កៀកថ្ងៃផ្ដាច់ព័ត្រ! ND កម្មវិធី Supranational Cambodia ប្រាប់ពីឆន្ទៈ យកវេទិកាប្រកួតជាឧបករណ៍ឱ្យកម្ពុជាឈរលើឆាកអន្តរជាតិ

Share This

ក្រោយពីការបង្ហាញខ្លួនជាបន្តបន្ទាប់របស់បេក្ខភាពហើយនោះ កម្មវិធី Miss Supranational Cambodia 2025 និង Mister Supranational Cambodia 2025 កាន់តែខិតកៀកមកដល់ និង ជិតរកបានម្ចាស់មកុដហើយ ដោយវគ្គផ្តាច់ព្រ័ត្រនឹងរៀបចំឡើងនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។ ក្នុងនោះ មានបេក្ខភាពជាច្រើន ដែលកំពុងតែលេចធ្លោ និង ទទួលបានកាគាំទ្រ ក៏ដូចជារំពឹងទុកថាជាម្ចាស់មកុដនាឆ្នាំនេះ ថែមទៀតផង។

ងាកមកកាន់ការរៀបចំកម្មវិធីប្រកួតនៅឆ្នាំ ២០២៥ នេះវិញ មហាជនអ្នកទស្សនាវិស័យបវរកញ្ញា បានស្រែកវ៉ាវគ្រប់គ្នា ខណៈ Miss Supranational Cambodia 2025 និង Mister Supranational Cambodia 2025 ខុសប្លែកពីឆ្នាំមុនៗ សឹងគ្រប់វគ្គ។

ក្នុងនោះ អ្នកគាំទ្រក៏បានសរសើរការរៀបចំកម្មវិធី និង ការគ្រប់គ្រងរបស់លោក ភួង វណ្ណា ដែលជា National Director ថ្មីក្នុងឆ្នាំដំបូង តែលោកពិតជាធ្វើបានល្អណាស់។

ដោយឡែក កាន់តែកៀកថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ លោក ភួង វណ្ណា បានចេញមកបង្ហោះសារបង្ហាញពីគោលដៅ និង ឆន្ទៈនៃការរៀបចំកម្មវិធីប្រកួត Miss Supranational Cambodia 2025 និង Mister Supranational Cambodia 2025 ថាមិនត្រឹមតែជាឆាកក្នុងការប្រកួតសម្រស់នោះទេ តែជាការបង្ហាញនូវសក្តានុពលគ្រប់វិស័យរបស់កម្ពុជាលើឆាកអន្តរជាតិ។

ក្នុងនោះ លោក ភួង វណ្ណា បានរៀបរាប់ជាភាសាអង់គ្លេស ដោយមានន័យជាភាសាខ្មែរថា៖ «Supranational Cambodia មិនត្រឹមតែជាវេទិកាសម្រាប់កម្មវិធីប្រកួតសម្រស់ ឬការប្រកួតប៉ុណ្ណោះទេ វាក៏ជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ក្នុងការលើកស្ទួយប្រទេសកម្ពុជាយើងលើឆាកអន្តរជាតិ។ តាមរយៈវេទិកានេះ យើងអាចបង្ហាញពីវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា សក្តានុពលទេសចរណ៍ ឱកាសសេដ្ឋកិច្ច និង ទេពកោសល្យរបស់ប្រជាជនរបស់យើង។ កម្មវិធីនេះ ជាស្ពានតភ្ជាប់ប្រទេសកម្ពុជាជាមួយអន្តរជាតិ លើកកម្ពស់ភាពជាមោទននៃប្រជាជនកម្ពុជា ក្នុងការទាក់ទាញការវិនិយោគ ទេសចរណ៍ និង ការយកចិត្តទុកដាក់យ៉ាងវិជ្ជមានពីទូទាំងពិភពលោក។ ពិតជាមានមោទកភាពចំពោះបេក្ខជន Supranational Cambodia 2025»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

(វីដេអូ) ការទើបបាន ១ ខែ ប្រពន្ធមានទម្ងន់ ១ ខែកន្លះ ប្តីៗឈប់ឆ្ងល់ទៅមិនមែនប្រពន្ធមានក្រៅមុនការទេ រឿងពិតគឺយ៉ាងនេះ

ស្អាតឆ្លាតពូកែ! វ័យមិនដល់ ៣០ ឆ្នាំ បុរសសង្ហា ៥ រូប បង្កើតអាជីវកម្មលេចធ្លោក្នុងដៃ កំពុងមានទីផ្សារនៅកម្ពុជា

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញគេចាំតែច្រណែន ហើយជាន់ពន្លិច

ព័ត៌មានបន្ថែម

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ប្រឹងគ្រប់ច្រក រកលុយផងឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

អីយ៉ាស់! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក មួយថ្ងៃ

(វីដេអូ) បងប្អូនល្អ! រ៉េត ស្រីនាថ ជប់លៀងលាភាពនៅលីវជូនបងស្រី រ៉េត សារីតា ម្នាក់ៗស្លៀកឈុតគេង រាំសប្បាយអស់ដៃ

ស្រណោះណាស់! តារាប្រុស ២ រូប សុខចិត្តសំងំឈឺស្ងាត់ៗ មិនឱ្យគេដឹងរហូតដល់ថ្ងៃចាកចេញគ្មានថ្ងៃត្រឡប់

ក្រោយពិធីបូជាសពរួចរាល់ ក្មួយលោក អ៊ុន សិទ្ធា បង្ហោះសារសំណូមពរមួយដល់មហាជនពាក់ព័ន្ធមរណភាពរបស់ពូ

រៀបការជាង ១ ឆ្នាំ! សុភ័ក្រ្ត កុសុម៉ា និង ស្វាមី បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ចេញពីកម្លាំងញើសឈាមខំប្រឹងរកទាំងប្ដី-ប្រពន្ធ

ស្វែងរកព័ត៌មាន​ ឬវីដេអូ