កំពុងផ្ទុះតាមគ្នា! ល្បីថ្ងាសង៉ូវហេង នារីខ្លះសម្រុកឱ្យជាងកោរជើងសក់លើថ្ងាសបាញ់ឡាស៊ែរយកទម្រង់ង៉ូវហេង ជឿថានឹងក្លាយជាជំទាវសេដ្ឋិនី

Share This

មួយរយៈក្រោយនេះ មានការផ្ទុះខ្លាំងទាក់ទងនឹងង៉ូវហេងថ្ងាស ដែលនារីៗមួយចំនួនបានទៅកោរសក់យកទម្រង់ថ្ងាសង៉ូវហេង ថ្ងាសហុងស៊ុយ ឬ ថ្ងាសលេខ ៩ ដោយជឿថា ថ្ងៃមុខនឹងក្លាយជាជំទាវ ឬ សេដ្ឋិនី។​

ការពេញនិយមកោរថ្ងាសនេះ ឃើញមានការផ្សាព្វផ្សាយលើបណ្តាញសង្គមជាច្រើន ជាពិសេសពីហាងសាឡនតូចធំ សូម្បីកន្លែងខ្លះមានកោរសក់ថ្ងាសហើយ ប្រើឧបករណ៍ទំនើប ដូចជាឡាស៊ែរជាដើម ដើម្បីបាញ់បំបាត់កុំឱ្យសក់ដុះមកវិញទៀតផង។

ទន្ទឹមនឹងការផ្សព្វផ្សាយបានផ្ទុះការចាប់អារម្មណ៍ ក៏ឃើញមានមហាជនមួយចំនួនបានចេញមុខប្រតិកម្មផងដែរ ដោយពួកគេបានលើកឡើងក្នុងន័យក្រើនរម្លឹកថា ការកោរសក់យកង៉ូវហេងថ្ងាសនេះ មិនមែនចេះតែធ្វើឱ្យតែបាន ឬ តាមតែមាត់និយាយតៗគ្នានោះទេ ពោលគឺតម្រូវចេញពីអ្នករៀនក្បួនត្រឹមត្រូវ។

ជាក់ស្តែង ម្ចាស់គណនី TikTok មួយឈ្មោះថា Yuri Make Up689 បានចេញវីដេអូនិយាយពីការកោរសក់ថ្ងាសនេះ មិនមែនអាចក្លាយជាជំទាវ ឬ សេដ្ឋិនីនោះទេ ង៉ូវហេងពិតប្រាកដគឺកើតបានដោយសារការខិតខំប្រឹងប្រែង ការធ្វើការច្បាស់លាស់ ទើបបានង៉ូវហេងពិតប្រាកដ។ មួយវិញទៀត កុំសូវជឿតាមការឃោសនាពេក ព្រោះសូម្បីតែជាងមួយចំនួន និង អ៊ីលក់ត្រីឥលូវក៏ចេះង៉ូវហេងដែរ។ បើកោរបានង៉ូវហេងមែន ម្ល៉ោះ! ជាងមួយចំនួនក្លាយជាសេដ្ឋីមុនបាត់ទៅហើយ។ ម្ចាស់គណនី TikTok រូបនេះក៏ សំណូមពរឱ្យពិចារណាឱ្យបានច្បាស់ ដោយកុំចង់មានលឿនពេក ជឿតាមពាក្យគេនិយាយ។

ដោយឡែក គណនី TikTok មួយទៀត ឈ្មោះ Meimei-chhhy ដែលអះអាងថាជាសិស្សធ្លាប់បានរៀនង៉ូវហេង នាងក៏បានមានសារខ្លីៗក្នុងនាមជាសិស្សរៀនង៉ូវហេងពីសាលាត្រឹមត្រូវផងដែរ។ នាងថា មិនមានទេថ្ងាសជំទាវ ចិញ្ចើមជំទាវ មានតែទម្រង់ចិញ្ចើមមេម៉ាយ ថ្ងាសមេម៉ាយ និង ទម្រង់មុខមេម៉ាយ។ ជាធម្មតាការធ្វើអ្វីក៏ដោយ គេមានក្បួនខ្នាតត្រឹមត្រូវ។ ង៉ូវហេង ត្រូវមើលតាំងពីមុខមាត់ ត្រចៀក និង អាយុ ជាដើម ហើយក៏តម្រូវកែមានក្បួនតម្រាត្រឹមត្រូវ។ មិនមែនចេះតែកែៗខុសក្បួនខ្នាត ប៉ះពាល់សាមីខ្លួន ដែលអត់ដឹងអីទៅវិញ។

