ថ្មីៗនេះ ប្រទេសថៃកំពុងមានការជ្រួលច្របល់ជាខ្លាំង ទាក់ទងនឹងការទាមទារឱ្យនាយករដ្ឋមន្រ្តី Paethongtarn ចុះចេញពីតំណែង ក្រោយពីមានការបែកធ្លាយសារសំឡេងសន្ទនារឿងព្រំដែនកម្ពុជា ថៃ ជាមួយនឹងសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាពរបស់កម្ពុជា។
យ៉ាងណាមិញ ថ្មីៗនេះ ខណៈពេលលោកស្រី Paethongtarn មិនទាន់លាលែងចេញពីតំណែងផង ស្រាប់តែមានការទស្សន៍ទាយពីនាយករដ្ឋមន្រ្តីថ្មីរបស់គ្រូ Plai ដែលជាគ្រូទាយល្បីនៅថៃ កាលថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ក៏ត្រូវបានគេគាស់កាយសាជាថ្មី។ ក្នុងនោះ គ្រូ Plai បានឱ្យដឹងថា នាយករដ្ឋមន្រ្តីថ្មីរបស់ថៃ គឺជាមនុស្សប្រុសនៅកំលោះ អាយុមិនលើសពី ៤០ ឆ្នាំ និង មានមាឌធំ កម្ពស់ខ្ពស់ស្រឡះ ព្រមទាំងជាអ្នកជំនួញផ្នែកអចលនទ្រព្យ មានសណ្ឋាគារ និង គេហដ្ឋានជាច្រើន។ ពោលគឺជាបុគ្គលដែលមិនមានមុខមាត់ក្នុងនយោបាយនោះទេ។
បានឱ្យដឹងទៀតថា បើសិនជា Paethontarn អាចនៅគ្រប់រយៈពេល ៤ ឆ្នាំ នោះអាចនឹងមានការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តី ហើយក្រោយពីផ្លាស់ប្តូររួចនឹងមាននាយករដ្ឋមន្រ្តីថ្មីឡើងមក ដែលមិនមែនឡើងដោយការបោះឆ្នោត តែឡើងដោយការដោះដូរ យល់ព្រមអ្វីមួយនៅពីក្រោយ៕
ប្រភព៖ Thairath