម្រិតជាតិពុលក្នុងខ្យល់អាក្រក់ខ្លាំង! ក្រុងមួយនៅឥណ្ឌា ដំឡើងម៉ាស៊ីនបន្សុទ្ធខ្យល់តាមដងផ្លូវ

(វីដេអូ) សំងំព្យាបាលជំងឺម្តងទៀមួយរយៈ Bro KH វិលត្រឡប់មកលើវិស័យផលិតមាតិកាវិញជាមួយក្តីសង្ឃឹមថ្មី

ដំណឹងរីករាយ! សម្បត្តិវប្បធម៌ខ្មែរមានតម្លៃ ៦ មុខ ដែលបាត់បង់ពីកម្ពុជា បានត្រឡប់មកមាតុប្រទេសវិញហើយ ប្រគល់ជូនដោយជនជាតិហុងគ្រី

ឆេះទាំងព្រលឹម! អគារ ៤ ជាន់មួយកន្លែងនៅកណ្ដាលក្រុងបាងកក ត្រូវភ្លើងឆេះជះផ្សែងខ្មៅពេញមេឃ

រកភួយសាច់បាននៅ? កម្ពុជានឹងចុះត្រជាក់ដល់ដាច់ខែ ខណៈខេត្ត ៨ នេះ អាចចុះដល់ ១៨ អង្សារ

ត្រៀមទប់ឱ្យជាប់! អ្នកឆ្នាំ «ជូត» ចូលឆ្នាំថ្មី ២០២៦ អាចប្រឈមបញ្ហាច្រើនត្រូវដោះស្រាយ ពាក់ព័ន្ធសាច់ញាតិចាស់ទុំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