ចុះសម្រាប់ប្រិយមិត្តវិញ យល់យ៉ាងណាចំពោះការកោរសក់លើថ្ងាសយកង៉ូវហេងនេះ?៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ភរិយា ជា សុជាតិ សំងំមើលថែសម្រស់មួយរយៈធំ ពេលនេះទទួលបានលទ្ធផលគាប់ចិត្ត មុខមាត់រាងរៅតូចច្រឡឹងស្រក់អស់ ២៥ គីឡូ

យុគ ៩! Sea Games នៅថៃ ស្រាប់តែមានក្រុមល្បែងភ្នាល់អនឡាញចូលទៅផ្សព្វផ្សាយដល់ទីលានប្រកួតបាល់ពេលឡាវប៉ះវៀតណាម

ភ្ជាប់ពាក្យកន្លះឆ្នាំ! តារាស្រី នូណា និង គូដណ្ដឹង ដឹកដៃគ្នាថត Pre-Wedding ស្រស់ស្អាតដូចស្នេហាក្នុងរឿងព្រេង

Oh My God! រូបភាពផ្សព្វផ្សាយ Sea Games លើកទី ៣៣ ដែលថៃធ្វើម្ចាស់ផ្ទះ យកចេញពី AI ធ្វើសោះ តែថៃចាយដល់ទៅ ២៥ ម៉ឺនដុល្លារ

ចាំគ្មានថ្ងៃភ្លេច! ទិដ្ឋភាពបើកព្រឹត្តិការណ៍ Sea Game លើកទី ៣២ ឆ្នាំ ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ធំអស្ចារ្យ កក់ក្ដៅពេញដោយក្ដីស្រឡាញ់ ល្បីផ្អើលអន្តរជាតិ

ព័ត៌មានបន្ថែម

យុគ ៩! Sea Games នៅថៃ ស្រាប់តែមានក្រុមល្បែងភ្នាល់អនឡាញចូលទៅផ្សព្វផ្សាយដល់ទីលានប្រកួតបាល់ពេលឡាវប៉ះវៀតណាម

Oh My God! រូបភាពផ្សព្វផ្សាយ Sea Games លើកទី ៣៣ ដែលថៃធ្វើម្ចាស់ផ្ទះ យកចេញពី AI ធ្វើសោះ តែថៃចាយដល់ទៅ ២៥ ម៉ឺនដុល្លារ

ចាំគ្មានថ្ងៃភ្លេច! ទិដ្ឋភាពបើកព្រឹត្តិការណ៍ Sea Game លើកទី ៣២ ឆ្នាំ ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ធំអស្ចារ្យ កក់ក្ដៅពេញដោយក្ដីស្រឡាញ់ ល្បីផ្អើលអន្តរជាតិ

អត់ព្រមទទួលស្គាល់ការពិត! ឧបនាយករដ្ឋមន្រ្តីថៃ​ ដោះសាយ៉ាងរាក់កំភែល ក្រោយផ្ទុះការប្រៀបធៀបថាកម្ពុជារៀបចំកីឡាស៊ីហ្គេមល្អជាងថៃ

មួយៗច្បាស់ៗ! តំណាងកម្ពុជា នៅអង្គការសហប្រជាជាតិ បានវាយបករឿងថៃចោទកម្ពុជាដាក់មីនថ្មី តាមបន្ទាត់ព្រំដែន

ចិន ប្រើវិធីសាស្រ្តដំឡើងពន្ធលើផលិតផលពន្យាកំណើត និង ស្រោ.មអ-នាម័យ ដើម្បីជំរុញពលរដ្ឋយកកូនឱ្យបានច្រើន

ដឹងរឿងហើយ! ផ្ទុះចចាមអារ៉ាមយកសា-ច់មនុស្សធ្វើស៊ុប ការពិតជាករណីឃា-ត-ក-ម្ម សម្ល-ា.//ប់រួចបំផ្លាញសាកស-ពចោល

មិនចប់សោះ! តា Nawat ដាក់ពាក្យប្តឹង Fatima ម្ចាស់មកុដ Miss Universe 2025 រឿងនិយាយបង្កាច់បង្ខូច កាលទាស់សម្ដីគ្នាលើកមុន

ស្វែងរកព័ត៌មាន​ ឬវីដេអូ